ខេត្តកំពង់ស្ពឺ​៖​ ដោយអនុវត្ដតាមបទប​ញ្ជា​ដ៏ខ្ពង់ខ្ពស់​ លោកឧ​ត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដ​កំពង់ស្ពឺ​ និងវិធានការ​បង្ការ​បង្រ្កាប​ក្រុមក្មេងទំនេីង​ នាយប់ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោ​ង២១និង ៤០នាទី កំលាំង​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​គងពិសី​ កម្លាំងប៉ុ​ស្ដិ៍នគរបា​ល​រដ្ឋបាលមហាឫស្សីស​ហការជា​មួ​យ កម្លាំងប្រជាការពារល្បាតនៅក្នុងភូមិសាស្រ្ដដល់ចំណុ​ចផ្លូវបេតុងភូមិតារាជ្យ ឃុំមហាឫ​ស្សី ស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ បានជួបក្រុមក្មេង​ក្មេងទំនើង​០១ក្រុ​មមានបក្ខពួក៣​នា​ក់​ ​÷​

១-ឈ្មោះ កែម សីល​ (ងិល) ភេទប្រុស អាយុ​១៦ឆ្នាំ នៅភូមិថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី ម្ចាស់កាំបិ​តបុ័ងតោ ២.​ឈ្មោះ ផុន សំ​ណាង (ហ៉ិង) ភេទប្រុស អាយុ១៦ឆ្នាំនៅភូ​មិតារាជ្យ ឃុំម​ហាឫស្សី ស្រុកគង​ពិ​សីនិង ៣.​ឈ្មោះ ប៊ុន ជូមី ភេទប្រុ​ស​ អា​យុ​១៦​ឆ្នាំ​ នៅភូមិតារាជ្យ ឃុំមហារឫស្សី ស្រុកគងពិសី ម្ចា​ស់ម៉ូតូ​ C​12​5cc ពណ៌ខ្មៅ​ ស្លាកលេខកំពង់ស្ពឺ 1G.​0​2​2​2​ ឈប់នៅទីតាំងខាងលើដោ​យមានការសង្ស័យ ក៏បានធ្វើ​កា​រ​ត្រួ​ត​ពិនិត្យឃើញមានកាំបិតបុ័ងតោ​នៅ​ឈ្មោះ កែម សីល និងបាន​ឆ្លើ​យ សារភាពថាខ្លួននិងបក្ខពួកត្រៀ​ម​ចាំទៅកាប់គ្នានៅផ្លូវជាតិលេ​ខ៣​ ។

តាមការបញ្ជាក់​ពីលោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​
អធិការ​នគរបាល​ស្រុក​គងពិសី​ បានឱ្យដឹងថា​ បច្ចុប្បន្ន​ដោយការយកចិត្ដទុកខ្ពស់ពីថ្នាក់ដឹកនាំ​ កង​កម្លាំង​នគរបាល​បានសហការ​ជាមួយកំលាំង​មូលដ្ឋានគ្រប់
អង្គភាពដេីម្បីរក្សាការពារសន្ដិសុខ​ សុវត្ថិភាព​ជូនប្រជាពលរដ្ឋ​ មិនថាថៃ្ង-យប់​ ប្ដេជ្ញា​លុបបំបាត់​ឱ្យបាន រាល់បទល្មេីសទាំងអស់ដែលកេីតមានឡេីងនៅក្នុងមូលដ្ឋាន​ ពិសេស​ក្រុម​ក្មេងទំនើ​ង​ដែលជាសត្រូវ
របស់សង្គម​ ព្រោះថាក្មេងជា​ ទំពាំងស្នងឫស្សី​សរ​សរទ្រូងនៃសង្គមជាតិ​ នាពេលអនាគត។

ក្រោយកំលាំងបានឃាត់និងដកហូតវត្ថុតាងកាំបិ​តបុ័ងតោ​ សមត្ថកិច្ច​បាន​ប​ញ្ជូន​ជន​សង្ស័យទៅអធិការដ្ឋាននគ​របាលស្រុក​ដេីម្បី​អនុវត្ត​នីតិវិធី​បន្ដ​៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *