Month: December 2024

សម្តេចមហាបវរធិបតីថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា…

រោងចក្រផល្លិតខោខូវប៊ូយ ម៉េងវ៉ាន​ អុិនវេសមិន​ ហៅ(រោងចក្រ​ដើមខ្វិត) ស្ថិតនៅភូមិលេខ២​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅបង្ហូតទឹកកខ្វក់ចូលប្រឡាយ

ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័ត៌មានបានចុះថតយករូបភាព​ ត្រង់ចំណុចបង្ហូរទឹកកខ្វក់ តាមលូមកប្រឡាយដែលមានក្លិនស្អុយ ហូរចូលទៅប្រឡាយ សង្ស័យមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រផល្លិតខោខូវប៊ូយ ម៉េងវ៉ាន​ អុិនវេសមិន​ ហៅថា​ (រោងចក្រ​ដើមខ្វិត) ដែលមានទីតាំងស្ថិតនៅភូមិលេខ២​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ប្រភពទឹកហូរតាមលូនេះ គឺបង្ហូរចេញពីរោងចក្រខាងលេី ជាករណីបណ្តាលឱ្យមាន ទឹកខ្មៅក្លិនស្អុយ ដោយពុំមានការរៀប ចំសំអាតត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស ដែល​ក្រសួង​បរិស្ថាន​ដាក់ចេញនោះឡើយ។ ជាមួយគ្នានេះដែរ…

ម្ចាស់អាហារដ្ឋាន KTV និងក្លឹប Mr. LENG ថា អាហារដ្ឋានរបស់លោករកស៊ីច្រើនឆ្នាំហើយ ដោយសុចរិត មានច្បាប់ទំលាប់ត្រឹមត្រូវ និងពុំដែលបំពានច្បាប់ទំលាប់ម្តងណាឡើយ

(កណ្ដាល)៖ កន្លងមកថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានពុំបានឆ្លុះបញ្ចាំងអំពីការពិតថា អាហារដ្ឋាន KTV និងក្លឹប Mr. LENG មានលក់សាច់សត្វព្រៃ។ ដើម្បីជៀវវាងការយល់ច្រឡំពាក់ព័ន្ធនឹងការផ្សព្វផ្សាយដោយគ្មានមូលដ្ឋានខាងលើនេះ លោក គ្រី ប៉េងលេង ជាម្ចាស់អាហារដ្ឋាន KTV និងក្លឹប Mr. LENG បានបំភ្លឺថា លោកបើកអាហារដ្ឋានរកស៊ីច្រើនឆ្នាំហើយ ដោយសុចរិត មានច្បាប់ទំលាប់ត្រឹមត្រូវ និងពុំដែលបំពានច្បាប់ទំលាប់ម្តងណាឡើយ។ លោកបានបន្តថា រាល់ការរកស៊ីរបស់លោកគឺលោកមិនរកស៊ីខុសច្បាប់ដាច់ខាត ហើយទាំងនៅក្នុងអាហារដ្ឋាន ក៏ដូចជា KTV និងក្លឹប…

ល្បែងស៊ីសងជល់មាន់ក្រុមហ៊ុន R78 អនឡាញកំពុងវាយលុកស្ទើរ គ្រប់លំនៅឋានប្រជាពលរដ្ឋនៅខេត្តកំពង់ចាមមានទាំងអ្នកកាងទៀត

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះមាន់ជល់អនឡាញតាមកុំព្យូទ័រឡេបថប របស់ក្រុមហ៊ុន R78 កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាលំនៅឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រីឯអធិការនគរបាលស្រុកចម្ការលើលោកឯម វឌ្ឍនា ធ្វើមិនដឹងមិនឮ។ សកម្មភាពនៃល្បែងជល់ មាន់អនឡាញតាមលេបថបកុំព្យូទ័រនេះ បានធ្វើឡើងជា ចំហដោយមិនញញើតច្បាប់ទម្លាប់ស្រុកទេសអ្វីឡើយ ហើយអាជ្ញាធរមានសមត្ថកិច្ចស្រុកស្ទឹងត្រង់ ក៏ធ្វើហាក់ ដូចជាមិនដឹង មិនឮ ចំពោះបញ្ហានេះដែរ។ មានន័យថា អាជ្ញាធរ,សមត្ថកិច្ចស្រុកស្ទឹងត្រង់ ជាន់ឈ្លីបទបញ្ជាប្រមុខរាជរដ្ឋាភិបាលច្បាស់ក្រឡែត។ អ្នកភូមិបានប្រាប់ថា មាន់ជល់តាមកុំព្យូទ័រដោយប្រព័ន្ធអ៊ីនធឺណិតមានជាច្រើនកន្លែងដូចជានៅតាមផ្សារឬតាមទីប្រជុំជនតូចៗ,ហាងកាហ្វេឬលំនៅឋានប្រជាពលរដ្ឋផងដែរ។ ពលរដ្ឋនិយាយថា ល្បែងជល់មាន់អនឡាញ នៃក្រុមហ៊ុនR78 បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍…

ពិតជាខ្លាំងមែន! ទីតាំងបើកចាក់បាល់អន ឡាញឡាក់គីនៅកណ្ដាលក្រុងប៉ោយប៉ែត កំពុងដំណើរការអត់ខ្លាចច្បាប់ព្រះរាជាណាចក្រកម្ពុជា

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមិនដឹងថា លោកអធិការក្រុងប៉ោយប៉ែតព្រហ្ម ពិសិដ្ឋ ក៏ដូចជាលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យសិទ្ធិ ឡោះ បានជ្រាបដែរឬទេអំពីបញ្ហាទីតាំងចាក់ភ្នាល់បាល់អនឡាញ ១កន្លែង នៅកណ្ដាលក្រុងប៉ោយប៉ែតកំពុងដំណើរការបំពានច្បាប់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអ្នកអនុវត្តច្បាប់អស់លោកជាអធិការ និងស្នងការរង់ចាំបទបញ្ជាប្រមុខរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃឬយ៉ាងណា នៅពេលដែលអស់លោកដឹងថា វាខុសច្បាប់ហើយនោះ? ឬមួយម្ចាស់ទីតាំងមានអំណាចធំជាងច្បាប់? ឬមួយដោយសារផលប្រយោជន៍បានជាលោកអធិការ,លោកស្នងការមិនចាត់វិធានការ? សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ឆ្លងកាត់ក្រុងប៉ោយប៉ែតដែលមានភ្នែកភ្លឺ ពិតជាបានឃើញទីតាំងចាក់ភ្នាល់បាល់១កន្លែងនេះ។ នោះគឺទីតាំល្បែងសុីសងអនឡាញចាក់បាល់១កន្លែងល្បីថា មានខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយ ហើយសមត្ថកិច្ចមិនហ៊ានប៉ះ ដែលកំពុងជ្រកក្រោមយីហោកាស៊ីណូ នៅចំណុចរង្វង់មូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។ ទីតាំងកាស៊ីណូឡាក់គី នៅកណ្តាលក្រុងប៉ោយប៉ែតដែលបើកដំណើរការជាចំហដោយមិនញញើតសមត្ថកិច្ចនោះឡើយ។ ភាពស្ងៀម ស្ងាត់របស់សមត្ថកិច្ច…

ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា

នៅលើឧទ្យានជាតិ ព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលស្វាគមន៍អ្នកប្រតិបត្តិសាសនា ទេសចរជាតិ និងអន្តរជាតិ ជាច្រើនបន្តបន្ទាប់ ដើម្បីមកសម្រាកលំហែ បានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅដែលមានធម្មជាតិនិងតំបន់ទេសភាពដ៏ស្រស់ស្អាតព័ទ្ធជុំវិញ។ ពេលនេះ ភាពស្អាតក្នុងចិត្តបានកំពុងសាយភាយចេញពីមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលភាពស្អាត មិនត្រឹមតែបានបណ្តុះគំនិតស្អាតពីក្នុងខ្លួន ហើយពេលនេះចេញមកក្រៅ និងក្នុងសង្គមថែមទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ភាពស្អាតក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជាជាមូលដ្ឋានគ្រឹះ ដែលនឹងនាំទៅដល់ភាពស្អាតខាងក្រៅខ្លួនក្នុងប្រទេសកម្ពុជា និងភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ សម្រាប់រយៈពេលវែង និងចីរភាព។ សូមបញ្ជាក់ថា…

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកធនាគារ ARDB នៅខេត្តសៀមរាប

ខេត្តសៀមរាប÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍បិទកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិក នៅសណ្ឋាគារបុរីអង្គរខេត្តសៀម។ ក្នុងឱកាសបិទកម្មវិធីល្ងាចនេះផងដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបានមានប្រសាសន៍វាយតម្លៃខ្ពស់នូវលទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤ និងបានដាក់ទិសដៅការងារត្រូវអនុវត្តបន្តនៅឆ្នាំបន្ទាប់ ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារ ហើយបានណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីសម្រេចបាននូវលទ្ធផលការងារល្អបន្ថែមទៀត ដើម្បីឆ្ពោះទៅក្លាយជាធនាគារឈានមុខគេនៅកម្ពុជា។ បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បុគ្គលិកឱ្យពង្រឹងលើការកសាងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ពិសេស ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងមានឥរិយាបថបុរេសកម្ម ដើម្បីឆ្លើយតបទៅតាមផែនទីបង្ហាញផ្លូវរបស់ធនាគារ ARDB ៕

ឯកឧត្តម សាស្ត្រាចារ្យ Federico MAYOR ZARAGOZA អតីតអគ្គនាយកនៃអង្គការយូណេស្កូទទួលមរណភាព

សាស្ត្រាចារ្យ Federico MAYOR ZARAGOZA គឺជាអតីតអគ្គនាយកនៃអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការស្តារនិងលើកកម្ពស់កិត្យានុ ភាពវប្បធម៌កម្ពុជាក្នុងឆាកអន្តរជាតិ។ បើទោះជាកម្ពុជាស្ថិតក្នុងកាលៈទេសៈមានសង្គ្រាមផង និងចរចារស្វែងរកសន្តិភាពផង ឯកឧត្តម សាស្រ្តាចារ្យ បានសម្រេចចិត្តដង្ហែរតាមសេចក្តីអំពាវនាវរបស់ព្រះបរមរតនកោដ្ឋ ព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដើម្បីផ្តេីម យុទ្ធនាការអន្តរជាតិសង្រ្គោះអង្គរ តាំងពីមុនការដាក់ បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ មកម្លេះ។ យុទ្ធនាការជាប្រវត្តិសាស្ត្រនេះ ក្រោយមកបានក្លាយជាយន្តការអន្តរជាតិដេីម្បីកិច្ចអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានអង្គរ ក្នុងឆ្នាំ១៩៩៣ ហេីយដែលបានបន្តមកទល់បច្ចុប្បន្ននេះ។ គួររំលឹកផងដែរថា ឯកឧត្តមសាស្រ្តាចារ្យ…

សម្តេចធិបតី ថ្លែងប្រសាសន៍សំខាន់ៗក្នុង ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរបំពេញការងារនៅខេត្តកំពង់ចាមនាព្រឹកនេះ…

ក្រុមមន្ត្រីស្រុកលើកដែក ដើមហេតុបង្កហិង្សាសម្រប សម្រួលជាមួយម្ខាងទៀតដើម្បីបញ្ចប់រឿងបានដោយជោគជ័យ

ហាក់ដូចជាផ្ទុយស្រឡះពីសេចក្តីបំភ្លឺ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែរថា ក្រុមមន្ត្រីសាលាស្រុកលើកដែកគឺជាជនរងគ្រោះនោះ ពេលនេះមានសេចក្តីរាយការណ៍ថា ក្រុមលោកលុច ពន្លឺ មន្ត្រីសាលាស្រុកលើកដែក បានសម្របសម្រួលជាមួយភាគីជនរងគ្រោះតាមរយៈសំណងជាលុយកាក់និងការយោគយល់គ្នាដើម្បីបញ្ចប់រឿងបានដោយជោគជ័យ។ ក្នុងពេលជា មួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ដែរថា កម្លាំងនគរបាលខេត្តកណ្ដាល បានបើកការស៊ើប អង្កេតករណីនេះឡើងវិញ ក្រោយពីមានការរិះគន់ច្រើនតាមបណ្ដាញសង្គម។ ប្រភពពីប្រជាពលរដ្ឋនៅក្បែរទីកើតហេតុ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាលបានឲ្យដឹងថា អាណាព្យាបាលភាគីរងគ្រួសារពិតប្រាកដ បានទទួលការពឹងពាក់ពីជនទី៣ ដើម្បីសម្របសម្រួលបញ្ចប់រឿងករណីហិង្សានេះ។ ដូច្នេះវាប្រាកដថា ក្រុមអស់លោកមន្ត្រីសាលាស្រុកលើកដែក មិនមែនជាជន រងគ្រោះដូចដែរសមត្ថកិច្ចនគរបាលរកឃើញនិងស្រាយបំភ្លឺនោះទេ។ ការសម្របសម្រួលបញ្ចប់រឿងជាមួយនឹងការបោះលុយ១លានរៀលទៅឱ្យក្រុមគ្រួសារជនរងគ្រោះនោះត្រូវបានប្រភពប្រាប់ថា បានបញ្ចប់រួចរាល់ហើយទៅលើភាគីរងគ្រោះទី១និងភាគីរងគ្រោះម្នាក់ទៀតក៏ បានសម្របសម្រួលរួចរាល់ហើយដែរ។…

You missed