Month: September 2024

មន្ទីរបរិស្ថានខេត្តបានចុះផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស់ទិច និងដាំកូនឈើប្រណិត កូនស្រល់ ជាង៥០០០ដើម តាមដងផ្លូវតំបន់សួនឧទ្យានជាតិគិរីរម្យ

(ខេត្តកំពង់ស្ពឺ) ៖ លោក ច័ន្ធថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីរាជការមន្ទីរបរិស្ថានខេត្ត និងការិយាល័យតំបន់ការពារធម្មជាតិទាំង៣ ដោយមានចូលរួមសហការពីក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន ដែលមានអ្នកចូលរួមសរុប១០០នាក់ ស្រី៤០នាក់ បានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កម្ពុជាស្អាត ពន្លកបៃតង ខ្មែរធ្វើបាន និងដាំកូនស្រល់ចំនួន១០០ដើម នៅស្នាក់ការឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យ ។ លោកមានសុទិដ្ឋិនិយមថា យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងរីកសាយទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក។ ការលើកឡើងដូចនេះក្នុងយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់…

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាអន្តរជាតិស្ដីពីការជួសជុលនិងអភិរក្សប្រាសាទបុរាណ នៅតាមបណ្តោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមការឧបត្ថមថវិកាមេគង្គ-ឡានឆាង

(ខេត្តសៀមរាប) ៖អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី៖ ការជួសជុល និងអភិរក្សប្រាសាទបុរាណ នៅតាមបណ្ដោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមកិច្ចសហប្រតិបត្តិការជាមួយមេគង្គ-ឡានឆាង(Mekong-Lanchang ) រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤ ស្ថិតក្រោមអធិតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក LU Qizhi ប្រធានការិយាល័យកុងស៊ុលខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន អ្នកជំនាញអន្តរជាតិមកពី៤ប្រទេសចូលរួម ដូចជាចិន វៀតណាម ឡាវ…

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឃាត់ម៉ូតូកែច្នៃចំនួន០១គ្រឿងនិងរថយន្ដម៉ាកTOYUTA HILUX កែច្នៃចំនួន០១គ្រឿង

ខេត្តមណ្ឌលគិរី÷នៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៤កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានចុះល្បាតទប់ស្កាត់បទ ល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រដែនសមត្ថ កិច្ចរបស់ខ្លួន ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក។ប្រតិបត្តិការនេះរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ នៅក្នុងប្រតិបត្តិការនេះៗកម្លាំងឧទ្យានុរក្សនៃដែនជម្រក សត្វព្រៃកែវសីមាឃាត់ចាប់យកបានម៉ូតូកែច្នៃចំនួន០១ គ្រឿង (ជនសង្ស័យគេចខ្លួន) ដឹកឈើប្រភេទលេខ០១ (ស្រឡៅ) ចំនួន០១ កំណាត់និងបន្តចាប់ឃាត់រថយន្ដម៉ាកTOYUTA HILUX កែច្នៃចំនួន០១គ្រឿង ដឹកឈើឈ្លិកចំនួន១០ កំណាត់ (ជនសង្ស័យគេចខ្លួន) និងបានប្រទះឃើញឈើសុក្រម (អញ្ញាតជន) ចំនួន០៧សន្លឹកផងដែរ។ វត្ថុតាងទាំងអស់នេះត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការកណ្ដាលនៃដែនជម្រកសត្វព្រៃកែវសីមា៕

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក (AIBD) ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ។ ការបង្ហាញពីគំនិតផ្តួចផ្តើមលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ”កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលេីកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ” (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក…

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។

១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ការអនុម័តគម្រោងវិនិយោគកើនឡើងគួរឲ្យកត់សំគាល់ ពិសេសគម្រោងលេចធ្លោទាំងនៅក្រៅ និងក្នុងតំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ពោលគឺពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែ សីហា ឆ្នាំ២០២៤ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជា បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១ពាន់កន្លែង។​ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំងនោះ គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣០គម្រោង។ ជារួមក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៦៨ គម្រោង…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៦០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២ ខែកញ្ញា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៦០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman មានសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ…

ស្ថានភាពទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែង វាស់ឃើញមានការកើនកំពស់

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការកើនឡើងចំនួន ០,២៧ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកស្ទឹងត្រែងឡើងដល់ ៧,៩៧ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ កំពស់ទឹកកើនចំនួន ០,១៨ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៧,៩៨ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គកំពង់ចាម កើនចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១១,០០ម៉ែត្រ៕

You missed