ខេត្តកំពត៖ ប្រជាពលរដ្ឋក្មេងចាស់ ចំនួន៤នាក់ បានរករបួសធ្ងន់ស្រាល ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ សត្វគោ១ក្បាលក៏រងរបួស ព្រមទាំងលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងបានរងការខូចខាត ក្នុងករណីបំផ្ទុះថ្មភ្នំ របស់ក្រុមហ៊ុន ម្សៅបៀក ស្ថិតនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

បើយោងតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំ ខាងលើបានឲ្យដឹងថារឿងបំផ្ទុះថ្មភ្នំរបស់ក្រុមហ៊ុនម្សៅបៀកខាងលើនេះមិនមែនកើតឡើងជាលើកទី១នោះទេ ករណីនេះប្រជាពលរដ្ឋស្នើរសុំដល់អាជ្ញាធរមេត្តាជួយទប់ស្កាត់ករណីបំផ្ទុះថ្មភ្នំនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតនេះផង ។ ពីព្រោះថា បានធ្វើឱ្យរងផលប៉ះពាល់ជាខ្លាំងដល់លំនៅដ្ឋានផ្ទះពួកគាត់ ក៏ដូចជាអាយុជីវិតមនុស្សនិងសត្វពាហនៈ ព្រោះរឿងនេះជារឿងដ៏ដែលៗកើតមានជាយូរមកហើយ។

តាមប្រភពពីពលរដ្ឋបានបញ្ជាក់ថា÷ករណីនេះកើតហេតុ បានកើតឡើងកាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។  ហេតុការនេះទី១. ការបំផ្ទុះនេះគឺផលប៉ះពាលធ្វើអោយខូចខាតជាខ្លាំងដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្ទះរងនូវការបាក់បែកស្ទើរទាំងស្រុង ក៏ដូចជាទ្រព្យសម្បត្តិដូចជាពាងទឹក មានរបស់របរនិងវត្ថុផ្សេងៗ។ ទី២. រងផលប៉ះពាល់សំខាន់បំផុតគឺទៅលើអាយុជីវិត និងបង្កអោយរងរបួសទៅលើក្មេងទើបតែមានអាយុ០៥ឆ្នាំ [ប្រាំឆ្នាំ]រងរបួសក្បាលធ្លុះក្បាលដល់០២កន្លែង និងប៉ះពាល់ទៅដល់ខួរក្បាលធ្ងន់ធ្ងរ និងបង្កឱ្យរបួសបុរសម្នាក់រងរបួសឆ្អឹងជំនីម្ខាង ហើយនិងស្មាផងដែរ។

បើតាមការបញ្ជាក់បន្ថែមថាគឺបង្កឡើងដោយក្រុមហ៊ុន ម្សៅបៀក ដោយមានឈ្មោះ លីគឹមវុន ជាម្ចាស់ក្រុមហ៊ុន ហើយការបំផ្ទុះនេះមានរយៈច្រើនឆ្នាំណាស់ហើយៗប្រជាពលរដ្ឋក៏មានការប្ដឹងទៅដល់អាជ្ញាធរឃុំ/ស្រុក/ខេត្ត ផងដែរតែមិនទានមានដំណោះស្រាយដល់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះបានទទួចស្នើសុំទៅដល់ឯកឧត្តម ម៉ៅធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តាជួយអន្តរាគមន៍ដោះស្រាយជូនទៅដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនមួយនេះ។
អង្គភាពសារព័ត៌មានយើងខ្ញុំនិងរង់ចាំការបំភ្លឺពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធជុំវិញនូវបញ្ហដែលប្រជាពលរដ្ឋបានលើកឡើងខាងលើ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *