ខេត្តបាត់ដំបង÷នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៩ និង ៣០នាទី នៅចំណុចក្រុមទី១៥ ភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និង ឃុំខ្លួន លេខ ៤១៦ ត.ព្រ ចុះថ្ងៃថ្ងៃទី ១៤ ខែមិថុិនា ឆ្នាំ ២០២៤ របស់លោកឡេង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបងពាក់មព័ន្ធបទលួចមាន ស្ថានទម្ងន់ទោសដោយគាស់ទម្លុះ ទម្លាយ ប្រព្រឹត្តនៅចំណុច ភូមិបឹងស្នួល ឃុំអំពិលប្រាំ ដើម ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២១។
ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនពិរុទ្ធជនឈ្មោះ ចំរើន ចាន់សេក ភេទប្រុស កើតថ្ងៃទី០ ៩ ខែតុលា ឆ្នាំ១៩៩០ ជនជាតិខ្មែរ មានទីលំនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនពិត ប្រាកដ។
ពិរុទ្ធជនខាងលើសមត្ថកិច្ចបានរៀបចំបញ្ជូនមកអនុវត្តតាមនីតិវិធី៕