ឃុំខ្លួនជនត្រូវចោទម្នាក់ជាបណ្ដោះអាសន្ន ពីបទប្រើឈ្មោះលោកសេង ទៀង សម្ដេចធិបតី ឆបោកប្រជាពលរដ្ឋ
ខេត្តពោធិ៍សាត់ ៖ ជនត្រូវចោទម្នាក់ត្រូវបានអនុប្រធានសាលាដំបូងខេត្តបញ្ជាឱ្យឃុំខ្លួនជាបណ្ដោះអាសន្ន នេះបើយោងតាមដីកាបង្គាបឱ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ១២០៣ ឃ.ខ/24 ចុះថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ចេញដោយលោក លី ចន្ថា អនុប្រធាននិងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។ ក្នុងដីកានេះ ជនត្រូវចោទឈ្មោះ ឈឿន ឈុន្នី ហៅញ័រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ…