រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានណែនាំឱ្យអ្នកពាក់ព័ន្ធ រួមគ្នាឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋទីទ័លក្ររងគ្រោះ និងងាយរងគ្រោះ
(ខេត្តកំពង់ស្ពឺ) ៖លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវសម្បទា បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងសាខាមូលនិធិជាតិជំនួយសង្គម ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង និងរួមគ្នាដោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា និងសក្តិសិទ្ធិភាព។ ការណែនាំនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងប្រកាសតែងតាំងប្រធានមូលនិធិជាតិជំនួយសង្គម ដែលធ្វើឡើងនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយវនីតិសម្បទាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មានប្រសាសន៍ថា÷ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រ…