រដ្ឋមន្ត្រីក្រសួងអប់រំធ្វើដំណើរទស្សនៈកិច្ចនៅអង្គការជឿជាក់លើសិស្សជនបទកម្ពុជា
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ចុះទស្សនកិច្ចអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ និងមានចក្ខុវិស័យក្នុងការអប់រំអ្នកដឹកនាំនាពេលអនាគតដោយផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត ដែលមកពីគ្រួសារខ្វះខាតឱ្យទទួលបានការសិក្សានៅវិទ្យាល័យ និងសាកលវិទ្យាល័យ ដែលល្អបំផុតនៅក្នុងខេត្តសៀមរាប។ បច្ចុប្បន្នមានសិស្ស និងនិស្សិតចំនួន ១០៤នាក់ កំពុងទទួលការឧបត្ថម្ភប្រចាំខែពីអង្គការ។ បន្ថែមពីនេះអង្គការក៏បានផ្តល់ជូនសិស្ស និងនិស្សិត នូវការអប់រំផ្នែកអាជីវកម្ម…