Month: July 2024

លោកអភិបាលខេត្តកំពង់ស្ពឺ ជម្រុញឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ និងការរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដាច់ខាត

(ខេត្តកំពង់ស្ពឺ) ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺជាកាតព្វកិច្ចរបស់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធានាការអនុវត្តឱ្យបាននូវគោលការណ៍ចំនួន៤ឱ្យមានប្រសិទ្ធិភាពដាច់ខាត។ការក្រើនរំឭកនូវគោលការណ៍៤នោះគឺបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ និងការរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដែលការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងបន្តថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលបច្ចុប្បន្នប្រជាពលរដ្ឋបាននិងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។តែដើម្បីឆ្លើយតបទៅនិងក្តីកង្វល់នេះ អាជ្ញាធរក្រុងស្រុកទាំងអស់ ពិសេសកងកម្លាំងទាំងបីប្រភេទត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ត្រូវបង្កើនសកម្មភាពបង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់។មួយវិញទៀតចំពោះមន្ត្រីរាជការដែលមានការពាក់ពន្ធ័ជាមួយគ្រឿងញៀនគឺត្រូវតែដកចេញជាបន្ទាន់ពីអង្គភាព មន្ទីរដោយមិនទុកឱ្យនៅធ្វើការបន្តឡើយ។ជាងនេះទៀតអាជ្ញាធរមូលដ្ឋានត្រូវតែរៀបចំឱ្យមានភូមិសដែលគ្មានគ្រឿងញៀននិងរាយការណ៍មករដ្ឋបាលខេត្តនូវភូមិ ឃុំ សង្កាត់ ដែលមានគ្រឿងញៀនច្រើនដើម្បីឱ្យរដ្ឋបាលខេត្តមានវិធានការទៅប៉ុស្តិរដ្ឋបាលនៃឃុំសង្កាត់ទាំងនោះ។ ទន្ទឹមនោះលោកអភិបាលខេត្តកំពង់ស្ពឺក៏បានដាក់បទបញ្ជាផងដែរទៅដល់កងកម្លាំងទាំងបីឱ្យបន្តបង្ក្រាបឱ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស

(ភ្នំពេញ) ៖សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរបស់ កម្ពុជា-បារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ ។ ក្នុងន័យនេះ កិច្ចសហការសេដ្ឋកិច្ចបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ជាមួយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ និង ២០៦,៤១ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ ២០២៤ ។ ក្នុងនេះ ក្រុមហ៊ុនបារាំងជាច្រើនរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម…

ប្រជាជនបារាំងបារម្ភពីជោគវាសនារបស់ប្រទេស ១ថ្ងៃ មុនការបោះឆ្នោតជុំទី២

ប្រជាជននៅក្នុងផ្សារ Aligre របស់ទីក្រុងប៉ារីស បានបញ្ចេញមតិផ្សេងៗគ្នា នៅថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) ទាក់ទងនឹងការបោះឆ្នោតសភាជុំទី២ របស់ប្រទេសបារាំងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ (ទី៧ កក្កដា)។ ពលរដ្ឋបារាំងម្នាក់ឈ្មោះ Vincent Bignalet ដែលរស់នៅក្នុងសង្កាត់ទី១២ របស់ទីក្រុងប៉ារីស បង្ហាញនូវក្ដីបារម្ភអំពីការកើនឡើងនូវការគាំទ្រ ចំពោះក្រុមស្តាំនិយមជ្រុល និងឥទ្ធិពលរបស់ក្រុមនេះទៅលើជោគវាសនារបស់ប្រទេស។ ពលរដ្ឋរូបនេះបាននិយាយថា៖ «ខ្ញុំព្រួយបារម្ភអំពីការកើនឡើងជាលំដាប់នូវគាំទ្រ ចំពោះក្រុមស្តាំនិយមជ្រុល នៅក្នុងលទ្ធផលបោះឆ្នោត ហើយខ្ញុំពិតជាមិនអាចមើលឃើញថា អ្នកណានឹងឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនេះនោះទេ»។ តែអ្នកផ្សេងទៀតមិនសូវជាមានទុទិដ្ឋិនិយមនោះទេ ដោយអាជីវករផ្សារម្នាក់ ឈ្មោះ Habib Jebli…

ប្រតិបត្តិការ ២ថ្ងៃ របស់មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ ឃាត់ជនសង្ស័យ ៤ នាក់

(ខេត្តពោធិ៍សាត់) ៖កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស័្មគ្រចិត្ត អនុវត្តគម្រោងអភិរក្សអន្តរជាតិCI ចុះល្បាតទប់ស្កាតបទល្មើសធនធានធម្មជាតិ ដល់ចំណុចចំណោទពពេល ចំណុចអំពឹល នឹងចំណុចតាសៃ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍ សាត់ ទទួលបានលទ្ធផល: ១ -ចំណុចចំណោទពពេល និយាមកា 378596-1337858ដកហូតប្រមូលយករណាយន្តធំចំនួន០១គ្រឿង បំផ្លាញចោលរទេះក្របីចំនួន ៣គ្រឿងដឹកឈើអាលេខ២ ចំនួន៩៦សន្លឹកស្មើរនឹង៣.៦០០ម៉ែត្រីគុណ និងបំផ្លាញគោយន្តកន្ត្រៃសណ្ដោងរម៉ក់ ម៉ាគូបូតាចំនួន០១គ្រឿងដែលបានដឹកឈើរាជចំនួន០១ដុំ ស្មើរ០.៣៦០ម៉ែត្រត្រីគុណ។ ២-ចំណុចតាសៃត្រង់និយាមកា…

កសិផលខ្មែរគ្រាប់ស្វាយចន្ទីនិងគុយទាវចាប់ផ្តើមមានទីផ្សារទៅអឺរ៉ុបបន្ទាប់ពីអង្ករ

ភ្នំពេញ៖លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ឲ្យដឹងថា ពេលនេះជាឱកាសរបស់ក្រុមហ៊ុននេះដើម្បីបន្ថែមផលិតផលកែច្នៃសម្រាប់នាំចូលទៅកាន់ទីផ្សារធំអឺរ៉ុប។ លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករ Amru Rice មានផលិតផលកែច្នៃចំនួន២ប្រភេទទៀតបានត្រៀមសម្រាប់នាំចូលទៅកាន់ទីផ្សារធំនេះ។ លោកស្រីបានឲ្យដឹងថា សម្រាប់ក្រុមហ៊ុននាំចេញអង្ករ Amru Rice ដែលបាននាំអង្ករខ្មែរទៅទីផ្សារលក់រាយផ្សារទំនើបនៅក្នុងសហគមន៍អឺរ៉ុបនិងអាមេរិកទទួលបានការគាំទ្រខ្លាំង ក្រុមហ៊ុនក៏ទើបតែសម្លឹងមើលឱកាសផ្សេងៗដើម្បីផ្សារភ្ជាប់ូវផលិតផលកសិកម្មរបស់ខ្មែរយើងដែលអាចយកទៅលក់ក្រៅពីអង្ករ ដែលជំហានបន្ទាប់នេះគឺគ្រាប់ស្វាយចន្ទីរនិងគុយទាវខ្មែររបស់យើងដែលអាចឈានជើងចូល លក់នៅក្នុងទីផ្សារទំនើបៗទាំងអស់នោះ។ តែជាដំបូងយើងត្រូវចាប់ផ្តើមកសាងស្តង់ដារឲ្យផលិត ផលខ្មែររបស់យើងដែលមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារនិងមានការទុកចិត្តពីអតិថិជន។ដោយសាតែផ្សារនីមួយៗតែងមានតម្រូវការអោយក្រុមហ៊ុនផលិតត្រូវតែយកស្តង់ដារអោយបានមុនគេទទួលទិញយកទៅដាក់លក់ក្នុងហាងរបស់គេ។ សូមបញ្ជាក់ថា ផែនការនាំចេញផលិតផលសម្រេចទៅលក់នៅបណ្តាប្រទេសអឺរ៉ុបនេះ បានធ្វើឡើងគឺបន្ទាប់ពីក្រុមហ៊ុនអេមរុរ៉ាយស៍បានប្រើពេលវេលាជាយូរឆ្នាំហើយបានក្លាយទៅជាក្រុមហ៊ុនទី១ នៅកម្ពុជាដែលទទួលបានការបញ្ជាក់គុណភាពស្តង់ដាស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុត…

បុរសជាអតីតមន្ត្រីប៉ូលីសនៅខេត្តកំពង់ឆ្នាំងម្នាក់ ពុលត្រីក្រពតស្លាប់

(ខេត្តកំពង់ឆ្នាំង) ៖ បុរសជាអតីតមន្ត្រីប៉ូលិសទេសចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់បានស្លាប់ក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ដែលសង្ស័យថាបានពុលត្រីក្រពត ។ ហេតុការណ៍សង្ស័យថាពុលត្រីក្រពតបានកើតឡើងនៅ យប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ រដ្ឋាអាយុ ៦០ឆ្នាំ អតីតមន្ត្រីនគរបាលការិយាល័យទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានចូលនិវត្តន៍ប្រមាណជាង ២ ឆ្នាំហើយនិងមានទីលំនៅភូមិទី១សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតម៉ោងប្រមាណ ៤និង៣០នាទីរសៀល ថ្ងៃទី ៧ ខែ កក្កដា…

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនា យករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគ យល់ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ ស្តីពីកិច្ចសហការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ព័ត៌មានបឋម ស្ត្រីជនជាតិថៃម្នាក់ដែលលោតរត់គេចចេញពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងម្តុំរង្វង់មូលត្រីដូហ្វីន សង្កាត់៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៨កក្ដដា២០២៤នេះ ត្រូវបានអាជ្ញារធរជួយសង្គ្រោះ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបការជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនជាង ២គីឡូក្រាម

(ភ្នំពេញ) ៖ អនុវត្តតាមបញ្ជារបស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង លោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញ…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។

You missed