Month: October 2024

ក្រុមហ៊ុនយន្តហោះអាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot…

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»

(ភ្នំពេញ) ៖ កាលពីព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។ ការថ្លែងលើកឡើងបែបនេះរបស់លោកសាស្ត្រាចារ្យ ធ្វើឡើងក្នុងគ្រាដែលអញ្ជើ ញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកសំណុំ រឿងធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧នាក់

ខេត្តប៉ៃលិន÷កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០០នាទីព្រឹក មានករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជន រងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយាជន រង គ្រោះ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ…

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយក ARDB សំណេះ សំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជាពាណិជ្ជករនិងអ្នកវិនិយោគនៅប្រទេសនូវ៉ែលហ្សេឡង់

ទីក្រុងអូក្លិន-នូវ៉ែលហ្សេឡង់៖ រសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤, ឆ្លៀតឱកាសក្នុងដំណើរបំពេញ បេសកកម្ម មកប្រទេសនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរ ដែលជាពាណិជ្ជករ និងអ្នកវិនិយោគ ដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ។ ក្នុងជំនួបនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំឱ្យបងប្អូនចែករំលែកបទពិសោធន៍អាជីវកម្ម​ និងបង្ហាញអំពីបញ្ហាប្រឈមផ្សេងៗ ដែលបងប្អូនយើងកំពុងជួបប្រទៈក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។ យកឱកាសនោះ, ឯកឧត្តមបណ្ឌិត បានជម្រាបដល់បងប្អូនខ្មែរដែលជាពាណិជ្ជករ និងអ្នកវិនិយោគ…

ក្រសួងសាធារណការនិងដឹកជញ្ជូនប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ នៃក្រុមការងារ “ច” វេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ នៃក្រុមការងារ “ច” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ទាំងផ្នែករាជរដ្ឋាភិបាល ផ្នែកឯកជន និងតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាតិ ជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ តាមដានវឌ្ឍនភាពការងារ…

មន្ទីរបរិស្ថានខេត្តព្រៃវែង សហការជាមួយរដ្ឋបាលក្រុង បានចុះ ជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋ អ្នកលក់ដូរ តាមដងផ្លូវ ក្នុងការវិចខ្ចប់ ទុកដាក់សំរាមអោយ បានត្រឹមត្រូវ ដើម្បីក្រុមហ៊ុន សេវាអនាម័យបរិស្ថាន ធ្វើការ ប្រមូល សម្អាត និងដឹកជញ្ជូន ក្នុងពិធី ប្រណាំងទូកងរ ខេត្តព្រៃវែង ថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០២៤

រថយន្តឯកជន១គ្រឿងចេញមកដឹកសពតាមដងផ្លូវ និងតម្រូវឱ្យគ្រួសារជនរងគ្រោះ បង់ប្រាក់បំពានគោលការណ៍របស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ រថយន្តឯកជនចេញដឹកសពជនរងគ្រោះនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតនៅភូមិព្រៃព្រីងត្បូងសង្កាត់ចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមាន ការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤:៥០នាទី រសៀលថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២៤ដោយបំពានគោលការណ៍របស់ក្រសួងសុខាភិបាល រថយន្តខាងលើនេះ ដោយ មានពាក់ស្លាកលេខ ភ្នំពេញ ២AC២៥១៦។ តាមប្រភពព័ត៌មានពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា រថយន្តឯកជនខាងលើនេះបានទារ ថ្លៃដឹក សពជនរងគ្រោះក្នុងតម្លៃ ២០០ ដុល្លារ ត្រូវបានចរចាចុះនៅសល់ត្រឹម ១៥០ ដុល្លារដើម្បីដឹកសពជនរងគ្រោះយកទៅស្រុកកំណើតនៅឯស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តាមប្រភពដដែលបានបន្តទៀតថា…

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជានុញ្ញាត សម្តេចបវរធិបតី ចូលក្រាបបង្គំគាល់

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០ ០០០ រៀលថ្មី…

ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន០៤នាក់(អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ព្រះរាជអាជ្ញាអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។ *សមត្ថកិច្ចបន្តស្រាវជ្រាវរកភស្តុតាង និងស្វែងរកកុមាររងគ្រោះផ្សេងទៀត។

ជំនួបឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ ឆ្លុះបញ្ចាំងនូវឆន្ទៈខ្ពស់ក្នុងការរួមចិត្ត រួមកម្លាំង គាំទ្រ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីអនុវត្តវិធានការគន្លឹះលើការដ្ឋានកែទម្រង់រៀងៗខ្លួន

ភ្នំពេញ÷ថ្មីៗនេះ ក្រសួងមុខងារសាធារណៈ ក្នុងតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធាន ការគន្លឹះ នៃការកែទម្រង់រដ្ឋបាលសាធារណៈផង និងក្នុងនាមជាលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានចុះតាមបណ្តាក្រសួងស្ថាប័ន ចំនួន៩ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងយុត្តិធម៌, ក្រសួងសុខាភិបាល, ទីស្តីការគណៈរដ្ឋមន្ត្រី, និងក្រសួងរៀបចំដែនដី…