Month: October 2024

ប្តីប្រពន្ធពីរនាក់ជិះម៉ូតូត្រូវរថយន្តកុងតឺន័របុកកិនស្លាប់ពេលឈប់រង់ចាំភ្លើងស្តុបផ្សារព្រែកព្នៅ

ភ្នំពេញ ៖ រថយន្តកុងតឺន័រ១គ្រឿងសង្ស័យដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូ១គ្រឿងដែលកំពុងឈប់រង់ចាំភ្លើងស្តុបអូសជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់ទាំង២នាក់ប្ដីប្រពន្ធទាំងព្រឹក ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវចូលផ្សារព្រែកព្នៅ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជាប្តីប្រពន្ធនឹងគ្នា មានប្ដីឈ្មោះ ខន មុនី អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧អឺ០ ផ្លូវលេខ១៤៤ ភូមិ ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានស្រុក កំណើត ភូមិតាពូង ខេត្តបាត់ដំបង និងនារីជាប្រពន្ធមានឈ្មោះ សិន…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ ព្រះរាជពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីឥស្សរជន និងថ្នាក់ដឹកនាំស្ថាប័នកំពូលសំខាន់ៗរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មី៦ចំណុចស្តីពីការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម CLV-DTA

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសា ធារណជនមេត្តាជ្រាប ដូចខាងក្រោម៖ ១- រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ២- ទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា…

រថយន្តដឹកជនបរទេសបែកកង់ក្រោយជ្រុលបុករនាំងទ្រូងផ្លូវលើល្បឿនលឿនបណ្ដាលឲ្យស្លាប់ម្នាក់

ខេត្តព្រះសីហនុ÷ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត​ធុនស្រាលបង្កដោយខ្លួន(ផ្ទុះកង់ក្រោយ​ រេចង្កូតទៅបុករនាំងដែកខាងស្តាំដៃ)បណ្តាលឱ្យស្លាប់មនុស្ស១នាក់ភេទប្រុសជនជាតិមីយ៉ាន់ម៉ា,រងរបួសធ្ងន់១នាក់ភេទ ប្រុស​ ជនជាតិ​មីយ៉ាន់ម៉ា​ និងរងរបួសស្រាល៤នាក់​ ប្រុស​ជនជាតិមីយ៉ាន់ម៉ា៣នាក់​ ជនជាតិខ្មែ​០១នាក់។ ​ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២៤​ វេលាម៉ោង១៨ និង០៥នាទី​​ នៅចំណុចលេីផ្លូវល្បឿនលឿន​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨- ១២៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង១ ករណី​ បង្កដោយខ្លួនឯង​ ផ្ទុះកង់ក្រោយហេីយរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករនាំងដែកសុវត្តិភាព លេីផ្លូវល្បឿនលឿន។ ហេតុការណ៍នេះកេីតឡេីងដោយរថយន្តធុនស្រាល១ គ្រឿង​ម៉ាកALPHARD ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​…

ជនជាតិវៀតណាមចូលនេសាទល្មើសច្បាប់លើផ្ទៃទឹកខេត្តតាកែវក្រោមការចាត់ចែងមន្ត្រីអាវុធហត្ថខេត្តឈ្មោះ សុខ ឡេះ

ប្រសិនបើគេមានចេតនាបង្ក្រាបបទល្មើសនេសាទមឬស្រាវជ្រាវមើលបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ជាពិសេសនៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសារ ជាប់ព្រំប្រទល់ប្រទេសវៀតណាមនោះ គឺមិនលំបាកទេ។ ប៉ុន្តែគេភ័យខ្លាចថា សមត្ថកិច្ចថ្នាក់ជាតិនិងស្ថាប័នជំនាញមិនហ៊ានឬ មិនអាចធ្វើចំពោះបញ្ហានេះ។ ពីព្រោះសព្វថ្ងៃនេះបណ្ដាជនវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរយ៉ាងគគ្រឹកគគ្រេង ក្រោមការចាត់ចែងនិងសម្របសម្រួល ដោយមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ ឈ្មោះសុខ ឡេះ។ ប្រជាពលរដ្ឋនៅក្នុងស្រុកទាំងពីរនេះ ដែលអាស្រ័យដោយការនេសាទចិញ្ចឹមជីវិតនិយាយថា ជំនាន់ អ៊ូច ភាចៅហ្វាយខេត្តគឺបញ្ហាបទល្មើសនេសាទនេះមិនត្រូវបានដោះស្រាយនោះទេ។ មកដល់ជំនាន់ លោកវ៉ី សំណាងអភិបាលខេត្តតាកែវគឺ១ដំបរនិង៤ ដូចនឹងជំនាន់លោកអ៊ូច ភា ដដែល ពោលគឺអ្វីៗស្ថិតនៅក្រោមការចាត់ចែងដើម្បីបំបិទមាត់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្ថាប័នជំនាញជលផល ក្រោមការសម្របសម្រួលរបស់ លោកសុខ ឡេះ…

ក្រសួងអប់រំបើកប្រជុំសម្រេចលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ថ្នាក់ដឹកនាំក្រសួងអប់រំ យុជន និងកីឡា រៀបចំកិច្ចប្រជុំសម្រេច និងបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមសង្កេត ការណ៍ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ គ្រប់ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានដំណើរការដោយរលូន ក្រោមការបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា “អ្នកចេះគឺជាប់”។ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ…

ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ទទួលបានលទ្ធផលជោគជ័យគួរឲ្យមោទនៈ

ខេត្តសៀមរាប÷នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជា លើកទី២ ដែលប្រព្រឹត្តិទៅនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ កម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សរា សមាគមសិល្បករខ្មែរ មន្រ្តី និងសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋជាច្រើនរយនាក់។ មានប្រសាសន៍នាពិធីនៅពេលនោះ លោកស្រី ភឿង…

តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣០ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២១ឈ្មោះកងរី (Kong-rey) នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៣០តុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប…

រដ្ឋមន្ត្រីក្រសួងអប់រំចុះពិនិត្យការរៀបចំត្រៀមសម្រាប់ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យការរៀបចំត្រៀមសម្រាប់ពិធីបើក ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃនេះ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត…

រាជធានី-ខេត្ត ២៥ បានបញ្ជូនបេក្ខភាពចូលរួមប្រកួត ប្រជែងក្លាយជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤

ភ្នំពេញ÷ក្នុងដំណាក់កាលបូកសរុបការដាក់ពាក្យចូល រួមប្រកួតប្រជែង ក្នុងកម្មវិធី វាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល ក្រុមការងារទទួលបានបេក្ខភាពចូលរួមពីគ្រប់រាជធានី-ខេត្តទាំងអស់។ ក្នុងន័យនេះ ដើម្បីធ្វើវឌ្ឍនភាពបូកសរុបលទ្ធផលនៃការដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងដើម្បីកំណត់វិធានការបន្តលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈចំនួន៥ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្រ្តីកត់សម្គាល់ថា ការដាក់ពាក្យចូលរួមសម្រាប់ឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំកន្លងទៅ ដែលនេះរំលេចបាននូវភាពជោគជ័យនៃកម្មវិធី…

You missed