(ភ្នំពេញ ) ៖ គ្រឿងចក្របាននិងកំពុងធ្វើជាសកម្មភាព ឈូសឆាយដើម្បីអនុវត្ត គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធ ខ្នាតធំ របស់ រដ្ឋបាលរាជ ធានីភ្នំពេញ ក្រោមការ ជួយឧបត្តម្ភ ពីរាជរដ្ឋាភិបាល ដេីម្បី រំដោះការ ជន់លិច នៅ តំបន់ បឹង ត្របែក ពិសេស តាម ប្រឡាយ ១០៥ ចាប់ពី ក្រោយ វិទ្យាល័យ យុគន្ធរ ដល់បឹង ត្របែក ដែល ធ្វើ បាន រយៈពេល ៤ខែ សម្រេច បាល លទ្ធផល ៦០%ហើយ ។ នេះជាការបញ្ជាក់របស់លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៩មករា២០២៥ នេះ ។

លោកស្រីបានបញ្ជាក់បន្ថែមថា ៖ប្រឡាយបឹងត្របែក បច្ចុប្បន្នមានទទឹងមធ្យម ៦ម៉ែត្រដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រ គូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូន ពេញ ។

លោកស្រីអ្ននាំពាក្យបន្តទៀតថា៖ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រទៅទទឹង១២ម៉ែត្រដើម្បីអោយបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម៉ែត្រជម្រៅ ៣ម៉ែត្រឯខាងលើត្រូវស្ថាបនាផ្លូវដដែល។

ស្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញរូបនេះបញ្ជាក់បន្ថែមទៀតថា ៖ការងារនេះការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ខាងមុខ ។

ជាមួយគ្នានេះដែរអ្នកនាំពាក្យរូបនេះបានរំលឹកផងណែនាំផងដល់អ្នកចូលចិត្តឃើញរូបភាពមិនដឹងខ្លឹមសារច្បាស់លាស់ហើយផុស ដោយ មិនបាន សួរនាំ ឬ ឆែក រក ប្រភព ច្បាស់ លាស់ បាន បង្ក ឱ្យ មាន ការ ភ័ន្តច្រឡំ ដល់ មហាជន ។
បេីគ្រាន់តែ ចង់ បាន ល្បី ផេក វាអាច ធ្វើ ឱ្យ ប៉ះពាល់ ដល់ ស្ថាប័ន កំពុង អនុវត្ត គម្រោង និង អ្នកទទួល ផលគឺ ប្រជាពលរដ្ឋ នៅតំបន់ នោះ។ ផេកដែល បង្កេីត បញ្ហា នេះ ឡេីង អាច ប្រឈម នឹង ផ្លូវ ច្បាប់ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed