អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ មួយសប្តាហ៍ដើមខែកក្កដានេះ តុលាការឃាត់ខ្លួនជនសង្ស័យក្មេងទំនើងចំនួន ១១៩ នាក់
(ភ្នំពេញ)៖អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៣៤ ករណី ដែលមានជនសង្ស័យចំនួន ១៨១ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១៩ នាក់។ ទទន្ទឹមនិងចំណាត់ការខាងលើនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ…