កម្ពុជា និងកាណាដា ស្វែងរកឱកាសដើម្បីពង្រឹងទំនាក់ទំនង
(ភ្នំពេញ) ៖កម្ពុជា និងកាណាដា បានពិភាក្សាគ្នាអំពីមធ្យោបាយ ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន អំឡុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ ដែលធ្វើជាសហប្រធានដោយ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អាឡិន បូមែន អគ្គនាយក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា នៅទីក្រុងអូតាវ៉ា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ភាគីទាំងពីរ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន និងបានរំលេចអំពីសកម្មភាពដែលនឹងត្រូវតាមដានបន្ត…