ខេត្តកំពង់ស្ពឺ៖ បុរសជាឪពុកត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសីធ្វើការឃាត់ខ្លួន ខណៈដែលធ្វើសកម្មភាពចាប់រំលោកភសេពសន្ថវៈកូនស្រីបង្កើតអាយុ១៤ឆ្នាំបានសម្រេច ហើយឪពុកមារ(ពូ) បានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចអន្តរាគមន៍។

ការឃាត់ខ្លួនបុរសជាឪពុកចាប់រំលោកភកូនស្រីខ្លួនឯងរំលោភនេះបានធ្វើឡើងកាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

មន្ត្រីអាវុធហត្ថបាននិយាយឱ្យដឹងថាកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសីធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ
ដោយអនុវត្តតាមបទបញ្ជារបស់ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២១និង២០ នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលពាក្យបណ្ដឹងពីឈ្មោះ ធុច ថាវរ:  ភេទប្រុស ត្រូវជាពូរបស់ជនរងគ្រោះឈ្មោះ ស. ភ ភេទស្រី អាយុ១៤ឆ្នាំរួចមក។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យង់ ថន ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ ) រស់នៅក្នុងភូមិ សាយ៉ាវ ឃុំ ព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ។

ក្រោយពីការសួនាំជនសង្ស័យបានរៀបរាប់ថារូបគេបានចាប់រំលោភកូនស្រីបង្កើតសម្រេចបានបីដង ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យជាឪពុកល្មោភកាមចាប់កូនខ្លួនឯងរំលោភ ត្រូវបានកម្លាំងជំនាញបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed