(ភ្នំពេញ)៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំថែមទៀត ចំពោះបញ្ហាក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ត្រូវតែបន្តបង្ក្រាបអោយខ្លាំងក្លា ធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក្នុងនោះល្បែងស៊ីសងខុសច្បាប់ក៏មិនត្រូវមើលរំលងដែរ។ ធ្វើយ៉ាងណាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានជោគជ័យ ។ ការណែនាំបន្ថែមរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី០១កក្កដា២០២៤ នៅសាលារាជធានីភ្នំពេញ។

លោកមឃួង ស្រេងបានលើកឡើងថា៖ លើបញ្ហាក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ការយកលុយភាស៊ីលើសសៀវភៅបន្ទុក ការយកលុយពីអ្នកលក់ តាមកញ្ចើរ កញ្ចែង ល្អី និងអ្នកលក់ដូចល័តនេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះអោយទទួលបានជោគជ័យ ពិសេសគឺធ្វើអោយភូមិ សង្កាត់មានសុវត្ថិភាព ។
ចំពោះបញ្ហាកេ្មងទំនើង លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញ កាលពីខែមុន យើងគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន១២ក្រុម តែនៅក្នុងខែនេះ យើងគ្រប់គ្រងក្មេងទំនើងបានចំនួន១៧ក្រុម ធ្វើអោយក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើតែលុបបំបាត់បាន១០០%ហើយ ។

ជាមួយគ្នានេះលោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា៖ ចំពោះល្បែង ស៊ីសងគ្រប់ប្រភេទ ត្រូវលប់បំបាត់ មិនត្រូវអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹង ពីមួយថ្ងៃទៅមួយថ្ងៃអោយបានខ្លាំង ដើម្បីឈានទៅលប់បំបាត់អោយអស់។ ក្នុងនោះក៏ត្រូវមើលករងារទប់ស្កាត់ការយកភាស៉ី ចំពោះអ្នកយកលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តនៅក្នុងរាជធានីភ្នំពេញ ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុកមិនត្រូវមានឡើយ ។

នាឪឱកាសនោះលោកក៏បានណែនាំ ដល់មន្ទីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយធ្វើជាភ្នែក ជាច្រមុះអោយអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនា សម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ យើងត្រូវដាំដើមឈើជាគម្របបៃតងអោយបានច្រើន មានដើមឈើច្រើន មិនត្រឹមតែស្អាតទេ តែវាជាការទាក់ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។ ជាមួយនិងការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ។

ចំពោះបញ្ហាសណ្តាប់ធ្នាប់លោកក៏បានណែនាំ ឲ្យអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ។ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ដែលអាជ្ញាធរនិងកម្លាំងរបស់យើងត្រូវយកចិត្តទុកដាក់អនុវត្តន៍ ពិសេសការទប់ស្កាត់មិនអោយមានការចោលសំរាម ចោលកំទេចសំណង់នានាចូលទៅក្នុងទន្លេ។

លោកអភិបាលក៏បានថ្លែងការកោតសសើរ លើការងារផ្តល់សេវាសាធារណៈដល់មន្ត្រីគ្រប់ថ្នាក់នៃច្រកចេញ ចូលតែមួយ ។ ឯកឧត្តមថា ការងារផ្តល់សេវាសាធារណៈរបស់ច្រក ពិតជាទទួលបានការកើតសរសើរពីប្រជាពលរដ្ឋ។ ឯកឧត្តមបានជំរុញ ឲ្យមន្ត្រីច្រកទាំងអស់ត្រូវបន្តខិតខំថែមទៀត ដោយត្រូវធ្វើអោយទាន់ពេលវេលា និងមានតម្លាភាព ហើយស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed