Category: ព័ត៌មានជាតិ

ឃាត់ខ្លួនជនដៃដល់ម្នាក់ ដែលច្របាច់កសម្លាប់សង្សារខ្លួន នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ព្រោះភ្លើងប្រច័ណ្ឌ

ភ្នំពេញ ៖ កម្លាំងមានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបំបែកសំណុំរឿង ច្របាច់កសម្លាប់សង្សារខ្លួន ព្រោះភ្លើងប្រច័ណ្ឌនៅខណ្ឌ ទួលគោកដោយជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្ត សៀមរាប។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនដៃ ដល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។ គួររំលឹកថា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មសម្លាប់ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ដែលបង្កដោយបុរសម្នាក់…

ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទាញយកប្រយោជន៍ បានកាន់តែមានប្រសិទ្ធភាពថែមទៀត

(ភ្នំពេញ)៖ ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត អង្គការ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា ស្រាវជ្រាវ…

អ្នកនាំពាក្យក្រសួងការបរទេសនៃកម្ពុជា បង្ហាពីជំហររបស់កម្ពុជា៦ចំណុច (Six-Point) ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន ឆ្លើយតបទៅនឹងការសាកសួរ របស់អ្នកសារព័ត៌មានអំពីជំហររបស់កម្ពុជាលើ “ការយល់ដឹងរួមប្រាំមួយចំណុចស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) ដែលបានលើកឡើងរួមគ្នាដោយសាធារណៈរដ្ឋប្រជាមានិតចិន និងប្រេស៊ីល នៅថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៤។ អ្នកនាំពាក្យក្រសួងការបរទេសនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា ៖…

លោក ហេង សួរ ៖ការទាញប្រយោជន៍ចេញពីទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជា និងប្រទេសក្នុងតំបន់ត្រូវយកចិត្តទុកដាក់

ភ្នំពេញ)៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកសន្និសីទ ASJA-ASCOJA-JAC លើកទី ២២ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក TSUGE Yoshifumi (សូគេ យូស៊ីហ្វូមី) អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្និសីទដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី…

លោក ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន មានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន មានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ។ លោកបានថ្លែងបែបនេះក្នុង ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ គឺចំពេលដែលគណបក្សប្រជាជនកម្ពុជាយើង បានប្រារព្វពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។…

ជីវប្រវត្តិ របស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាអកុសល ស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពី ចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។ ដោយសារតែពិការភាព ជារឿយៗលោកតែងប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស…

លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា

បើតាមប្រភពពីសិល្បករ សិល្បការិនីជាច្រើនបានបង្ហោះសារលើបណ្ដាញសង្គម និងចូលរួមរំលែកទុក្ខដោយបញ្ជាក់ថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនានេះ ក្នុងជន្មាយុ ៨០ឆ្នាំ។ សូមជម្រាបថា លោក គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកត្រូវបានផ្តល់គោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ ដែលជាគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដោយរាជរដ្ឋាភិបាលកម្ពុជា ៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណតិ្តទី៧ បានដាក់គោលដៅអាទិភាព គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធ​ភាព, និងចីរភាព ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៥

ភ្នំពេញ)៖ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋាមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណតិ្តទី៧ បានដាក់គោលដៅអាទិភាព គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធ​ភាព, និងចីរភាព ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៥ សម្រាប់ការអភិវឌ្ឍ ដោយក្នុងនោះ មានគោលដៅយុទ្ធសាស្ត្រ​ ទី២ គឺសំដៅលើការលើកកម្ពស់វិស័យឯកជន ដោយផ្តល់ការយកចិត្តទុកដាក់ដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ដែលជាកាតព្វកិច្ចកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយក្នុងនេះ វិស័យឯកជនបានដើរតួរនាទីស្នូលក្នុងផ្នែកផលិតកម្ម និងសេវាកម្មជូនដល់តម្រូវការរបស់ប្រជាពលរដ្ឋ ហើយសហគ្រាសធុនមីក្រូ តូច…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ ពិធីនេះប្រារព្ធធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស,…

You missed