Author: n6lyt

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលេច «មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់»

( ទីក្រុងម៉ានីល ) ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១:៥៧ នាទី ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច។ ក្នុងបទអន្តរាគមន៍លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះដ៏មានសារៈសំខាន់មួយចំនួនស្តីពី អាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល…

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោត ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋសភាវៀតណាម។ ក្នុងសារលិខិតបានឱ្យដឹងថា ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្ដេចតេជោផ្ទាល់ សម្ដេចចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះលោក លឿង គឿង ដែលបានជាប់ឆ្នោតនាពេលថ្មីៗនេះ ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋសភាវៀតណាម។ ជោគជ័យរបស់លោក លឿង គឿង ក្នុងការបោះឆ្នោត គឺដោយសារការដឹកនាំឆ្នើមនៅថ្នាក់ជាតិ សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់លោកចំពោះជាតិមាតុភូមិ…

រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤»

(ភ្នំពេញ)៖ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh) ។ កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ មានបេក្ខជនចូលរួមប្រកួតសរុបចំនួន៩៣រូប (ស្រី ១២រូប)…

លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ ចំនួន ២២ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ

(ទីក្រុងចឹងចូវ) ៖ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដោយជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈជូនជាតិរួចមកលោករដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន ២២ ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណាន…

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាបានចុះល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងសកម្មក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

កុងសែត្បូងខេត្តរតនគិរី លោកថា និងលោកទូច កំពុងធ្វើសកម្មភាពប្រមូលកម្លាំងកម្មករឲ្យជីកត្បូង នៅក្នុងចំការកៅស៊ូ ស្រុកបរកែវ

ខេត្តរតនគិរី÷កម្មករជាច្រើនរយនាក់កំពុងធ្វើសកម្មភាពជីកប្រកាយរកត្បូង នៅឯក្នុងចំការកៅស៊ូ ស្រុកបរកែវខេត្តរតនគិរីក្រោមការចាត់ចែងរបស់កុងសែ ឈ្មោះថានិងឈ្មោះទូច។ លោកថានឹងលោកទូកត្រូវគេប្រាប់ថាបានបោះទុនវិនិយោគជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញជាថ្នូរនឹងឲ្យរក្សាស្ងៀមស្ងាត់។ កម្មករជាច្រើននាក់កំពុងធ្វើសកម្មភាពជីករុករករ៉ែត្បូងជាច្រើនរណ្តៅនៅ តែបន្តធ្វើសកម្មភាពនៅ ក្នុងចម្ការ កៅស៊ូរបស់ប្រជាពលរដ្ឋ បើទោះបីសមត្ថកិច្ចជំនាញរបស់ខេត្តក៏ធ្លាប់ចុះមកទប់ស្កាត់និងបង្ក្រាបម្តងដែរ កាលពីខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ ប៉ុន្តែការបង្ក្រាបរបស់សមត្ថកិច្ច ហាក់មិនមានប្រសិទ្ធភាពទាល់ព្រះសោះពោលគឺប្រៀបដូចជាវែកចកដូច្នេះដែរ។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ទីតាំងជីករុករករ៉ែត្បូងនៅក្នុងចម្ការកៅស៊ូ១កន្លែង ស្ថិតក្នុងភូមិ១ (បរកែវចាស់)ឃុំឡាមិញ ស្រុកបរកែវ បានធ្វើសកម្មភាពជាច្រើនខែមកហើយ មិនឃើញជំនាញឬអាជ្ញាធរស្រុកមានចំណាត់ការនិងបង្ក្រាបទាល់តែសោះ។ ការជីករុករករ៉ែត្បូងនោះ តើអាជ្ញាធរស្រុកបរកែវបានដឹងដែរឬទេ? ឬ មួយបានដឹងហើយ នៅសម្ងំស្ងៀមមិនមានចំណាត់ការទៅលើក្រុមកម្មករជីករុករករ៉ែត្បូង នៅក្នុងចម្ការកៅស៊ូនោះ។…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២១ ខែតុលា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៣០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ​និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C…

សំណង់ចិញ្ចឹមសត្វត្រចៀកកាំច្រើនកន្លែង ក្នុងមូលដ្ឋានស្រុកបុរីជលសារខេត្តតាកែវ អត់មានច្បាប់ទម្លាប់

បើតាមប្រភពព័ត៌មានឲ្យដឹងថា សំណង់ផ្ទះត្រចៀកកាំជាច្រើនកន្លែងនៅក្នុងមូលដ្ឋានស្រុកបុរីជលសារ ខេត្ត តាកែវមិនមានច្បាប់ទម្លាប់នោះទេ។ ម្ចាស់សំណង់ផ្ទះត្រចៀកកាំទាំងនោះ ទំនងអាងខ្នងបង្អែកនៅថ្នាក់ខេត្តណាមួយ ទើបបានជាមិនអើពើនឹងការគោរពតាមច្បាប់ ទម្លាប់របស់ប្រទេសជាតិនោះ។ យ៉ាងណាក៏ដោយគេរំពឹងថា លោកវ៉ី សំណាង អភិបាលខេត្តតាកែវនឹងជួយសម្របសម្រួល ឲ្យពួកថៅកែម្ចាស់សំណង់ត្រចៀកកាំទាំងនោះរួមគ្នាគោរពច្បាប់ប្រទេសជាតិផង។ ប្រភពច្បាស់ការណ៍ ពីពលរដ្ឋរស់នៅស្រុកបុរីជលសារបានដឹងថា សំណង់ផ្ទះត្រចៀកកាំ មិនក្រោម៨កន្លែងនោះទេ ដែលសាងសង់រួចរាល់ជាស្ថាពរហើយ ប៉ុន្តែនៅមិនទាន់ច្បាប់អនុញ្ញាតិត្រឹមត្រូវនៅឡើយ។ បើតាមក្រុមមន្រ្តីមួយចំនួននៅសាលាស្រុកបុរីជលសារបានបង្ហើបដោយសុំមិនបញ្ជេញឈ្មោះឱ្យដឹងថា រាល់ការសាងសង់សំណង់ដ៏ស្កឹមស្កៃ ដូចជាផ្ទះត្រចៀកកាំនេះ ត្រូវដាក់ ពាក្យស្នើសុំច្បាប់ចាប់ពីមូលដ្ឋានភូមិ-ឃុំ រហូតដល់ថ្នាក់ខេត្ត ហើយម្ចាស់សំណង់ត្រូវតែយកលិខិតអនុញ្ញាតិសាងសង់មកបង្ហាញដល់អាជ្ញាធរមូលដ្ឋានវិញទើបអាចដំណើរការសាងសង់ទៅបាន។ បើតាមសេចក្តីរាយការណ៍បានបន្ថែមថា ទំនងជាមាន ការគុបគិតគ្នាចាយលុយកាក់ដល់ស្ថាប័នជំនាញទើបគេអាចសាងសង់ផ្ទះត្រចៀកកម្មបាន ដោយមិនមានច្បាប់ទម្លាប់។…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ បានឈានដល់ថ្ងៃចុងក្រោយ នៅថ្ងៃទី២០ ខែតុលានេះហើយ ដោយមានកីឡាករ-កីឡាការិនីឆ្នើមៗ ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាប់ពីព្រឹក រហូតដល់ល្ងាច លើវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដើម្បីប្រជែងមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ និងប្រកបដោយគុណតម្លៃថ្លៃថ្លាបំផុតនេះ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង…

សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជុំវិញការផ្សាយរបស់គណនី Facebook Page ដើមរាំង-Dermrang Daily ដែលបានចុះផ្សាយថា «ស្រ្តីរងគ្រោះ អះអាងថា ប៉ូលិសស្រុកព្រែកប្រសព្វ ទារលុយពីខ្លួន១០ម៉ឺនរៀល និងតម្រូវអោយខ្លួនសងលុយជំនួសចោរលួចម៉ូតូ»