Category: ព័ត៌មានសង្គម

ឆ្មក់ចូលទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងនៅក្នុងស្រុកគងពិសី ឃាត់ខ្លួនជនបរទេសជាង១០០០នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃបានឡោមព័ទ្ធនិងឆ្មក់ចូលទីតាំងល្បែងដ៏ធំមួយកន្លែង ឃាត់ខ្លួនជនបរទេសបានប្រមាណជាង១០០០នាក់នៅខេត្តកំពង់ស្ពឺ នេះបើយោងតាមព័ត៌មានបឋមដែលទទួលបានកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។ បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ទីតាំងល្បែងដ៏ធំដែលសមត្ថកិច្ចក្រសួងឆ្មក់បង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ ឌី វិជ្ជាអគ្គស្នងការរងនគរបាលជាតិ ដែលមានកម្លាំងប្រតិបត្តិការឡោមព័ទ្ធប្រមាណជិត២០០នាក់លើទីតាំងអនឡានដ៏ធំស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ សូមបញ្ជាក់ថា ទីតាំងអនឡាញដ៏ធំខាងលើជ្រកក្នុងរូបភាពជារោងចក្រដំណាប់ស្វាយ បានបើកលេងយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ។ទីតាំងនេះដែរ មិនអនុញ្ញាតឱ្យនរណាម្នាក់ទីឈប់ឬចតរថយន្តក្បែរនោះឡើយ ហើយប្រសិនជាមានការឈប់ឬចតគឺមានសន្តិសុខមកដេញចេញភ្លាម។មានប្រភពដែលអាចទុកចិត្តខ្លះទៀតក៏បានបង្ហើបប្រាប់ផងដែរថា កុំថាឡើយប្រជាពលរដ្ឋ សូម្បីសមត្ថកិច្ចមូលដ្ឋានក៏មិនអាចទៅក្បែរនោះបានដែរ គេមិនដឹងថាខ្នងធំប៉ុណ្ណានោះទេ?៕

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង ករណីរួមភេទជាមួយអនីតិជន, ពួកគេជាសង្សានិងគ្នា ហើយក៏បានរួមភេទច្រើនលើកមកហើយ

ខេត្តបន្ទាយមានជ័យ ÷ នៅវេលាម៉ោង១០ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ការិយាល័យជំនាញបានទទួល ពាក្យបណ្ដឹងពីឈ្មោះ ដ.ខ អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តកាលពីវេលាម៉ោង០៤និង០០នាទី ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិរោង ម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ…

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាបានចុះល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងសកម្មក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

កុងសែត្បូងខេត្តរតនគិរី លោកថា និងលោកទូច កំពុងធ្វើសកម្មភាពប្រមូលកម្លាំងកម្មករឲ្យជីកត្បូង នៅក្នុងចំការកៅស៊ូ ស្រុកបរកែវ

ខេត្តរតនគិរី÷កម្មករជាច្រើនរយនាក់កំពុងធ្វើសកម្មភាពជីកប្រកាយរកត្បូង នៅឯក្នុងចំការកៅស៊ូ ស្រុកបរកែវខេត្តរតនគិរីក្រោមការចាត់ចែងរបស់កុងសែ ឈ្មោះថានិងឈ្មោះទូច។ លោកថានឹងលោកទូកត្រូវគេប្រាប់ថាបានបោះទុនវិនិយោគជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញជាថ្នូរនឹងឲ្យរក្សាស្ងៀមស្ងាត់។ កម្មករជាច្រើននាក់កំពុងធ្វើសកម្មភាពជីករុករករ៉ែត្បូងជាច្រើនរណ្តៅនៅ តែបន្តធ្វើសកម្មភាពនៅ ក្នុងចម្ការ កៅស៊ូរបស់ប្រជាពលរដ្ឋ បើទោះបីសមត្ថកិច្ចជំនាញរបស់ខេត្តក៏ធ្លាប់ចុះមកទប់ស្កាត់និងបង្ក្រាបម្តងដែរ កាលពីខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ ប៉ុន្តែការបង្ក្រាបរបស់សមត្ថកិច្ច ហាក់មិនមានប្រសិទ្ធភាពទាល់ព្រះសោះពោលគឺប្រៀបដូចជាវែកចកដូច្នេះដែរ។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ទីតាំងជីករុករករ៉ែត្បូងនៅក្នុងចម្ការកៅស៊ូ១កន្លែង ស្ថិតក្នុងភូមិ១ (បរកែវចាស់)ឃុំឡាមិញ ស្រុកបរកែវ បានធ្វើសកម្មភាពជាច្រើនខែមកហើយ មិនឃើញជំនាញឬអាជ្ញាធរស្រុកមានចំណាត់ការនិងបង្ក្រាបទាល់តែសោះ។ ការជីករុករករ៉ែត្បូងនោះ តើអាជ្ញាធរស្រុកបរកែវបានដឹងដែរឬទេ? ឬ មួយបានដឹងហើយ នៅសម្ងំស្ងៀមមិនមានចំណាត់ការទៅលើក្រុមកម្មករជីករុករករ៉ែត្បូង នៅក្នុងចម្ការកៅស៊ូនោះ។…

នគរបាលចាប់អតីតប្តីដែលគាស់ទ្វារផ្ទះចូលទៅចាក់ប្រពន្ធទាំងរំលងអាធ្រាត្រ

ខេត្តកំពង់ធំ៖ នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានករណីប៉ុនប៉ុងឃាដកម្មមួយកើតឡើងនៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ឃឿន ណាវី អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលមន្ទីរពេទ្យ ខេត្តសៀមរាប ក្រោយអតីតប្តីរបស់ខ្លួនចូលទៅចាក់ និងកាប់ ព្រោះតែភ្លើងប្រចណ្ឌ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្កឈ្មោះ គង់ សារ៉ុម អាយុ២៦ឆ្នាំ នៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ជនសង្ស័យប្រាប់ថា ខ្លួនបានផឹកស្របៀរមានគ្នា៤នាក់…

ព្រះសង្ឃមួយអង្គត្រូវបានឃាតករសម្លាប់ នៅក្នុងវត្តពុទ្រា សមត្ថកិច្ចខេត្តកំពុងស្រាវជ្រាវរកជនដៃដល់

ខេត្តកំពង់ស្ពឺ៖ ព្រះសង្ឃមួយអង្គត្រូវបានឃាតករយកវត្ថុរឹងវាយសម្លាប់ នៅក្នុងវត្តពុទ្រារាម(ហៅវត្តពុទ្រា) បង្កឱ្យមានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវរកជនដៃដល់ដើម្បីចាប់ខ្លួន។ ចៅអធិការវត្តពុទ្រា ព្រះនាមឈឺន រុំ មានសង្ឃដីការថា នៅក្នុងវត្តពុទ្រានេះមានព្រះសង្ឃចំនួន៧០អង្គ ។ ដោយឡែកមានតែព្រះភិក្ខុ គាត សម្បត្តិមួយអង្គឯងគត់ ដែលធ្វើធុដុង្គ។ ព្រះចៅអធិការលោកជាប់រវល់ ព័ត៌មានលម្អិតសួរទៅខាង សមត្ថកិច្ចបន្តចុះ។ អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ករណីនេះមិនទាន់ដឹងថាជាករណីអ្វីពិតប្រាកដនោះទេ។ លោកទទួលបានព័ត៌មាននេះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកសំណុំ រឿងធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧នាក់

ខេត្តប៉ៃលិន÷កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០០នាទីព្រឹក មានករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជន រងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយាជន រង គ្រោះ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ…

រថយន្តឯកជន១គ្រឿងចេញមកដឹកសពតាមដងផ្លូវ និងតម្រូវឱ្យគ្រួសារជនរងគ្រោះ បង់ប្រាក់បំពានគោលការណ៍របស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ រថយន្តឯកជនចេញដឹកសពជនរងគ្រោះនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតនៅភូមិព្រៃព្រីងត្បូងសង្កាត់ចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមាន ការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤:៥០នាទី រសៀលថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២៤ដោយបំពានគោលការណ៍របស់ក្រសួងសុខាភិបាល រថយន្តខាងលើនេះ ដោយ មានពាក់ស្លាកលេខ ភ្នំពេញ ២AC២៥១៦។ តាមប្រភពព័ត៌មានពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា រថយន្តឯកជនខាងលើនេះបានទារ ថ្លៃដឹក សពជនរងគ្រោះក្នុងតម្លៃ ២០០ ដុល្លារ ត្រូវបានចរចាចុះនៅសល់ត្រឹម ១៥០ ដុល្លារដើម្បីដឹកសពជនរងគ្រោះយកទៅស្រុកកំណើតនៅឯស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តាមប្រភពដដែលបានបន្តទៀតថា…

ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន០៤នាក់(អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ព្រះរាជអាជ្ញាអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។ *សមត្ថកិច្ចបន្តស្រាវជ្រាវរកភស្តុតាង និងស្វែងរកកុមាររងគ្រោះផ្សេងទៀត។

You missed