Category: ព័ត៌មានសង្គម

ដោយសារប្រជាជនច្រើនទើបធ្វើឲ្យទឹកស្អាតក្រុងប៉ោយប៉ែតកខ្វក់ជាងពីរខែមកហើយ

ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានរិះគន់ចំៗទៅកាន់ក្រុមហ៊ុនទឹកស្អាតអានកូ ពាក់ព័ន្ធនឹងការធ្វើប្រព្រឹត្តិកម្មទឹក កង្វះអនាម័យ មានក្លិនស្អុយ ព្រមទាំងមានភាពកខ្វក់​ខ្លាំងរយៈពេលជាង២ខែទៅហើយ។ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតភាគច្រើនលើសលុប បានរិះគន់ចំៗទៅកាន់ក្រុមហ៊ុនទឹកស្អាតអានកូ ពាក់ព័ន្ធនឹងការធ្វើប្រព្រឹត្តិកម្មទឹកកង្វះអនាម័យ ពោលគឺមានក្លិនស្អុយ ព្រមទាំងមានភាពកខ្វក់​ខ្លាំងរយៈពេលជាង២ ខែទៅហើយ ខណៈប្រជាពលរដ្ឋខ្លះ​បានលើកឡើងថា ដំណោះស្រាយ ហាក់បីដូចជាមិនរហ័សដូចដែលពេលប្រមូលលុយថ្លៃសេវាកម្មប្រើប្រាស់ឡើយ…។ តាមរយៈរូបភាព និងប្រភពព័ត៌មានដែលប្រជាពលរដ្ឋបានចែកចាយតាមបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រយៈពេល២ខែចុងក្រោយនេះ ទឹកស្អាតរបស់ក្រុមហ៊ុនខាងលើបានប្រែក្លាយជាទឹកស្អុយ ទឹកមានពណ៌ល្អក់កករ ដោយមិនអាចប្រើប្រាស់បាន។ លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត និងជាអ្នកនាំពាក្យ…

ផ្ទះ១ខ្នង និងរថយន្ត៣គ្រឿងត្រូវអគ្គីភ័យឆេះខូចខាតអស់ទាំងស្រុង ដោយសារតែឧបករណ៍ឆក់មូសអគ្គិសនី

(បន្ទាយមានជ័យ) ៖ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ អធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ទោ ទេព រដ្ឋា បានថ្លែងថា ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាប ឆេះមានម្ចាស់ឈ្មោះ ប៊ុន អូន ភេទស្រី អាយុ៦៣ឆ្នាំ ។ លោកបានឱ្យដឹងថា ផ្ទះដែលអគ្គីភ័យឆាបឆេះគឺជាផ្ទះលក់សាំង,នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះកំពុងតែបូមសាំងដាក់ដបសម្រាប់លក់ និងបានយកឧបករណ៍ឆក់មូសមកឆក់ទើបបង្កើតជាផ្កាភ្លើងឆេះដបសាំងនោះ និងបានឆេះរាលដាលដល់ផ្ទះ១ខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី និងរថយន្តម៉ាកកាំម៉ារីឆ្នាំ៩៥ចំនួន១គ្រឿង និងកាម៉ារីឆ្នាំ៩៣ចំនួន០២គ្រឿង,…

សំណង់គ្មានច្បាប់របស់ លោក ប៊ុន ប្រុស ត្រូវបានអាជ្ញាធរស្រុក-ខេត្តបញ្ជាឲ្យរុះរើ តែលោកថា ម្ចាស់សំណង់សុំឱ្យរុះរើស្មើភាពគ្នា

(កោះកុង) ៖សំណង់អត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ដែលគេបានស្គាល់ថា ម្ចាស់សំណង់ ឈ្មោះ លោកប៊ុន ប្រុស អធិការរងស្រុកបូទុមសាគរ បានសាងសង់រំលោភចូលចំណីព្រែក ដែលមិនមានច្បាប់អនុញ្ញាត បើទោះបីជាមានការចុះហាមឃាត់ជាច្រើនសារពីអាជ្ញាធរនិងជំនាញហើយក្តី ក៏លោកអធិការរងរូបនេះនៅបន្តសាងសង់បានជាបន្តបន្ទាប់ដោយពុំខ្វល់ខ្វាយពីច្បាប់អ្វីទាំងអស់ ។ បើតាមការលើកឡើងពីមន្ត្រីសាលាស្រុកម្នាក់ ដែលប្រាប់ក្នុងលក្ខន្ធមិនបញ្ចេញឈ្មោះ បានលើកឡើងថា រាល់សំណង់ដែលធ្វើការសាងសង់នៅលើចំណីព្រែក គឺមិនអាចសាងសង់បាននោះទេ ហើយក៏មិនមានច្បាប់អនុញ្ញាតឲ្យធ្វើការសាងសង់នោះដែរ បើម្ចាស់សំណង់រូបណាសាងសង់រំលោភលើចំណីព្រែក ជាទង្វើមួយខុសពីផ្លូវច្បាប់ តែបើមានការលួចសាងសង់ ដោយគ្មានច្បាប់ទៀតនោះ គឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង។ ប្រការនេះម្ចាស់សំណង់ត្រូវតែទទួលខុសត្រូវទាំងស្រុង រាល់ការប៉ះពាល់នានា ដោយពុំមានការទទួលបានសំណងអ្វីត្រឡប់ទៅវិញឡើយ…

ចេញពីស្រុកបាទី ទៅស្រុកពេជ្រាដា មិនទាន់ដល់គោលដៅផង ស្រាប់តែគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្តាលឲ្យស្លាប់ម្នាក់និង២នាក់រងរបួសធ្ងន់

ខេត្តមណ្ឌលគិរី៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សេចក្ដីរាយការណ៍សមត្ថកិច្ចឲ្យដឹងថា មានរថយន្ត១ គ្រឿងម៉ាក តាកូម៉ា ព័ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ=2AT.8479 បើកបរដោយឈ្មោះ អូន ផានិត អាយុ២៤ឆ្នាំ ធ្វើដំណើចេញពីខេត្តតាកែវ ឆ្ពោះទៅឃុំ ពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីធ្វើបុណ្យសពលោកយាយ។ លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពមេឃចុះអ័ព្ទខ្លាំងមើលមិនច្បាស់…

សាច់បង្កក មានចុងស្លាបមាន់ និងគល់ស្លាបមាន់ ខូចគុណភាព ជាង១៧តោនដែលឈ្មួញនាំពីប្រទេសជិត ខាងត្រូវបានសមត្ថកិច្ច រឹនអូសបានយកទៅដុតកម្ទេចចោល

ខេត្តកណ្តាល ៖ សាច់បង្កកចម្រុះខូចគុណភាពនាំចូលជាង១៧តោនដែលឈ្មួញនាំចូលពីប្រទេសជិតខាងត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូតនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការដឹកនាំ សម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ ចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលតាមរយៈឡាន ៥គ្រឿង ម៉ាកតួរីស ។ សមត្ថកិច្ចបានឱ្យដឹងថា ៖ ក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម ៕

ក្រឡាប់រថយន្តបណ្ដាលឱ្យស្លាប់ម្នាក់របួស២នាក់

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តមួយកាលពីព្រឹកថ្ងៃទី ១១ កក្កដា នេះ នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលក្រឡាប់ម៉ាក TACOMA ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-847 9 ។ ប្រភពថា មិនដឹងមូលហេតុអ្វីរថយន្តនោះបានរេចង្កូតទៅបុកបង្កោលភ្លើង ហើយតូបលក់ដូរនៅក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់បាត់បង់ជីវិតស្ត្រីម្នាក់ និងរងរបួស ធ្ងន់ ២នាក់ ។…

រយៈពេល ៤៧ថ្ងៃសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២៩៧ ករណី ក្នុងនោះ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១,១៧៧ នាក់

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ “ក្នុងរយៈពេល ៤៧ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២៩៧ ករណី ដែលមានជនសង្ស័យចំនួន ១ ៦១៦ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១,១៧៧ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់…

បញ្ជូនក្មេងទំនើង៨នាក់នៅខេត្តព្រះវិហារ ទៅសាលាដំបូងចាត់ការតាមច្បាប់

( (ខេត្តព្រះវិហារ ) ៖ ក្មេងទំនើងពីរក្រុម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅក្នុងខេត្តព្រះវិហារ ត្រូវបានបញ្ជួន ទៅតុលាការវេលារសៀលថ្ងៃទី៩ កក្កដា។ មន្ត្រីនគរបាលនៃស្នងការនគរបាលខេត្តបានថ្លែងថា ក្មេងទំនើងទាំង២ ក្រុមដែលមានគ្នីគ្នា ៨នាក់ គឺជាក្រុមដែលប្រើប្រាស់ដាវ កាំបិតផ្គាក់,កាំបិតប៉័ងតោ ដំបង និងចំពាមកៅស៊ូ បង្កការអុកឡុកក្នុងមូលដ្ឋាន។ គួរបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា វេលាម៉ោង៨កន្លះ ក្រុមនេះត្រូវបានឃាត់ខ្លួននៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងដែលរួមមានម៉ូតូ២គ្រឿង,ដាវ០១,កាំបិតផ្គាក់០២, កាំបិតប៉័ងតោ ០១, ដំបងឈើជ្រុង…

ទំនាស់ពាក្យសំដី ក្នុងវង់ផឹកស៊ី ក្លាយជាហិង្សាម្នាក់ដេកពេទ្យ ម្នាក់ជាប់ជាប់ខ្នោះ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីហិង្សា (ប្រើកាំបិតខ្វែវកាប់ជនរងគ្រោះ) ដែលផ្តើមចេញពីជំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី ។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ លាង ចាន់ណាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន…

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសេចក្តីបំភ្លឺព័ត៍មាន ពាក់ព័ន្ធករណីនារីជនជាតិឡាវលោតពីលើអគារ

(ព្រះសីហនុ) ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង ៣០នាទីព្រឹក មានករណីស្ត្រីជនបរទេសម្នាក់ប៉ុនប៉ងលោតពីលើអគារផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជួយសង្គ្រោះស្ត្រីខាងលើ ដែលជាជនបរទេសនោះទាន់ពេលវេលាដោយសុវត្ថិភាពមិនមានការរងរបួសអ្វីទេ ។ ជនបរទេសនោះឈ្មោះ DOUANGMALA PIK ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ យីហោ…

You missed