អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំ២០២៤
(ខេត្តសៀមរាប ) ÷ការងារជួសជុលរចនាសម្ពន្ធរបស់រានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ ដែលចាប់ផ្ដើមតាំងតែពីកំឡុងខែមករា រហូតមកដល់ពេលនេះ បានសម្រេចបានប្រមាណ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខនេះ។ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ បានចំណាយពេលជិត១ឆ្នាំ ដោយត្រូវសិក្សាបន្ថែម និងស្វែងរកបំណែកថ្មនៃបង្កាន់ដៃនាគដើម្បីយកមកជួសជុលឡើងវិញ ដោយសារតែរចនាសម្ពន្ធនៃរានហាលមានសភាពទ្រុឌទ្រោមខ្លាំង ដូចជា សសររបស់រានហាលពុកផុយ ចម្លាក់បង្កាន់ដៃនាគ និងជើងទម្រនាគបានដួលរលំបាក់បែកនៅលើរានហាល និងមួយផ្នែកទៀតជ្រុះធ្លាក់កប់ក្នុងដី ហើយថ្មមួយចំនួនបានចល័តចេញពីទីតាំងដើម និងធ្លាប់ត្រូវបានជួសជុលម្ដងហើយនៅសម័យបារាំង។ លោក ឡុង ណារី…