Month: July 2024

លោកឃួង ស្រេង ណែនាំគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤មិនត្រូវបន្ធូដៃចំពោះក្រុមក្មេងទំនើងឡើយ និងល្បែងស៊ីសងខុសច្បាប់ឡើយ

(ភ្នំពេញ)៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំថែមទៀត ចំពោះបញ្ហាក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ត្រូវតែបន្តបង្ក្រាបអោយខ្លាំងក្លា ធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក្នុងនោះល្បែងស៊ីសងខុសច្បាប់ក៏មិនត្រូវមើលរំលងដែរ។ ធ្វើយ៉ាងណាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានជោគជ័យ ។ ការណែនាំបន្ថែមរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី០១កក្កដា២០២៤ នៅសាលារាជធានីភ្នំពេញ។ លោកមឃួង ស្រេងបានលើកឡើងថា៖ លើបញ្ហាក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ការយកលុយភាស៊ីលើសសៀវភៅបន្ទុក ការយកលុយពីអ្នកលក់ តាមកញ្ចើរ កញ្ចែង ល្អី និងអ្នកលក់ដូចល័តនេះ…

កីឡាករវាយសី ជនជាតិចិន បានបាត់បង់ជីវិត បន្ទាប់ពីបានដួលអំឡុងពេលប្រកួតព្រឹត្តិការណ៍កីឡាវាយសីយុវជនអាស៊ី

ជាមួយកីឡាករជប៉ុន ១១-១១ មុនពេលកីឡាកររូបនេះដួលភ្លាមៗលើទីលានប្រកួត។ ក្រុមពេទ្យបានចូលទៅពិនិត្យអាការៈកីឡាករវ័យក្មេងរូបនោះ មុនពេលបញ្ចូនបន្តទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល Zhang Zhijie បានបាត់បង់ជីវិត។ សមាគមកីឡាវាយសីអាស៊ី និងសមាគមកីឡាវាយសីឥណ្ឌូណេស៊ី បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ថា កីឡាករ Zhang Zhijie ត្រូវបានបញ្ជូនទៅកាន់រថយន្តសង្គ្រោះបន្ទាន់ក្នុងរយៈពេលតិចជាង២នាទី បន្ទាប់ពីដួល ដោយមិនមានការយឺតយ៉ាវនោះទេ ហើយត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យ ជាកន្លែងដែលរូបគេបាត់បង់ជីវិត នៅម៉ោង ១១:២០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា។ សមាគមកីឡាវាយសីអាស៊ី និងឥណ្ឌូណេស៊ី រួមទាំងគណៈកម្មាធិការរៀបចំការប្រកួតមានការសោកស្ដាយជាខ្លាំង…

ប្ដីញៀនថ្នាំនិងស្រាកាប់ប្រពន្ធទើបសម្រាលកូនបានមួយខែ៤កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់

(ខេត្តបាត់ដំបង)៖ហេតុការណ៍អំពើហិង្សាមួយកើត ឡើងដោយបុរសជាប្តីបានយកកាំបិត ផ្គាក់កាប់ទៅលើរាងកាយប្រពន្ធដែលទើបសម្រាលកូន០១ខែបណ្ដាលឱ្យរងរបួសសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០១ រំលងអធ្រាត ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រុមទី០៩ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បង្កឡើងដោយជនល្មើសជាប្ដីឈ្មោះ តុង ប៊ុនសុង ភេទប្រុស អាយុ៤៩ឆ្នាំ ជាមនុស្សប្រើប្រាស់ថ្នាំញៀន និងស្រាថ្នាំ ។ ជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត រដ្ឋា ភេទស្រី អាយុ ៤២ឆ្នាំ ទើបសំរាលកូនបាន០១ខែ នៅក្រោមផ្ទះត្រូវប្ដីកាប់ចំនួន០៤កាំបិត…

បង្ក្រាបករណីជួញដូរគ្រឿងញៀន រឹបអូសថ្នាំញៀនជាង២គីឡូក្រាម ឃាត់ជនសង្ស័យ ២នាក់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀនកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤…

រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងផលិត ផលប៉ះពាល់សុខភាពផ្សេងៗ

ភ្នំពេញ៖លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងផលិត ផលប៉ះពាល់សុខភាពផ្សេងៗ រវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន MSA នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ស ថេត អំពាវនាវឲ្យមានការចូលរួមការបង្ក្រាបគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់ឡើយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកថា ការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «បទល្មើសគ្រឿងញៀន មិនមែនជាការងារតែមួយរបស់នគរបាល ឬអាវុធហត្ថនោះទេ តែជាការងាររួមរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមបង្ក្រាប​​ ហើយបទល្មើសមួយនេះ វាមិនទើបតែកើតឡើង នៅពេលនេះទេ គឺបានកើតឡើងមានយូរហើយ តែអ្វីដែលសំខាន់ និងទិសដៅបន្តនោះ យើងទាំងអស់គ្នាត្រូវតែសហការ និងពួតដៃគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាព»។…

រដ្ឋមន្ត្រីក្រសួងការងារអញ្ជើញផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលជាកម្មវិធីអាទិភាពថ្នាក់ជាតិ​ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១ ខែ កក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកបទេសអង្គរក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង​ ៦០០នាក់។ លោក ហេង សួរ បានរំលឹកពីប្រវត្តិនៃការផ្តួចផ្តើមគំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា…

ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ

ភ្នំពេញ) ៖អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​២០និង ២៥នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​ទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​។ ពេលនោះក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន២…

ឧបនាយករដ្ឋមន្ត្រីបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល÷ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយ លោកគួច ចំរើន អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជំនួសលោកគង់ សោភ័ណ ដែលត្រូវតែងតាំងតួនាទីថ្មី។

កម្ពុជារកចំណូលបានជាង២៤លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល៦ខែឆ្នាំឆ្នាំ២០២៤នេះ

ភ្នំពេញ ៖គ្រឹះស្ថានអង្គរបានឲ្យដឹងថា កម្ពុជារកចំណូលបានជាង២៤លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល៦ខែឆ្នាំឆ្នាំ២០២៤នេះ។ តួលេខនេះមាន ការកើនឡើងជាង៣៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រិះស្ថានអង្គរ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុង រយៈពល៦ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២ម៉ឺន១ពាន់៩៥០នាក់ រកចំណូលបានចំនួន ២៤លាន ៣៥ម៉ឺន៧ពាន់៦៩៥ ម៉ឺនដុល្លារ ។ ចំណែកនៅក្នុងខែមិថុនាឆ្នាំ២០២៤ កន្លងមកនេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន៤ម៉ឺន៩ពាន់៦៩២ នាក់ រកចំណូល ថវិកាចំនួន ២លាន១៥ម៉ឺន៨០៤ដុល្លា…

You missed