ខេត្តក្រចេះ ៖ ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងក្លាយជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងភូមិសាស្ត្រ ភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ ដោយអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់ ហើយធ្វើជាមើលមិនឃើញពីបទល្មើសដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ។ ទង្វើរបស់អាជ្ញាធរស្រុកចិត្របុរីបានប្រព្រឹត្តផ្ទុយពីបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យមានការចុះបង្ក្រាបបិទទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសនាពេលកន្លងមក…។

ជាក់ស្តែង នៅភូមិខាងលើ ផ្ទះបើកបនល្បែងមាន់ជល់អនឡាញម្ចាស់ឈ្មោះ យាយហ្សាម ដោយកូនប្រុសឈ្មោះប្រុស កំពុងបើកឱ្យមានការលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញយ៉ាងសកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែគេមិនដែលឃើញមានអាជ្ញាធរសមត្ថកិច្ចជំនាញណាចុះមកទប់ស្កាត់ ឬបង្ក្រាបទីតាំងខាងលើនេះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានទម្លាយឱ្យដឹងថា ម្ចាស់ផ្ទះបើកបនល្បែងស៊ីសង ពួកគេបានបង់ប្រាក់ប្រចាំខែដល់មន្ត្រីប៉ុស្តិ៍ និងលោកអធិការនគរបាលស្រុកចិត្តបូរី ជាកញ្ចប់ប្រចាំខែរួចហើយ ឬមួយយ៉ាងណា ? តើសមត្ថកិច្ចជំនាញមើលមិនឃើញបទល្មើសល្បែងស៊ីសងអនឡាញខុស ច្បាប់ឬយ៉ាងណា ?។

ប្រភពបានរាយការណ៍ថា ក្នុងមួយថ្ងៃៗ ម្ចាស់ផ្ទះបើកល្បែងស៊ីសងខុសច្បាប់ ប្រមូលប្រាក់រាប់សិបលានរៀល ពីក្រុមអ្នក ភូមិដែលវក់វីនឹងល្បែងភ្នាល់មាន់ជល់អនឡាញ ដោយអ្នកខ្លះខ្ចីបុលធនាគារយកប្រាក់មកលេងល្បែងអនឡាញ និងខ្លះទៀតលក់ដីស្រែចម្ការ អស់ខ្ទេចក៏ព្រោះតែផ្សងសំណាងចាក់ភ្នាល់មាន់ជល់អនឡាញខុសច្បាប់ទាំងនោះ។

ប្រភពបន្ថែមថា គ្រួសារខ្លះកើតមានអំពើហិង្សា ព្រោះតែល្បែងភ្នាល់មាន់ជល់ ធ្វើឱ្យស្រុកភូមិដែលធ្លាប់តែសុខ សាន្ត ឥឡូវកើតមានហេតុការណ៍អសន្តិសុខញឹកញាប់ ដូចជា៖ ចោរកម្ម, ពលរដ្ឋរត់ចោលផ្ទះសម្បែងព្រោះគ្មានប្រាក់បង់ឱ្យគ្រឹះស្ថានកម្ចីឥណទាន, ប្ដីប្រពន្ធឈ្លោះ ប្រកែកគ្នារហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ជាដើម។ល។

កម្មភាពព្រងើយកន្តើយបែបនេះ ធ្វើឱ្យមហាជនមានចម្ងល់កាន់តែខ្លាំង ជុំវិញការលើកឡើងរបស់ពលរដ្ឋមួយចំនួនដែលបានទម្លាយពីរឿងកញ្ចប់ពិសេសថា តើជាការពិតដែរឬទេ ដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបុសលាវ និងអធិការដ្ឋាននគរបាលស្រុកចិត្របុរី ពិតជាទទួលបានសំណូកក្រោមតុ?

តើលោកស្នងការមានបានដឹងរឿងនេះដែរឬទេ?កន្លែងប្រព្រឹត្តបទល្មើសហើយ បែរជាគ្មានចំណាត់ការអ្វីទាំងអស់នោះ?… ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed