រថយន្តដឹកកម្មករបេះផ្លែស្វាយបែកកង់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤៤ ស្រុកឱរ៉ាល់បណ្ដាលឱ្យស្លាប់ និងរបួសច្រើននាក់
ខេត្តកំពង់ស្ពឺ៖ ល្ងាចថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ៤៤ (៣៧-៣៨) ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ដ ក្នុងនោះរថយន្តដឹកកម្មករទៅបេះផ្លែស្វាយ បានប៉ះជាមួយរថយន្តដឹកគ្រឿងសង្ហារិមដឹកគ្រែតុទូឈើដើរលក់ បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករបេះផ្លែស្វាយ ធ្លាក់ចេញពីផ្លូវជាតិលេខ៤៤ និងបណ្ដាលឱ្យរងរបួសមនុស្សជាច្រើននាក់ រហូតមានអ្នកស្លាប់បាត់បង់ជីវិតម្នាក់ផងដែរ ។ ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានចុះអន្ដរាគមន៍ជួយសម្រួលនីតិវិធី និងសង្រ្គោះអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ រីឯអ្នកស្លាប់បានតំកល់ទុកជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា ។ ករណីគ្រោះថ្នាក់ខាងលើនេះ តាមមន្រ្ដីនគរបាលចរាចរណ៍ចុះផ្ទាល់ថា រថយន្ត ១គ្រឿង…