(បន្ទាយមានជ័យ) ៖ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

អធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ទោ ទេព រដ្ឋា បានថ្លែងថា ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាប ឆេះមានម្ចាស់ឈ្មោះ ប៊ុន អូន ភេទស្រី អាយុ៦៣ឆ្នាំ ។ លោកបានឱ្យដឹងថា ផ្ទះដែលអគ្គីភ័យឆាបឆេះគឺជាផ្ទះលក់សាំង,នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះកំពុងតែបូមសាំងដាក់ដបសម្រាប់លក់ និងបានយកឧបករណ៍ឆក់មូសមកឆក់ទើបបង្កើតជាផ្កាភ្លើងឆេះដបសាំងនោះ និងបានឆេះរាលដាលដល់ផ្ទះ១ខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី និងរថយន្តម៉ាកកាំម៉ារីឆ្នាំ៩៥ចំនួន១គ្រឿង និងកាម៉ារីឆ្នាំ៩៣ចំនួន០២គ្រឿង, ម៉ូតូ៣គ្រឿង,សាំង និងម៉ាស៊ូត ២០ធុង និង ទ្រព្យសម្បត្តិផ្សេងៗក្នុងផ្ទះមួយចំនួនធំ ។

មិនមានសេចក្តីរាយការណ៍ពីមនុស្សដែលគ្រោះថ្នាក់នៅក្នុងហេតុការណ៍អគ្គីភ័យនេះឡើយ ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿងដើម្បីបាញ់ពន្លត់ភ្លើងអស់ទាំងស្រុង និងទប់ស្កាត់មិនឱ្យមានការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed