អាជ្ញាធរស្រុកស្រែអំបិល,ក៏ដូចជារដ្ឋបាលខេត្តកោះកុងស្ងៀមសូន្យឈឹងករណីឈ្មួញចាក់ដីលុបសមុទ្រនៅខេត្តកោះកុង
(ខេត្តកោះកុង ) ៖ ធម្មតា! ធម្មតា! បើទោះបីជាប្រជាពលរដ្ឋលើផ្ទៃប្រទេស ជាពិសេសអ្នកស្រុកស្រែអំបិល ក៏ដូចជាមន្ត្រីរាជការ,ប្រជាពលរដ្ឋនៅខេត្តកោះកុង ភ្ញាក់ផ្អើលយ៉ាងណាក៏ ដោយក៏មន្ត្រីស្រុកស្រែអំបិល ក៏ដូចជាថ្នាក់ ដឹកនាំខេត្តកោះកុង ធ្វើដូចជាមិនដឹងរឿង ករណីដែលឈ្មួញចាក់ដីលុបព្រែកនៃដៃសមុទ្រ។ រីឯឈ្មួញក៏ចេះតែដំណើរការចាក់ដីលុបសមុទ្រ ជាធម្មតាដូចគ្មានរឿងអ្វីកើតឡើងបើទោះបីជាទង្វើនេះខុសនឹងច្បាប់ក៏ដោយ។ ប្រភពរាយការណ៍ថា ដីចំណីមាត់ព្រែកស្ថិតនៅចំណុចពយទី ភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិលបាននិងកំពុងត្រូវពួកឈ្មួញអ្នកមានអំណាច, មានលុយចាក់អាចម៍ដីរំលោភបំពាន យកធ្វើជាកម្មសិទ្ធិយ៉ាងណាអនាធិបតេយ្យ។ ប្រភពបានឲ្យដឹងថា សកម្ម ភាពរថយន្តដឹកអាចម៍ដីជាច្រើនគ្រឿង បានបន្តដឹកបន្ត កន្ទុយគ្នាចាក់ចូលចំណីព្រែកចំណុចពយទី ក្រោមរូប…