សំណង់រឹងមាំអត់ច្បាប់១កន្លែងនៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងដំណើរការយ៉ាងស្ងៀម ស្ងាត់ប្រកបដោយហានិភ័យ
ខេត្តពោធិ៍សាត់÷សំណង់រឹង១កន្លែងស្ថិតត្រង់ចំណុចមុខទីស្នាក់ការបរិស្ថានអូរសោមចាស់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់កំពុងដំណើរនការ យ៉ាងស្ងៀមស្ងាត់ដែលអាជ្ញាធរមូលដ្ឋានខ្លះប្រាប់ថាមានច្បាប់ទម្លាប់ត្រឹមត្រូវ។ ប៉ុន្តែខ្លះថាមិនមានច្បាប់នោះទេ។ យ៉ាងណា ក៏ដោយការសង់សំណង់បែបនេះ នៅចំណុចទីតាំងខាង លើត្រូវអ្នកជំនាញមើលឃើញថា ប្រកបដោយហានិភ័យខ្ពស់ ដែលអាចនឹងដួលរលំឬធ្លាក់ចូលជ្រោះ។ លោកមេឃុំអូរសោមបានឱ្យដឹងថា សំណង់រឹងសាងសង់លើដីចំណីស្ទឹងនៅត្រង់ចំណុចទីស្នាក់ការបរិស្ថានចាស់នេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការបញ្ជាក់របស់លោកមេឃុំអូរសោម ទំនងជាលោកទទួលបានការស្នើសុំណា មួយបញ្ជាក់លើលិខិតសុំសាងសង់ ឬយ៉ាងណានោះហើយ? ប៉ុន្តែបើនៅលើលិខិតរបស់លោកមេឃុំត្រូវបានសមត្ថកិច្ចជំនាញបដិសេធនោះមានន័យថា សំណង់នៅទីតាំងខាងលើនេះមិនត្រឹមត្រូវតាមច្បាប់ទេ។ មានន័យ ថា លោកមេឃុំមិនមានសិទ្ធិចុះហត្ថលេខាលើភាពស្រប ច្បាប់នៃបញ្ហាសំណង់នេះឡើយ។ លោក ជា ដារី ប្រធានភូមិបាលស្រុកវាលវែងក៏ឆ្លើយប្រាប់អ្នកកាសែតដែរថា សំណង់នៅទីតាំងខាងលើនេះមានច្បាប់អនុញ្ញាតក្នុងការសាងសង់…