ខេត្តកំពង់ស្ពឺ៖ ព្រះសង្ឃមួយអង្គត្រូវបានឃាតករយកវត្ថុរឹងវាយសម្លាប់ នៅក្នុងវត្តពុទ្រារាម(ហៅវត្តពុទ្រា) បង្កឱ្យមានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវរកជនដៃដល់ដើម្បីចាប់ខ្លួន។

ចៅអធិការវត្តពុទ្រា ព្រះនាមឈឺន រុំ មានសង្ឃដីការថា នៅក្នុងវត្តពុទ្រានេះមានព្រះសង្ឃចំនួន៧០អង្គ ។ ដោយឡែកមានតែព្រះភិក្ខុ គាត សម្បត្តិមួយអង្គឯងគត់ ដែលធ្វើធុដុង្គ។ ព្រះចៅអធិការលោកជាប់រវល់ ព័ត៌មានលម្អិតសួរទៅខាង សមត្ថកិច្ចបន្តចុះ។

អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ករណីនេះមិនទាន់ដឹងថាជាករណីអ្វីពិតប្រាកដនោះទេ។ លោកទទួលបានព័ត៌មាននេះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថាភិក្ខុសង្ឃដែលត្រូវបានឃាតករសម្លាប់នោះ ព្រះនាម គាត សម្បត្តិ ព្រះជន្ម៤២វស្សា ព្រះសង្ឃគង់នៅវត្តពុទ្រារាម(ពុទ្រា) ភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថា ករណីខាងលើនេះគឺជាករណីឃាតកម្មពិតប្រាកដមែន ដោយភិក្ខុសង្ឃរងនូវការវាយពីវត្ថុរឹង រហូតមកដល់ពេលនេះមិនបានបានកំណត់មុខសញ្ញាជាឃាតករនៅឡើយទេ ជំនាញរបស់លោកកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Oplus_131072
Oplus_131072
Oplus_131072
Oplus_131072

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *