ខេត្តកំពង់ស្ពឺ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពង់ស្ពឺ ដែលលោក វ៉ី សំណាង ត្រូវបានទៅកាន់មុខតំណែងជា អភិបាលខេត្តតាកែវ ជំនួសដោយ លោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា ២ចំណុចដែលមានចាប់អារម្មណ៍ខ្លាំងបំផុត នៅក្នុងខេត្តកំពង់ស្ពឺ ដោយកន្លងមកអភិបាលខេត្តចាស់អនុវត្តគឺ រដ្ឋបាលខេត្តកំពង់ស្ពឺ បានហាមដាច់ខាតផ្សព្វផ្សាយលើប៉ាណូទីសាធារណៈចំពោះគ្រឿងស្រវឹង នេះជាគោលបំណងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលសម្លាប់ពលរដ្ឋស្លូតត្រង់រាល់ថ្ងៃ។ មួយទៀតចំពោះការទាក់ ទាញអ្នកវិនិយោគរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានសក្តានុពលខ្លាំងផ្នែករោងចក្រ ដែលខេត្តកំពង់ស្ពឺ មានអ្នកវិនិយោគចាប់ពីចំនួន ៥លានដុល្លារឡើងគឺ ខេត្តកំពង់ស្ពឺ ជាខេត្តជាប់លេខ១។ សក្តានុពលនេះជំរុញឱ្យមានកំណើនសេដ្ឋកិច្ចតាមជនបទ ដោយសារតែពលរដ្ឋមានការងារធ្វើ។

លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រូវបន្តការងារបង្ក្រាប ការជួញ ដូរមនុស្ស ជួញដូរគ្រឿងញៀន ការចាប់ជំរិតមនុស្ស ដែលប្រើរូបភាពអាសអាភាស ជាដើម។ ជាងនេះអង្គភាពពាក់ព័ន្ធត្រូវត្រួតពិនិត្យ និងឈានទៅបង្ក្រាបឱ្យបានការជួញដូរមនុស្ស និងបទល្មើសផ្សេងដែលកើតឡើង។ ដូចគ្នា ពាក់ព័ន្ធនឹងការជួញដូរអាវុធជាតិផ្ទុះ គណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ សហការដោយយកចិត្តទុកដាក់ចំពោះការកែឆ្នៃអាវុធចាស់ទៅជាថ្មី ហើយលក់ទៅឱ្យប្រទេសជិតខាងកុំឱ្យកើតមាន។

លោកអភិសន្តិបណ្ឌិតបានសង្កតធ្ងន់ថា «អភិបាលខេត្តកំពង់ស្ពឺ ត្រូវបន្តការដឹកនាំប្រកបដោយការអភិវឌ្ឍន៍ និងធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនឿចិត្ត កុំធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងរដ្ឋបាលខេត្តទាំងមូល ធ្វើយ៉ាងណាត្រូវមានការសហការគ្នាឱ្យបានរលូន» ។ «ចំពោះជំនាញត្រួតពិនិត្យលើ បញ្ហាការនាំឱសថក្លែង ក្លាយ ឬឱសថហួសសុពលភាព ពីបរទេស មកលក់ និងព្យាបាលឱ្យប្រជាពលរដ្ឋ ដែលធ្វើឱ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះក្នុងរឿងនេះមន្ត្រី កងកម្លាំងទាំងអស់ត្រូវពង្រឹងការងារទប់ស្កាត់បញ្ហានេះឱ្យបាន» ។ លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែម។

ក្នុងកាសនោះលោកអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា បញ្ហាសង្គ្រាម វាជារឿងមួយដែលធ្វើឱ្យជួបវិបត្តិសេដ្ឋកិច្ចហើយរឿងមួយ ទៀតគឺបញ្ហាព័ត៌មានវិជ្ជា និងរួមផ្សំទាំងព័ត៌មានក្លែងក្លាយបំពុលសង្គមផងនោះ បានវិវត្តខ្លួនធ្វើឱ្យប្រជាពលរដ្ឋបាត់បង់លុយកាក់ តាមរយៈការឆបោកតាមប្រព័ន្ធអនឡាញ ដូច្នេះទាមទាឱ្យកងកម្លាំងសន្តិសុខទូទៅ ត្រូវគ្រប់គ្រងឱ្យបានល្អ និងមានបទពិសោធច្បាស់លាស់បំផុត ។

ខេត្តកំពង់ស្ពឺ ចំពោះបញ្ហាភូមិ-ឃុំមានសុវត្តិភាព ត្រូវប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ការទប់ស្កាត់ អនុវត្ត៣ចំណុច ហើយត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត លើក្រុមក្មេងទំនើង អនុវត្តច្បាប់ឱ្យបានតឹងរឹង សំដៅធ្វើយ៉ាងណាឱ្យពួកគេគោរពច្បាប់ ខ្លាចច្បាប់ បង្ក្រាបក្រុមល្បែងស៊ីសង មិនអនុញ្ញាតឱ្យពង្រីកទីតាំងបន្ថែមទៀតឡើយ។ ក្នុងនោះ ក៏បានហាមដាច់ខាតការស្នើសុំលើកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មដែលនាំឱ្យពលរដ្ឋបង្កើតអាខោនលេងល្បែងតាមឡនឡាញជាដើម ទោះបីជ្រកក្រោមល្បែងស្របច្បាប់ក៏ដោយ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed