Month: September 2024

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ក្នុង​ឆមាស​ទី១ ​ឆ្នាំ២០២៤នេះធ្លាក់​ចុះ ​៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

ភ្នំពេញ៖ ការ​វិនិយោគក្នុងវិស័យ​សំណង់​របស់​កម្ពុជា នៅ​ឆមាស​ទី១ ​ឆ្នាំ២០២៤នេះ ​សរុបទឹកប្រាក់បាន​ចំនួន ២.៥៣ពាន់​លាន​ដុល្លារ​អាមេរិក​ ធ្លាក់​ចុះ ​៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍​ចេញ​ដោយរដ្ឋាភិបាលកម្ពុជា។ របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​ បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​គម្រោង​សាងសង់​ចំនួន ១ ៦៤២ ក្នុងអំឡុង​ខែមករា ដល់​ខែមិថុនា ​ធ្លាក់ចុះ ១១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន។ របាយការណ៍នេះ ​បាន​បន្តថា គម្រោង​ដែល​បានអនុម័ត ​រួមមាន​ទីប្រជុំជន​ថ្មី ការអភិវឌ្ឍ​លំនៅឋាន…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកដំណើរការកំណែវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការអោយចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងចំនួន២

ភ្នំពេញ÷ក្រសួងមុខងារសាធារណៈ បានចាប់ ផ្តើមដំណើរការកំណែវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការអោយចូលបម្រើការងារក្នុងក្របខណ្ឌចំនួន២ក្រសួង នៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាលក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ក្នុងការ ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមតេ្តយ្យសិក្សា ផ្អែកលើគោលការណ៍ គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ គួរបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ១ថ្ងៃពេញ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដែលមានបេក្ខជនចូលរួមប្រមាណ ៧២៩អង្គ/នាក់…

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា

ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទិ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ​ ។ បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ…

រដ្ឋមន្ត្រី ថោ ជេដ្ឋាចុះពិនិត្យវឌ្ឍនភាពអនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នេះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមានការចូលរួមពីលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងនៃគណអភិបាលខេត្តកំពង់ស្ពឺ និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានអនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ សូមជម្រាបថា អនុគម្រោងនេះជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ដែលមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី…

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ រយៈពេល១ខែ អយ្យការបានចាត់ការលើសំណុំរឿងគ្រឿងញៀន ៤៨០ករណី និងឃាត់ខ្លួន ១ ០១៨នាក់

ភ្នំពេញ÷លោកជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា៖ «សូម ជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈ ពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤៨០ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១២៩៣ នាក់ និងត្រូវបានឃាត់ ខ្លួនចំនួន ១០១៨ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច…

ក្រសួងការពារជាតិ | អ្នកប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ

បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូ បង្រៀនមត្តេយ្យសិក្សា១០,៥១១ នាក់ សម្រាំងយកតែ៦០០នាក់ សម្រាប់បន្តប្រឡងលើទី២

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១កញ្ញានេះក្រសួងមុខងារសាធារណៈដំណើរការ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា (វិញ្ញាសាសរសេរលើកទី១) សម្រាប់ផែនការឆ្នាំ២០២៣ ។ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សាសម្រាប់ផែនការឆ្នាំ២០ ២៣ មានបេក្ខជន ដាក់ពាក្យប្រឡងសរុបចំនួន ២០០២០នាក់ សម្រាំងយកតែចំនួន ១០,៥១១ នាក់ ស្ត្រី ៩,០៤៣ នាក់ ក្នុងនោះមានបេក្ខជនដែលមានពិការភាព ៣៣ នាក់ ស្ត្រី ២៣នាក់។ សម្រាំងយកតែ៦០០ នាក់ប៉ុណ្ណោះសម្រាប់ចូលរួមក្នុងដំណើរការប្រឡងប្រជែង វិញ្ញាសាសរសេរលើកទី២ ការរៀបចំការប្រឡងប្រជែង…

ស្លាប់៣នាក់ របួសធ្ងន់ម្នាក់ ក្នុងករណីក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ÷មនុស្ស ៣នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៨យប់ ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២​ ចន្លោះគីឡូម៉ែត្រលេខ ៣-៤​ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្តក្រឡាប់ខ្លួនឯង។ បើតាមសមត្ថកិច្ច មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត​ នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម…

ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២១ម៉ែត្រ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២១ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៧,៨០ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម កំពស់ទឹកកើនចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១០,៩០ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេបាសាក់ចតុមុខ កើនចំនួន ០,១៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៧៥ម៉ែត្រ៕

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១ ខែកញ្ញា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៣៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១០ឈ្មោះ សានសាន (Shanshan) នៅមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត…