ខេត្តបាត់ដំបង÷ផ្តេីមចេញពីការណែនាំរបស់អគ្គស្នង ការដ្ឋាននគរបាលជាតិ​ ស្តីពី​ការចាត់វិធានការធានាស្ថិរភាព​សន្តិសុខសណ្តាប់ធ្នាប់សា​ធារណៈនិងសុវត្ថិភាពសង្គមក្នុងឱកាស​ពិធីបុ​ណ្យកាន់បិណ្ឌ-ភ្ជុំបុណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២៤​ ក៏ដូចផែនការ​ណែនាំរបស់រដ្ឋ​បាលខេត្តបាត់​ដំ​បងលោកឧត្តម​សេ​នីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង​ បានដាក់​ចេញនូវវិធានការលំអិត​ ក្នុងកិច្ច ប្រជុំរួម​លេីការ​ងារនេះទៅដល់កងកម្លាំងនគរ​បាលទាំងអស់ចំណុះស្នង ការដ្ឋាន​ដោយយកអស់កម្លាំងកាយ​ កម្លាំងចិត្តធ្វេីការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ អាជ្ញាធរមូលដ្ឋាន​ កងប្រជាការពារ​ រួមទាំងមហាជនទូទៅផង​ ធ្វេីយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់សង្គមជូនប្រជាពល​រដ្ឋ​ ភ្ញៀវជាតិ​ អន្តរជាតិអញ្ជេីញ​ មកកាន់ខេត្តបាត់ដំបង​ ក្នុងឱកាសពិធីបុណ្យនេះ​ ចាប់ពីថ្ងៃដំបូងនៃការចាប់ផ្តេីម រហូតដល់ថ្ងៃ​ ចុងក្រោយនៃពិធីបុណ្យគឺថ្ងៃភ្ជុំបិណ្ឌប្រកបដោយសុខសុវត្ថិភាព។

ក្នុងរយៈពេលនេះប្រជាពលរដ្ឋ​ ភ្ញៀវជាតិ​ អន្តរជាតិ​ បានអញ្ជេីញ​ទៅកាន់ទីអារាម​ និងទីរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង​ប្រកបដោយសុខសុវត្ថិភាព​ សប្បាយ​រីករាយហេីយតាមរយៈនេះកត់សម្គាល់ដូចខាងក្រោម៖
– ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិលោកមានវត្តមានចំនួន១៣១,០៤១នាក់​ក្នុងថ្ងៃទី០១និងទី០​២ខែ​តុលាឆ្នាំ២០២៤។

ដោយឡែកចំពោះករណីបទល្មេី​សព្រហ្មទ័ណ្ឌមានចំនួន០៨លេីកឃា-ត់ខ្លួ-នមនុស្សចំនួន១៨នាក់​ ក្នុងនោះគឺ៖ជាបទឧក្រិដ្ឋបានកត់សម្គាល់ឃេីញកេីតឡេីងចំនួន​០៣លេីក​ តែត្រូវសមត្ថកិច្ចយេីងបង្រ្កាបបានទាំង​០៣លេីក​ ឃាត់ខ្លួននមនុ​ស្សចំនួន០៣នាក់​ បញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់។

រីឯបទល្មេីសមជ្ឈឹមមានចំនួន​០៥លេីកត្រូវសមត្ថកិច្ចបង្រ្កាបបានទាំង០៥លេីកឃាត់ខ្លួនមនុស្សចំនួន​១៥នាក់បញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់។

ចំពោះការណីគ្រោះថ្នាក់ចរាចរណ៍កេីតចំនួន០១លេីក​ រវាងរថយន្តនិងអ្នកថ្មេីជេីងបណ្តាលឱ្យស្លាប់ចំនួន​០១ នាក់ ហេីយចំពោះករណីអគ្គិភ័យគឺមិនមានកើត​ឡើងនោះទេ។

តាមរយៈលទ្ធផលខាងលេីពិតជាបានមកដោយការខិតខំប្រឹងប្រែងព្យាយាម​ តស៊ូ​ អនុវត្តទាំងយប់​ ទាំងថ្ងៃរបស់កងកម្លាំងនគរបាល​ សហការជា​មួយសមត្ថ​កិច្ចពាក់ព័ន្ធ​ អាជ្ញាធរមូលដ្ឋាន​ កងប្រជាការពារ​ រួមទាំងមហាជនទូទៅផង​ បានចូលរួមសហការតាមការអំពាវ នាវរបស់សមត្ថកិច្ចដោយផ្ទាល់និងតាមរយៈបណ្តាញទំនាក់ទំនងសង្គមមានផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋានជាដេីមទេីបទទួលបាននូវលទ្ធផលល្អប្រសេីរបែបនេះ។

ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមសហការអនុវត្តនូវភារកិច្ចនេះពីកងកម្លាំងនគរបាល​គ្រប់រូប​ សមត្ថកិច្ចពាក់ព័ន្ធ​ អាជ្ញា​ធរមូលដ្ឋាន​ កងប្រជាការពារ​ ការចូលរួមពីមហាជនទូទៅ​ ភ្ញៀវជាតិ​ អន្តរជាតិ​ រួមទាំងមានចំណែកពីព្រះ​សង្ឃគណៈកម្មការ​ អាចារ្យនៅគ្រប់ទីអារាមនានាផងទេីបទទួលបាន​ នូវសមិទ្ធផលល្អប្រសេីរបែបនេះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed