Category: ព័ត៌មានជាតិ

លោកបណ្ឌិត អ៊ាង សុផល្លែត ៖ ការបញ្ជូលសមាជិកសមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាគណបក្ស ដែលមានធនធានមនុស្ស គ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ…

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់÷ឧក្រិដ្ឋជន ស្រី ស៊ីណា ត្រូវបានចោទប្រកាន់២សំណុំរឿងផ្សេងគ្នា

(ភ្នំពេញ) ៖ ទំនងជាអាចស្រាយកំហឹងប្រជាពលរដ្ឋបានខ្លះចំពោះឧក្រិដ្ឋជន ស្រី ស៊ីណា ដែលបាញ់សម្លាប់យុវជនយុវនារី១គូឲ្យស្លាប់កាលពីប៉ុន្មានថ្ងៃមុន ក្រោយពេលដែលលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា ឧក្រិដ្ឋជនរូបនេះត្រូវបានចោទប្រកាន់ពីសំណុំរឿងសុខផ្សេងគ្នាហើយមិនតែប៉ុណ្ណោះទោសទាំងនោះនឹងត្រូវបូកបញ្ចូលគ្នាទៀតផង។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋ ជនស្រី ស៊ីណា នឹងជាប់គុកត្រឹមតែពី១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភាន់ច្រឡំប៉ុណ្ណោះ ខណៈករណី នេះត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ហើយសំណុំរឿងនីមួយៗប្រឈមការជាប់ពន្ធនាគារពី១០ ទៅ ១៥ឆ្នាំ ដែលទោសនេះនឹងត្រូវបូកសរុប។ ការចេញមុខមកបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី…

បុរសម្នាក់ត្រូវភ្លើងឆេះស្លាប់នៅក្នុងករណីភ្លើងឆេះនៅជិតសាលាជាស៊ីមសាមគ្គី

ភ្នំពេញ ៖ករណីភ្លើងឆេះនៅជិតសាលាជាស៊ីមសាមគ្គីបុរសម្នាក់ត្រូវភ្លើងឆេះស្លាប់ បណ្ដាលឲ្យបុរសអាយុ ៥៦ ឆ្នាំម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ។ អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាង ក្រោយសាលាវិទ្យាល័យ ជាសុីម សាមគ្គី សិ្ថតនៅតាមបណ្តោយផ្លូវលេខ៦៥៦ ភូមិ១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសជនរងគ្រោះម្ចាស់ផ្ទះដែលត្រូវស្លាប់ដោយគ្រោះអគ្គីភ័យឈ្មោះ សំ សាវិន ភេទ ប្រុស អាយុ៥៦ឆ្នាំ នឹងធ្លាប់មានជម្ងឺប្រចាំកាយ ផងដែរ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញមាន…

រថភ្លើង Kiha-183 ចំនួន២ទូចុងក្រោយ បើកតេស្តសាកល្បងលើផ្លូវដែក ព្រះសីហនុ-ភ្នំពេញ ដោយជោគជ័យ

ភ្នំពេញ៖ រថភ្លើង Kiha-183 ចំនួន២ទូចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខារសម្រាប់ដឹកអ្នកដំណើរ បានបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង (ព្រះសីហនុ-ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានដោយជោគជ័យ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានចង្អុលបង្ហាញ និងណែនាំឱ្យក្រុម ការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក យកចិត្តទុកដាក់ចុះពិនិត្យ តាមដានជាប្រចាំលើដំណើរការបើកតេស្តសាកល្បង បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០០០មិល្លីម៉ែត្រ…

កម្ពុជា-កូរ៉េ រៀបចំសិក្ខាសាលា ស្តីពីការអនុវត្ត”គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥”

ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ប្រតិភូសេវាការងារ និងមុខរបរកូរ៉េ Korea Labor and Employment Service (KLES) របស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា ស្តីពីការអនុវត្ត”គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥” ក្រោមអធិបតីភាព លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោង គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥…

កម្ពុជា និងម៉ាឡេស៊ី នឹងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោក សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍…

នៅរសៀលថ្ងៃនេះ ! ក្រសួងយុត្តិធម៌ ធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា”

ភ្នំពេញ ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានអំពីការរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ «វីដេអូរសត្វខ្លាចូលមករកចំណី និងចង់ខាំសត្វឆ្កែ ក្នុងឃុំ្មស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង កើតឡើងនៅឯបរទេស មិនមែននៅកម្ពុជាទេ

ភ្នំពេញ÷ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថាមានគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវវីដេអូ ដែលមានសកម្មភាពសត្វខ្លាចូលមករកចំណី និងចង់ខាំសត្វឆ្កែ ក្នុងឃុំ្មស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលវីដេអូនេះ បានកើតឡើងនៅឯបរទេស មិនមែនក្នុងព្រះរាជាណាចក្រកម្ពុជាទេ។ តាមការស្រាវជ្រាវ វីដេអូនេះត្រូវបានសារព័ត៌មានបរទេសបានផ្សាយតាំងពីអំឡុងខែមេសា ឆ្នាំ២០២៤ មកម្លេះ។ នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយសូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ចៀសវាងការភាន់ច្រឡំពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឲ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឲ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមានប្រសាសន៍សំខាន់ៗឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចធិបតី…

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើស​ នាយទាហាន ពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើស​ នាយទាហាន ពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ។

You missed