ភ្នំពេញ ៖ ពលរដ្ឋជាច្រើនកំពុងចាញ់បោក ប្រាក់កម្ចីតាមអនឡាញដែលមានផេកហ្វេសបុកឈ្មោះ “ខ្មែរកម្ចី” ដែលមានលេខទូរស័ព្ទ និងប្រើប្រព័ន្ធតេឡេក្រាម លេខ 096 689 2839។ ក្រុមឆបោកនេះ កំពុងធ្វើអោយប្រជាពលរដ្ឋតាមខេត្ត មានការភ័យខ្លាច និងព្រួបារម្មណ៍ ពីសុវត្ថិភាព។

ប្រជាពលរដ្ឋដែលជាជនរងគ្រោះស្នើឲ្យសមត្ថកិច្ចស្រាវ ជ្រាវ បង្ក្រាបក្រុមនេះផង។ ក្រុមនេះ មានបណ្តាញ អ្នកចាត់តាំង យ៉ាងច្បាស់លាស់ និងមានមនុស្សស្រីជាអ្នក ឆ្លើយឆ្លង មកកាន់ជនរងគ្រោះនិងកំពុងបន្តសកម្មភាព ឆបោកប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត នានាទូទាំងប្រទេស។ ក្រុមឆបោកនេះ តែងតែសួរនាំដល់ជនរង គ្រោះ រស់នៅខេត្តណា?ហើយប្រសិនបើជនរងគ្រោះឆ្លើយប្រាប់ពួកគេ និងចាក់បណ្តោយថា គេនៅក្នុងខេត្តនោះដែរ។ ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ បានរៀប រាប់ឲ្យដឹងថា ដោយសារមានតម្រូវការចាំបាច់ ទើបសម្រេចចិត្ត ទៅខ្ចីលុយពីក្រុមផ្តល់ប្រាក់កម្ចី តាមអនឡាញ ដែលមានឈ្មោះថា “ខ្មែរកម្ចី” ទឹកប្រាក់មួយ ចំនួន ។ ប៉ុន្តែមុននិងទទួលបានលុយនោះ ភ្ញាក់ងារ កម្ចីអនឡាញនេះ តម្រូវអោយបង់ប្រាក់ចំនួន ១៥០ដុល្លារ ដើម្បីរត់ការធ្វើឯកសារផ្សេងៗ។

បន្ទាប់មកទៀត ក្រុមនេះបន្តឲ្យជនរងគ្រោះផ្ទេរទឹកប្រាក់ ចំនួន៤៥០ដុល្លារ បន្ថែទៀត ចូលទៅកាន់ គណនី អេស៊ីលីដា ដែលមានឈ្មោះ ថន វិច្ឆិកា (THON VICHKA) ដើម្បីទទួលបានលេខកូដ ក្នុងដកប្រាក់។ ក្រោយពីផ្តល់លុយ ទាំងបីរលើក សរុបចំនួន៦០០ដុល្លារ រួចហើយ នៅតែមិនទាន់ទទួលបានប្រាក់ កម្ចីនោះទៀត ដោយពូកគេលើកឡើងថា គាំងប្រព័ន្ធបច្ចេកទេស និងតម្រូវឲ្យបង់លុយបន្ថែម ប្រហែលជា៣ពាន់ដុល្លារទៀត ទើបអាចដកលុយនោះបាន។ ដោយគ្មានលទ្ធភាពបង់ឲ្យក្រុមនេះ បែរជាតាមគម្រាម មកលើជនរងគ្រោះគ្រប់រូបភាព ដែលធ្វើឲ្យជនរងគ្រោះទទួលរងនូវការភិតភ័យ ដោយសារតែក្រុមនេះ បានរៀបចំជាប្រព័ន្ធ ក្នុងការឆបោក ទៅលើជនរងគ្រោះ។

សូមបញ្ជាក់ផងដែរថា ក្រុម “ខ្មែរកម្ចី” នេះមិនមានដាក់ទីតាំង នៅលើបណ្តាញសង្គម និងមិនឲ្យអតិថិជន ទៅជួបផ្ទាល់នោះទេ មានតែលេខតេឡេក្រាម ឆ្លើយឆ្លង តែសម្លេង មិនដាក់រូបភាពថែមទៀតផង។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នរាល់ការស្នើសុំ កម្ចីតាមអនឡាញ ព្រោះកម្ចី ទាំងនេះគឺខុសទៅនិងច្បាប់ ដោយនាពេលកន្លងមក ធនាគារជាតិនិងស្ថាប័ន ពាក់ព័ន្ធ បានចេញសេចក្តី ប្រកាស ជាច្រើន លើកច្រើនសារមកហើយ។ ប្រជាពលរដ្ឋ ក៏ដូចជាជន រងគ្រោះ សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវ ស្វែងរកចាប់ ខ្លួន ក្រុមឆបោកនេះ យកទៅផ្តន្ទាទោស តាមច្បាប់ កុំអោយពួកគេ ដើរប្រព្រឹត្ត អំពើឆបោក នេះតទៅទៀត ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed