ខេត្តតាកែវ៖ លោករស់ ប៊ុនធឿនចៅហ្វាយស្រុកអង្គរបុរីល្បីល្បាញខាងស្លៀកពាក់សង្ហាជាងគេក្នុងកម្មវិធីប្រជុំនានានៅសាលាខេត្តតាកែវ ប៉ុន្មានថ្ងៃកន្លងមកនេះធ្លាយព័ត៌មានចោទមន្ត្រីនៃមន្ទីព័ត៌មានខេត្តតាកែវម្នាក់ថាធ្វើ ជាខ្ញុំបម្រើឱ្យអង្គភាពព័ត៌មានឯកជន។
តាមសម្លេងបែកធ្លាយរបស់លោករស់ ប៊ុនធឿន ដូចជាតឹងចិត្តឆ្អិតទ្រូងជាយូរណាស់ មកហើយ តែពេលនេះលោកទ្រាំលែងបានត្រូវតែនិយាយ។លោករស់ ប៊ុនធឿន និយាយឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តតាកែវម្នាក់ថា យើងជាមន្ត្រីក្របខណ្ឌរដ្ឋដូចគ្នា,ហេតុបានជាមកសុំលុយ
លោកឱ្យអ្នកកាសែតឯកជនទៅវិញ។ លោកបន្តទៀតថា ចឹងមានតែ (មន្ត្រីមន្ទីរព័ត៌មាន)ឯងធ្វើជាខ្ញុំបម្រើរបស់អ្នកកាសែតអង្គភាពឯកជនមែនទេ?។
ជាទូទៅអ្នកកាសែត ក្នុងខេត្តតាកែវតែងតែសហការគ្នាជាមួយក្រុមមន្ត្រីនៃមន្ទីព័ត៌មានខេត្តតាកែវ ដើម្បីចូលរួមយកព័ត៌តាមកម្មវិធីផ្សេងៗនៅក្នុងខេត្ត។ ក្រោយយកព័ត៌មានរួច អ្នកកាសែតមួយចំនួនពេលខ្លះ បានជួបចៅ ហ្វាយស្រុកឬអធិការស្រុក អាចបានប្រេងសាំងឬបាយ ទឹក,ពេលខ្លះចៅហ្វាយស្រុកខ្លះក៏បាន,ខ្លះក៏អត់វាជាទឹក ចិត្តមនុស្សរៀងៗខ្លូន។ តែចម្លែកតែលោករស់ ប៊ុនធឿន ចៅស្រុកអង្គរបុរីផ្ញើសារជាសម្លេងឆ្កុយម្នាក់ឯងទៅ។
ប្រភពពីមន្ត្រីសាលាស្រុកអង្គរបុរី សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា លោករស់ ប៊ុនធឿន មិនសូវសប្បាយចិត្តជាមួយនិងអ្នកកាសែតទេ,មិនថាក្របខណ្ឌ័រដ្ឋ ឬឯកជនឡើយ។ ព្រោះអ្នកកាសែតចេះតែផ្សាយហែករឿងមិនល្អរបស់លោក សូម្បីតែលោកយកមន្ត្រីប្រុស-ស្រីទៅច្រៀងខារ៉ាអូខេសោះក៏អ្នកកាសែតជួយផ្សាយឱ្យលោកឡើងផ្អើលដែរ ៕