Month: July 2024

លោក ហេង សួរ បញ្ជាក់ទៅកាន់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញដែលជាគន្លឹះក្នុងការទាក់ទាញវិនិ យោគមកកម្ពុជា

ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ទៅកាន់ប្រធានវិទ្យាស្ថាន ERIA អំពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវផែនការថ្នាក់ជាតិក្នុងការបំពាក់បំប៉នជំនាញដល់យុវជន និងប្រជាពលរដ្ឋឱ្យមានជំនាញច្បាស់លាស់ដើម្បីបម្រើទៅតាមតម្រូវការទីផ្សារដែលជាគន្លឹះក្នុងការបន្តទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះក្នុងជំនួបជួបពិភាក្សាការងារជាមួយលោក Tetsuya Watanabe ប្រធានវិទ្យា ស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងគណៈប្រតិភូ កាលពីរសៀលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នៅទីស្តី ការក្រសួង។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី…

លោក សំអាង ផានី អធិការក្រុងច្បារមនវ័យក្មេងកាន់តំណែងបាន៦ខែ ត្រូវបានដកតំណែង

ខេត្តកំពង់ស្ពឺ) ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យតាម រូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយ មូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា។ នេះបើយោងតាមប្រកាសរបស់ក្រសួង មហាផ្ទៃចុះថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤។ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំ…

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលថ្មីនៃខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពង់ស្ពឺ ដែលលោក វ៉ី សំណាង ត្រូវបានទៅកាន់មុខតំណែងជា អភិបាលខេត្តតាកែវ ជំនួសដោយ លោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា ២ចំណុចដែលមានចាប់អារម្មណ៍ខ្លាំងបំផុត នៅក្នុងខេត្តកំពង់ស្ពឺ ដោយកន្លងមកអភិបាលខេត្តចាស់អនុវត្តគឺ រដ្ឋបាលខេត្តកំពង់ស្ពឺ បានហាមដាច់ខាតផ្សព្វផ្សាយលើប៉ាណូទីសាធារណៈចំពោះគ្រឿងស្រវឹង…

ក្រសួងព័ត៌មានគាំពាផ្នែកសុខភាពជូនមន្ត្រីក្រោមឱវាទតាមរយៈការផ្តល់ប័ណ្ណ ប.ស.ស

(ភ្នំពេញ) ៖ក្រសួងព័ត៌មាន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានចេញលិខិតជូនដំណឹង ដើម្បីឲ្យមន្ត្រីក្រោមឱវាទមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស សម្រាប់ប្រើ ប្រាស់ក្នុងការថែទាំសុខភាព។ លិខិតនោះដែរបានបញ្ជាក់ថា ការផ្តល់ប័ណ្ណសមាជិក ប.ស.ស នេះ នឹងធ្វើជូនចំពោះ ថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងធ្វើជូនផងដែរចំពោះសមាជិកក្នុងបន្ទុកគ្រួសាររួមមានសហព័ទ្ធ និងកូន ផងដែរ។ ការប្រកាសផ្តល់ប័ណ្ណសមាជិកប.ស.ស ដល់មន្ត្រីក្រោមឱវាទនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលជួយកាត់បន្ថយបន្ទុកចំណាយចំពោះការទៅថែទាំសុខភាពនៅមន្ទីរពេទ្យ ខណៈមានប័ណ្ណប.ស.ស។ ទន្ទឹមគ្នានេះ លិខិតដដែលក៏បានណែនាំអោយអ្នកដែលទៅធ្វើប័ណ្ណប.ស.សជូនអ្នកនៅក្នុងបន្ទុកគ្រួសារត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖…

មន្ត្រីយោធាម្នាក់ជិះម៉ូតូលឿនជ្រុលបុក រថយន្តបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ

(ខេត្តកំពត) ៖ កាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ រថយន្តចំណុះ ១តោនកន្លះ១គ្រឿងបានបុកម៉ូតូចំពីមុខ បណ្តាលឱ្យមន្ត្រីយោធាម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង នៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។ មន្ត្រីយោធាដែលបានស្លាប់ក្នុងករណីខាងលើឈ្មោះ ប៉ែន ភក្តិ អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។ ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដែលគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តចំណុះ១តោនកន្លះបានបុកម៉ូតូហុងដាឌ្រីមពេលបើកបរច្រាសទិសគ្នា បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង។…

សម្តេចតេជោ អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា

នាព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បាន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។

ស្លាប់១១៦នាក់ដោយសារការប្រជ្រៀតជាន់គ្នាក្នុងពិធីជួបជុំសាសនាហិណ្ឌូនៅប្រទេសឥណ្ឌា

មន្ត្រីអាជ្ញាធរបាននិយាយថា ប្រជាពលរដ្ឋ ១១៦ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសដោយការប្រជ្រៀតជាន់គ្នានៅឯពិធីជួបជុំសាសនាហិណ្ឌូមួយ នៅប្រទេសឥណ្ឌាភាគខាងជើង ។ ហ្វូងមនុស្សដ៏ច្រើនមួយបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារនៅភូមិមួយក្នុងស្រុក ហាតរ៉ាស(Hathras) នៃរដ្ឋឧតាប្រទេស(Uttar Pradesh) ចម្ងាយ ២០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី New Delhi ដើម្បីចូលរួមស្តាប់ការទូន្មានខាងសាសនា ហើយព្យុះធូលីដ៏ខ្លាំងក្លា បានបង្កឱ្យមានការភ័យស្លន់ស្លោនៅពេលមនុស្សកំពុងចាក ចេញពីពិធីហើយមនុស្សជាច្រើនត្រូវបានប្រជ្រៀតជាន់ គ្នា ហើយគរលើគ្នា ចំណែកមួយចំនួនបានធ្លាក់ចូលលូតាមផ្លូវក្នុងភាពចលាចលនេះ។ លោក ប្រាសាន់ គូម៉ា (Prashant Kumar) ស្នងការនគរបាលក្នុងរដ្ឋ…

ប្រតិភូកីឡាទូកកានូ​ និង​រ៉ូអ៊ីង​ក​ម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយចប់បេសសកម្មនៅប្រទេសរុស្សី

(ភ្នំពេញ) ៖ ​ក្រោយពីទទួលបានជោគជ័យ​ ចំពោ ដោយមេដាយ​មាស​១​ និង​សំរឹទ្ធ​ពីរ​គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួត​ទូក​​​នាគ​អន្តរជាតិ​នៅ​ប្រទេស​រុស្ស៊ី គឺ (International Dragon Boat Festival) ។ ក្រុមប្រតិភូកីឡាទូកកានូ​ និង​រ៉ូអ៊ីង​ក​ម្ពុជា បានធ្វើមាតុភូមិនិវត្តវិញមានហើយ ដោយមានការទទួលស្វាគមន៍យ៉ាងកកក្តៅកាលពីយប់ថ្ងៃទី២ខែកក្កដាឆ្នាំ២០២៤នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកកានូនិអ៊ីងកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក យិត ភីរ: ​អនុប្រធាន​សហព័ន្ធ ។ លោក​ យិត ភីរ:បាន​គួស​បញ្ជាក់​ថា «ភាព​ជោគជ័យ​នា​ពេល​នេះ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ក្រុម​កីឡា​ករ​​​ទូកកានូ​ និង​រ៉ូអ៊ីង​ក​ម្ពុជា​។ យើង​ទៅ​ប្រកួត​នៅ​ប្រទេស​រុស្ស៊ី​​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​វា​ជា​ការ​តេស្ដ​សមត្ថភាព​មួយ​ដ៏​មាន​សារសំខាន់​​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​កម្រិត​សមត្ថភាព​របស់​​យើង​​នៅ​កម្រិត​ណា​…

You missed