ភ្នំពេញ : ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ពិន័យបណ្ដេញចេញ លោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ពីក្របខ័ណ្ឌព្រះរាជអាជ្ញា។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ មានខ្លឹមសារថា ÷
មាត្រា១ : ដាក់វិន័យដោយបណ្តេញចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា ចំពោះ លោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
មាត្រា២ : ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា តទៅ ៕