ខេត្តរតនគិរី÷នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨និង ៣នាទី សមត្ថកិច្ចនគរបាលស្រុកលំផាត់បានទទួលព័ត៌មានពីលោកមេប៉ុស្តិ៍ជ័យឧត្តមថា មានករណី(ខ្យល់គរគាំងបេះដូង )ស្លាប់មនុស្សចំនួន០១ នាក់(ប្រុស)នៅណុចលើផ្ទះឈ្មោះឡង ដានីស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះពាញ ប៊ុនយ៉ន ភេទប្រុសអាយុ៥០ ឆ្នាំជនជាតិខ្មែរ ជាកសិករទីលំនៅបច្ចុប្បន្នភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានការ សម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
បន្ទាប់ពីទទួលព័ត៌មានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍ជ័យឧត្តម និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដល់កន្លែងកើតហេតុ ត្រួតពិនិត្យសាកសព។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៨និង ៣០ នាទីព្រឹក ជន រងគ្រោះបានទៅលេងលោកសង្ឃតាផល គង់នៅវត្តលំផាត់ ដោយសម្រាកដេកលេងរហូតដល់ម៉ោង ៥និង ៤០នាទីល្ងាច លោកសង្ឃតាផល បានទៅលេងផ្ទះឈ្មោះ ឡង ដានី ហើយជនរងគ្រោះអត់ហ៊ានដេកនៅវត្តម្នាក់ឯងក៏ដើរទៅតាមលោកសង្ឃតាផល រហូតដល់ផ្ទះឈ្មោះឡង ដានី ហើយជនរងគ្រោះក៏បានឡើងទៅ លើផ្ទះអង្គុយលេងធម្មតា។ ពេលនោះជនរងគ្រោះក៏មានអាការះប្រកាច់ ហើយឃើញដូចឆ្នេះ លោកសង្ឃតាផល ក៍បានជួយទ្រជនរងគ្រោះ បន្ទាប់មកឲ្យជនរងគ្រោះដេកកើយក្បាលលើខ្នើយ ហើយជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗ តែម្តង។
សូមបញ្ជាក់ដែរថា ជនរងគ្រោះមានជំងឺប្រចាំកាយឆ្គួតជ្រូកដល់ខែឈឺប្រកាចម្តងៗ។ សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុឃើញសភាពសពជនរងគ្រោះធម្មតាពុំមានប្រែប្រួលឡើយ។
សពដេកស្លាប់ក្បាលទៅទិសខាងជើង,ជើងទៅទិស ខាង ត្បូងដៃទាំងពីរស្រប លើដងខ្លួនសពមានសភាពរឹងពោះធម្មតាគ្នានក្លិន មាត់ចំហរ មានទឹករំអិលចេញតាមមាត់ និងចេញតាមរន្ធច្រមុះ ភ្នែកបិត ស្លៀកខោជើង វែងពណ៌ខ្មៅ ពាក់អាវសរដៃខ្លីខាងក្រៅ អាវយឺតពណ៌ុំក្រហមខាងក្នុង នៅលើដងខ្លួន និងអវៈយវៈពុំមានស្លាក ស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
យោងតាមការពិនិត្យសាកសព សាកសួរបំភ្លឺជាមួយលោកតាផល និងម្ចាស់ផ្ទះនៅជុំវិញកន្លែងកើតហេតុ អាចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ខ្យល់គរគាំងបេះដូងស្លាប់ ពិតប្រាកដមែន។
បន្ទាប់ពីកិច្ចប្រតិបត្តិការរួចសមត្ថកិច្ចបានធ្វើកំណត់ ហេតុប្រគល់សាកសព ឱ្យបងប្អូនជនរងគ្រោះចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕