លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឳ្យដឹងថា នៅក្នុងសប្តាហ៍នេះ ខេត្តព្រះវិហារជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សា។ ដូច្នេះហើយ លោកអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ។
ការប្រុងប្រយ័ត្ន គឺពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេស នៅពេលព្រឹកព្រលឹម និងយប់ ហើយផឹកទឹកក្តៅឱ្យបានច្រើន ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការឆេះ។ បើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
លោកក៏អំពាវនាវឳ្យជួយគ្នាមើលថែសុខភាព និងមនុស្សជាទីស្រឡាញ់ ដើម្បីឆ្លងកាត់រដូវត្រជាក់នេះទៅបានដោយសុវត្ថិភាព។ សូមជម្រាបថា អាជ្ញាធរខេត្តព្រះវិហារតែងតែគិតគូរជាមុនពីបញ្ហាគ្រោះធម្មជាតិផ្សេងៗ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋ៕