ប្រភពព័ត៌មានបានឲ្យដឹងថា សាឡុងឈើដែលលោកតាន់ គឹមសួរ អង្គុយថតបង្ហោះតាមបណ្ដាញសង្គមនៅ ផ្ទះចែរឿននាតំបន់ដីអេ កាលពីប៉ុន្មានថ្ងៃកន្លងទៅនោះបានបាត់ទៅហើយ។ តើករណីនេះ វាយ៉ាងម៉េចទៅវិញដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ក្រោមប្រតិបត្តិការបង្ក្រាបរកបទល្មើសព្រៃឈើរបស់លោកតាន់គឹមសួរ ហាក់ដូចជាកំពុងតែរងា និងមានមន្ទិលសង្ស័យពីព្រោះសមត្ថកិច្ចមួយចំនួន នៅពេលដែលមានកន្ទេលធំ ចេះតែបន្លំដេក។

ផ្ទះចែរឿននៅដេអេភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា មានសាឡុងមួយឈុត ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គាត់ដាក់សម្រាប់ទទួលភ្ញៀវនៅយ៉មុខផ្ទះ ដូចដែលគេឃើញរូបភាពលោកតាន់ គឹមសួរ អង្គុយនៅលើសាឡុងនោះបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុន។ បន្ទាប់ពីការចាកចេញរបស់លោកតាន់ គឹមសួរ ដែលហែហមដោយសមត្ថកិច្ចនិងស្ថាប័នជំនាញជាច្រើននោះ ក្រោយមកសាឡុងនោះត្រូវគេរាយការណ៍ថា បានបាត់ពីផ្ទះចែរឿននោះហើយ។ អ្វីដែលប្រាកដប្រជានោះ គឺថាមិនមែនចែរឿនគាត់ដឹកយកទៅលាក់ទុកឯណានោះទេ។

ប្រភពពីក្នុងចំណោមសមត្ថកិច្ចដែលនៅហែហមលោក តាន់ គឹមសួរ ខ្សិបថាសាឡុងមួយឈុតធំដែលគេឃើញ នៅក្នុងរូបភាពលោកតាន់ គឹមសួរ អង្គុយនៅផ្ទះចែរឿននោះត្រូវមន្ត្រីរដ្ឋបាលព្រៃឈើ ដឹកយកទៅបាត់ហើយ។មន្ត្រីរដ្ឋបាលព្រៃឈើ ក្រោមការដឹកនាំរបស់លោកនាយខណ្ឌ អ៊ូ សុភក្តី កំពុងមមារញឹក ចុះប្រតិបត្តិការជាមួយ នឹងក្រុមការងាររបស់លោកតាន់ គឹមសួរ ត្រូវគេមើល ឃើញថា កំពុងឆ្លៀត”កន្ទេលធំ បន្លំដេក”។ ប្រសិនបើការដឹកសាឡុងនោះស្របច្បាប់ សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើរបស់លោកអ៊ូ សុភក្តី ត្រូវតែចេញប្រតិបត្តិការដឹកសាឡុងដែលគេលក់តាមហាងជាច្រើននៅក្នុងខេត្តនិងនៅតាមរោងសិប្បកម្មនានានោះផង។

លោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុកខេត្តប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី មិនឆ្លើយតបជាមួយអ្នកកាសែតទេ ទាំងការហៅទូរសព្ទនិងប្រព័ន្ធ telegram។ យ៉ាងណាក៏ដោយគេហទំព័រយើង រងចាំការបំភ្លឺនិងឆ្លើយតបគ្រប់ពេលវេលា។

បើតាមមន្ត្រីនានានិយាយថា គេមិនអាចប្រព្រឹត្តិរឿងមិនគប្បីយ៉ាងដូច្នេះទេ ពីព្រោះថាវាជាសាឡុងនៅក្នុងផ្ទះឯកជនរបស់គេ។ ទោះបីជាសមត្ថកិច្ចជំនាញបែបណា ក៏ដោយមិនអាច ទៅដឹកយកសាឡុងរបស់គេឆៅៗយ៉ាងដូច្នោះឡើយ។ គេហៅទង្វើបែបនោះថា ជាករណីកន្ទេលធំបន្លំដេក នៅគ្រាដែលគេដឹងថាចែរឿន ក៏ជាមុខសញ្ញាធំមួយក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើ នៅខេត្តមណ្ឌល គិរីនោះដែរ ដូច្នេះគាត់កំពុងព្រួយបារម្ភពីបញ្ហាសន្តិសុខផ្ទាល់ខ្លួនផង ក៏ត្រូវក្រុមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃ ឈើដឹកយកសាឡុងមួយឈុតទៅបាត់ទៀត។

គេមិនដឹងថា តើលោកតាន់ គឹមសួរ បានជ្រាបដែរឬទេថាសាឡុងដែលលោកអង្គុយនៅផ្ទះចែរឿន ត្រូវចោរលួចបាត់ទៅហើយនោះ? លោកបានដឹងថា តើការអនុវត្តច្បាប់បែបណា ឲ្យវាត្រឹមត្រូវដើម្បីរៀបចំប្រទេសមួយក្លាយទៅជានីតិរដ្ឋ? យ៉ាងដូច្នេះ តើវត្តមានរបស់លោកតាន់ គឹមសួរ វាក្លាយទៅជាការដឹកនាំឲ្យមានការអនុវត្តច្បាប់បែបអាណាធិបតេយ្យ? ដូចដែលសមត្ថកិច្ចចូលទៅយករបស់គេឆៅៗ យ៉ាងដូច្នេះឬយ៉ាងដូចម្ដេច?

ប្រជាពលរដ្ឋដែលមានឈើចាស់ៗ នៅក្រោមផ្ទះឬនៅក្រោយផ្ទះទុកសម្រាប់ច្នៃធ្វើគ្រឿងសិក្ខារឹមឬសម្រាប់ធ្វើផ្ទះសម្បែង ពេលនេះកំពុងភ្ញាក់រលឹក អូសឈើទាំងនោះមកដាក់តាមផ្លូវថ្នល់ ងាយឲ្យក្រុមលោកតាន់ គឹមសួរ និងមន្ត្រីជំនាញបានដឹកជញ្ជូនតែម្ដង។ ព្រោះតែមានការគំរាមថា ប្រជាពលរដ្ឋណាដែលត្រូវក្រុមការងារលោកតាន់ គឹមសួរ រកឃើញគំនរឈើនៅក្រោយផ្ទះនឹងត្រូវប្រឈមចំពោះមុខច្បាប់។ ប្រជាពលរដ្ឋទទួលស្គាល់ថាមានឈើនៅក្រោយផ្ទះមួយចំនួនជាឈើខុសច្បាប់ តែ មួយចំនួនទុកសម្រាប់ធ្វើរបស់របរប្រើប្រាស់ និងសាង សង់ផ្ទះដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed