Category: ព័ត៌មានសង្គម

ប្ដីញៀនថ្នាំនិងស្រាកាប់ប្រពន្ធទើបសម្រាលកូនបានមួយខែ៤កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់

(ខេត្តបាត់ដំបង)៖ហេតុការណ៍អំពើហិង្សាមួយកើត ឡើងដោយបុរសជាប្តីបានយកកាំបិត ផ្គាក់កាប់ទៅលើរាងកាយប្រពន្ធដែលទើបសម្រាលកូន០១ខែបណ្ដាលឱ្យរងរបួសសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០១ រំលងអធ្រាត ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រុមទី០៩ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បង្កឡើងដោយជនល្មើសជាប្ដីឈ្មោះ តុង ប៊ុនសុង ភេទប្រុស អាយុ៤៩ឆ្នាំ ជាមនុស្សប្រើប្រាស់ថ្នាំញៀន និងស្រាថ្នាំ ។ ជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត រដ្ឋា ភេទស្រី អាយុ ៤២ឆ្នាំ ទើបសំរាលកូនបាន០១ខែ នៅក្រោមផ្ទះត្រូវប្ដីកាប់ចំនួន០៤កាំបិត…

បង្ក្រាបករណីជួញដូរគ្រឿងញៀន រឹបអូសថ្នាំញៀនជាង២គីឡូក្រាម ឃាត់ជនសង្ស័យ ២នាក់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀនកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤…

នាយឧត្តមសេនីយ៍ ស ថេត អំពាវនាវឲ្យមានការចូលរួមការបង្ក្រាបគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់ឡើយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកថា ការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «បទល្មើសគ្រឿងញៀន មិនមែនជាការងារតែមួយរបស់នគរបាល ឬអាវុធហត្ថនោះទេ តែជាការងាររួមរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមបង្ក្រាប​​ ហើយបទល្មើសមួយនេះ វាមិនទើបតែកើតឡើង នៅពេលនេះទេ គឺបានកើតឡើងមានយូរហើយ តែអ្វីដែលសំខាន់ និងទិសដៅបន្តនោះ យើងទាំងអស់គ្នាត្រូវតែសហការ និងពួតដៃគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាព»។…

ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ

ភ្នំពេញ) ៖អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​២០និង ២៥នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​ទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​។ ពេលនោះក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន២…

ក្រុមឆបោកតាមអនឡាញ ឈ្មោះ “ខ្មែរកម្ចី” កំពុងធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រងគ្រោះ

ភ្នំពេញ ៖ ពលរដ្ឋជាច្រើនកំពុងចាញ់បោក ប្រាក់កម្ចីតាមអនឡាញដែលមានផេកហ្វេសបុកឈ្មោះ “ខ្មែរកម្ចី” ដែលមានលេខទូរស័ព្ទ និងប្រើប្រព័ន្ធតេឡេក្រាម លេខ 096 689 2839។ ក្រុមឆបោកនេះ កំពុងធ្វើអោយប្រជាពលរដ្ឋតាមខេត្ត មានការភ័យខ្លាច និងព្រួបារម្មណ៍ ពីសុវត្ថិភាព។ ប្រជាពលរដ្ឋដែលជាជនរងគ្រោះស្នើឲ្យសមត្ថកិច្ចស្រាវ ជ្រាវ បង្ក្រាបក្រុមនេះផង។ ក្រុមនេះ មានបណ្តាញ អ្នកចាត់តាំង យ៉ាងច្បាស់លាស់ និងមានមនុស្សស្រីជាអ្នក ឆ្លើយឆ្លង មកកាន់ជនរងគ្រោះនិងកំពុងបន្តសកម្មភាព ឆបោកប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត នានាទូទាំងប្រទេស។ ក្រុមឆបោកនេះ តែងតែសួរនាំដល់ជនរង…

កូនប្រុសស្រវឹងដុតបំផ្លាញផ្ទះម៉ែខណៈ១ខ្នងទៀតឆ្លងចរន្តអគ្គិសនីនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ) ៖លំនៅឋានរបស់ប្រជាពលរដ្ឋ២ខ្នងស្មើនឹងពីរម្ចាស់ផ្ទះផ្សេងគ្នា ត្រូវបានអគ្គីភ័យលេបត្របាក់បង្កជាអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ដោយក្នុងនោះ១ករណីមាននៅស្រុកពញាក្រែក បង្កឡើងដោយកូនម្ចាស់ផ្ទះស្រវឹងស្រានិង១ករណីទៀតនៅស្រុកត្បូងឃ្មុំខណៈម្ចាស់មិននៅចេញទៅស៊ីឈ្នួលគេ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ទោះយ៉ាងណានៅក្នុងហេតុការណ៍ទាំង ពីរនេះមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤ថា នៅចំណុចភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែកវេលាម៉ោង៧យប់ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៤ ដោយបុរសម្នាក់ឈ្មោះចត់ វាំង អាយុ៣១ឆ្នាំ បានដុតបំផ្លាញផ្ទះរបស់ខ្លួនបង្កជាអគ្គីភ័យឆាបឆេះភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយអន្តរាគមន៍ដងទឹកនិងបាញ់ទឹកជះពន្លត់មិនបានធ្វើឲ្យភ្លើងឆេះរាល ដាលដល់ផ្ទះពលរដ្ឋនៅក្បែរខាងនោះទេ។ មន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងទៀតថា មុនពេលកើត ហេតុបុរសជាកូនម្ចាស់ផ្ទះរូបនេះបានផឹកស្រាស្រវឹងរក រឿងឪពុកចុងដោយឃើញស្ថានភាពបែបនេះ ឪពុកចុងនិងប្រពន្ធមិនបាននៅផ្ទះទេ គឺរត់គេចទៅផ្ទះកូនដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុក្នុងគោលបំណងឲ្យមានសុវត្ថិភាព។ តែដោយសារស្រាចូលខ្លួន ជាហេតុធ្វើឲ្យបុរសកូនម្ចាស់ផ្ទះមួរម៉ៅខឹងឪពុកចុង…

ការដ្ឋានបូមខ្សាច់របស់ថៅកែខា ទី នៅស្រុកបាកានកំពុងបំផ្លាញផ្លូវដែលស្ថាបនាឡើងដោយថវិកាជាតិ ក្នុងសហគមន៍

ពោធិ៍សាត់) ៖ប្រជាពលរដ្ឋនិងអាជ្ញាធរភូមិបឹងប្រីយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្អូញត្អែរអំពីផលលំបាក ក្នុងការធ្វើដំណើរតាមផ្លូវ ដែលត្រូវបានកសាងឡើងដោយមូលនិធិឃុំ ស្ថិតនៅភូមិបឹងប្រីយ៍ មានចំងាយ ២ គីឡូម៉ែត្រ មកទល់និងផ្លូវចូលការដ្ឋានបូមខ្សាច់របស់ លោក ខា ទី ដែលធ្វើឲ្យប្រជា ពលរដ្ឋ ក៏ដូចជាសិស្សា នុសិស្សជួបប្រទះ នឹងលំបាកធ្វើដំណើរយ៉ាងខ្លាំង។ ផ្លូវនេះខូចខាតដោយសាររថយន្តដឹកខ្សាច់ផ្ទុកទម្ងន់រាប់រយតោនបំផ្លាញផ្លូវ។ បើទោះជា ផ្លូវរងការខូចខាតយ៉ាងណា ក៏ដោយ មិនឃើញអាជ្ញាធរថ្នាក់លើ ដូចជាខេត្តនិងមន្ទីរជំនាញចុះមកមើលនោះឡើយ។ លោកមេភូមិបឹងប្រិយ៍បានឲ្យដឹងថា ពលរដ្ឋរស់នៅក្នុងភូមិរបស់លោកសព្វថ្ងៃនេះ បើពុំមានការចាំបាច់គឺមិនចេញពីផ្ទះឡើយ។…

ដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ ករណី ស្មើនឹងជាង ៤តោន

(ភ្នំពេញ)៖ អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ ករណី ស្មើនឹង ៤ ៣២៩ គីឡូក្រាម។ ក្នុងនោះមានករណីទី៖មឹក ១ ២១០ គីឡូក្រាម, ពោះវៀនជ្រូក ១ ៩៧០ គីឡូក្រាម និងជើងមាន់ ៩២៤ គីឡូក្រាម សរុប ៤ ១០៤ គីឡូក្រាម។…

ចៅហ្វាយស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋបិទគម្របលូ ដែលទុកចំហ៧,៨ឆ្នាំមកហើយ

ស្វាយរៀង) ៖ប្រជាពលរដ្ឋនៅផ្សារោទិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងកើតចម្ងល់គ្រប់គ្នា ករណីលូនៅតាមជាច្រើននៅតាមដង ផ្លូវដែលត្រូវបានធ្វើជាយូរមកហើយនោះ មិនព្រមដាក់គម្របបិទនោះទេ។ ការណ៍ដែលអាជ្ញាធរ មិនព្រមបិទគម្របលូបែបនេះនាំឲ្យមានក្លិនអាសោចជះ ចេញមកនិងអាចបង្កឲ្យមានគ្រោះថ្នាក់នៅពេលណាមួយ។ មិនតែប៉ុណ្ណោះ នៅពេលដែលប្រជាពលរដ្ឋស្ម័គ្រចិត្តធ្វើគម្របលូដោយខ្លួនឯងយកមកបិទបណ្ដោះអាសន្ននោះលោកអភិបាលស្រុកកំពុងរោទិ៍ មិនអនុញ្ញាតឲ្យបិទមាត់លូនោះឡើយ ។ មាត់លូចំហបែបនេះរយៈពេល៧,៨ឆ្នាំហើយលោកអភិបាលស្រុកអត់ខ្វល់សោះ។ ករណីគម្របលូ នៅចំហចំហេញ ជះក្លិនអាសោចតាមដូងផ្លូវនោះគឺស្ថិតនៅលើផ្លូវកៅស៊ូលេខ៣១៤ដេ ក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានចរាចរណ៍មមាញឹកដ៏សំខាន់ នៅទីរួមស្រុកកំពង់រោទិ៍។ អាចនិយាយបានថា ជាខ្សែផ្លូវដ៏សំខាន់នៅក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរក៏ដូចជាមុខមាត់របស់ស្រុកផង។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះមានចម្ងល់ថា តើហេតុអ្វីបានជាផ្លូវធ្វើ រួចរាល់យូរឆ្នាំហើយ…

ប្រជាពលរដ្ឋជិត៣០០គ្រួសារក្នុងភូមិស្តុកជ្រៃ ផ្តិតមេដៃស្នើសុំ លោក មេឃុំ និងលោកអភិបាលស្រុកភ្នំស្រួច ដកមេភូមិ លោក នួន ស៊ឺន ចេញទីតួនាទី ក្រោមហេតុផលមិនបម្រើរាស្ត្រនិងប្រព្រឹត្តអំពើពុករលួយ

ខេត្តកំពង់ស្ពឺ ) ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន២៩១គ្រួសារ បាននាំគ្នាធ្វើពាក្យបណ្តឹង ហើយផ្តិតមេដៃ ដាក់ពាក្យបណ្តឹងទៅលោកមេឃុំ និងលោកអភិបាលស្រុកភ្នំស្រួច ដើម្បីសុំប្តូរលោក នួន ស៊ឺន មេភូមិចាស់ ប្តូរថ្មីវិញ ក៏ព្រោះតែលោក នួន ស៊ឺន មេភូមិ រូបនោះមិនយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋ គឺយកផលប្រយោជន៍ និងលាភសក្ការៈជាធំ តែងតែប្រព្រឹត្តអំពើពុករលួយ។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋហួសចិត្តនោះគឺ មានសប្បុរសជនធ្វើការអភិវឌ្ឍន៍យកគ្រឿងចក្រជីកស្តារទំនប់ ស្រះ ដើម្បីឱ្យមានជម្រៅជ្រៅបានទឹកសម្រាប់ឱ្យប្រជាជនប្រើប្រាស់ ប៉ុន្តែមេភូមិស្តុកជ្រៃរូបនោះ…

You missed