ក្រុមឆបោកតាមអនឡាញ ឈ្មោះ “ខ្មែរកម្ចី” កំពុងធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រងគ្រោះ
ភ្នំពេញ ៖ ពលរដ្ឋជាច្រើនកំពុងចាញ់បោក ប្រាក់កម្ចីតាមអនឡាញដែលមានផេកហ្វេសបុកឈ្មោះ “ខ្មែរកម្ចី” ដែលមានលេខទូរស័ព្ទ និងប្រើប្រព័ន្ធតេឡេក្រាម លេខ 096 689 2839។ ក្រុមឆបោកនេះ កំពុងធ្វើអោយប្រជាពលរដ្ឋតាមខេត្ត មានការភ័យខ្លាច និងព្រួបារម្មណ៍ ពីសុវត្ថិភាព។ ប្រជាពលរដ្ឋដែលជាជនរងគ្រោះស្នើឲ្យសមត្ថកិច្ចស្រាវ ជ្រាវ បង្ក្រាបក្រុមនេះផង។ ក្រុមនេះ មានបណ្តាញ អ្នកចាត់តាំង យ៉ាងច្បាស់លាស់ និងមានមនុស្សស្រីជាអ្នក ឆ្លើយឆ្លង មកកាន់ជនរងគ្រោះនិងកំពុងបន្តសកម្មភាព ឆបោកប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត នានាទូទាំងប្រទេស។ ក្រុមឆបោកនេះ តែងតែសួរនាំដល់ជនរង…