Month: August 2024

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនា ស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន និងកាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

(ភ្នំពេញ) ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះនៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន: កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវីដេអូ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបានលើកឡើងថា សម័យប្រជុំពេញអង្គលើកទី ៣…

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូសុខាភិបាលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦

វៀងចន្ទន៍)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាកាលពីថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ក្រោមប្រធានបទ ”យុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាល ដើម្បីលើកកម្ពស់ប្រព័ន្ធហិរញ្ញប្បទានថែទាំសុខភាពប្រកបដោយនិរន្តរភាព សំដៅកែលម្អលទ្ធផលសុខភាព ជំរុញភាពធន់នៃប្រព័ន្ធសុខាភិបាលទូទាំងតំបន់ និងសកល ពេលមានការគំរាមកំហែងសុខភាពជាសកល” ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស ប្រទេសទីម័រឡេស្តេ និងមានការចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬតំណាងក្រសួងហិរញ្ញវត្ថុ នៃប្រទេសជាសមាជិកអាស៊ាន ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ម ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍…

ព្រះមហាក្សត្រ ត្រាស់បង្គាប់ បណ្ដេញ លោក គឹម សំលេង ព្រះរាជអាជ្ញារង ចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា

ភ្នំពេញ : ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ពិន័យបណ្ដេញចេញ លោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ពីក្របខ័ណ្ឌព្រះរាជអាជ្ញា។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ មានខ្លឹមសារថា ÷ មាត្រា១ : ដាក់វិន័យដោយបណ្តេញចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា ចំពោះ លោក គឹម សំលេង ព្រះរាជអាជ្ញារង…

រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអ្នកនិពន្ធខ្មែរ

ភ្នំពេញ ÷លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ដឹកនាំដោយលោក ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួង រាជធានីភ្នំពេញ។

មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌកគិរី សហការជាមួយរដ្ឋបាលស្រុក-ឃុំស្រែឈូក ចុះល្បាតទប់ស្កាត់បទល្មើស

មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូកលេខាធិការដ្ឋានគណ:បញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក សុះ មីឡែន អភិបាលរងស្រុកកែសីមា បានចុះល្បាត ទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ លទ្ធផល -បានពិនិត្យមើលលើដីបានដាក់សំណុំរឿងរួច ចំនួន ០១ ទីតាំង ស្ថិតនៅក្នុងតំបន់ស្នូរ ត្រង់ចំណុច ចំការចេក និយាមកា(៧០៥៦៤១-១៣៥៣២៧៨) ក្រុមការងារបានដកកូនចន្ទីបំផ្លាញចោលចំនួន ១០៥ ដើម ស្ថិតនៅក្នុង ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។…

លោក ឈុន សុជាតិ ផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ជុំវិញលទ្ធផលនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូហ្សាឡាម

(ភ្នំពេញ)៖ ក្នុងដំណើរមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ របស់ប្រតិភូក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការវិស័យមុខងារសាធារណៈ (ASEAN Cooperation on Civil Service Matter- ACCSM និង ACCSM+3) ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម ប្រកបដោយជោគជ័យ​និងផ្លែផ្កាជាទីមោទនៈ។ នាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤…

កំលាំង​នគរបាល​ខេត្តកំពង់ស្ពឺ ឆ្មក់ចូលបង្រ្កាបចាប់​និង​រំដោះនារី​ដែលមិនទាន់គ្រប់អាយុចេញពីទីតាំងខារ៉ាអូខេ ១កន្លែងក្នុងស្រុក​សំរោង​ទង​

(ខេត្តកំពង់ស្ពឺ​ )៖​ រសៀល​ថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០២៤​កំ​លាំងនគរបាលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយបានទទួ​លបទបញ្ជាពីលោកឧត្ដម សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នង​កា​រ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ និងមានការដឹកនាំ​ផ្ទាល់​ពី​លោកស្រី​ ឧត្ដម សេ​នីយ៍​ត្រី​ ងិន​ សុគន្ធា​ ស្នងការរង​ ទទួ​ល​ផែនការ​ងារ​ប្រឆាំង​ការជួញដូរមនុស្ស​និងការពារអនីតិ​ជ​ន​ ស្នងការដ្ឋាន​នគរ​បា​ល​ខេត្ត​កំពង់ស្ពឺ​ និងបានកិច្ចដឹកនាំស​ម្របសម្រួលនីតិវិធី​ ដោយលោក​ ចក សម្បត្តិ ព្រះរាជអាជ្ញារង​ អយ្យការ​ អ​មសា​លាដំបូងខេត្ដកំពង់ស្ពឺ​ រួមជាមួយ​ក្រឡា​បញ្ជី​និ​ងមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន បើកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទា​ន់គ្រ​ប់អាយុនៅ​ក្នុងទីតាំងខារ៉ាអូខេ ០១​កន្លែ​ងដែលមាន យី​ហោ…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី០៩ ខែសីហា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ១០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) ស្ថិតនៅសមុទ្រចិនខាងកើត ធ្វើឱ្យខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ មានការថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១…

ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមវាស់ឃើញមានការថយចុះ

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី០៩ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាម ឃើញមានការថយចុះចំនួន ០,១២ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានកើនឡើង។ ការថយចុះនេះបានធ្វើអោយកំពស់ទឹកនៅកំពង់ចាមនៅសល់ ១០,២៦ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការកើនឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង បានកើនកំពស់ចំនួន ០,០៨ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,៣៥ម៉ែត្រ ខណៈទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៤,០៣ម៉ែត្រ ៕

You missed