(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋប្រមាណ ៣០០នាក់មកពី០៥ភូមិ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ កាលពីព្រឹកថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៤នេះបានមកប្រមូលផ្តុំ នៅខាងមុខបរិវេណសាលាស្រុកឯកភ្នំ ដើម្បីសុំរដ្ឋបាលស្រុកជួយស្នើសុំដីអាស្រ័យផលតំបន់២ មកជាដីតំបន់១វិញ។
លោក ផាត់ សុភ័ក្រ មេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ៣០០នាក់ខាងលើ ពួកគាត់រស់នៅក្នុងភូមិអន្សងសក ,ភូមិរាជដូនកែវ ,ភូមិដួងមារ, ភូមិរហាលសួង និងភូមិស្តី បានមកប្រមូលផ្តុំគ្នា ក្នុងគោលបំណងសំណូមពរ និងមានចម្ងល់អំពីបញ្ហាដីអាស្រ័យផល គឺដីតំបន់២ ដែលក្នុងបណ្ណអាស្រ័យផលដាក់ថាជាដីខ្ចីរដ្ឋអាស្រ័យផល ដូច្នេះពួកគាត់សំណូមពរសុំឱ្យរដ្ឋបាលស្រុកជួយស្នើសុំដីអាស្រ័យផលតំបន់០២មកជាដីតំបន់០១វិញ។
ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋពលទាំង៥ភូមិខាងលើ មិនទទួលលទ្ធផលនោះទេ ដោយ ហេតុថា លោកអភិបាល ស្រុកជាប់បេសកកម្មនៅរាជធានីភ្នំពេញ។ ទោះបីយ៉ាងក្រុមប្រជាពលរដ្ឋប បានអះអាងថានឹងលើគ្នាមកសាលាស្រុកឯកភ្នំម្តងទៀត នៅ
វេលា ម៉ោង៣រសៀលថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីមកសុំជួបលោកអភិបាលស្រុកអោយជួយដោះស្រាយអំពីសំណូមពររបស់ពួកគាត់ ៕