Author: n6lyt

ភ្នំខ្នងផ្សារ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺជាឋានសួគ៌ក្រោមមេឃ ដែលអ្នកទេសចរណ៍មិនគួរមើលរំលងនោះទេ

ខេត្តកំពង់ស្ពឺ៖ ខ្នងផ្សារគឺជាឋានសួគ៌ធម្មជាតិក្រោមមេឃមួយ ដែលអ្នកទេសចរណ៍មិនគួរមើលរំលងនោះទេ ដែលភ្នំខ្នងផ្សារនេះប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងខេត្តពោធិ៍សាត់។ បើយើងអាចធ្វើដំណើរទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រទៅដល់ស្តុប ស្ថានីយ៍ប្រេងកាល់តិច(ច្បារមន)បត់ទៅស្តាំដៃហើយបន្តដំណើរ ប្រមាណ១គីឡូម៉ែត្រទៀត នោះយើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅស្រុកឱរ៉ាល់តាមរយៈផ្លូវលេខ៤៤។ លើចម្ងាយផ្លូវប្រមាណជា៥០គីឡូម៉ែត្រយើងនឹងទៅដល់រង្វង់មូលមានរូបដំរី(ផ្សារកន្ទួត)នៃស្រុកឱរ៉ាល់។ នៅរង្វង់មូលនោះយើងអាចឈប់ទិញម្ហូបអាហារ ត្រីសាច់ ដើម្បីទុកបម្រុងសម្រាប់ការស្នាក់នៅមួយរយៈលើភ្នំខ្នងផ្សារ។ បន្ទាប់មកអ្នកទេសចរត្រូវបន្តដំណើរលើចម្ងាយផ្លូវដែលកំពុងឈូសឆាយប្រមាណ ៣៥គីឡូម៉ែត្រទៀត ដោយជិះកាត់តាមទេទឹកពុះ និងទំនប់តាសាល នោះយើងនឹងទៅដល់ភូមិមួយដែលមានឈ្មោះថាភូមិរលាក់កងជើង ដែលជាមាត់ច្រកដែលជិតជាងគេទៅកាន់កំពូលនៃភ្នំខ្នងផ្សារហើយ។ មុននឹងឡើងទៅលើភ្នំខ្នងផ្សារ ភ្ញៀវទេសចរទាំងអស់ត្រូវទៅចុះឈ្មោះជាមួយមន្ត្រីបរិស្ថាននៅស្នាក់ការបរិស្ថានជាមុនសិន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងជៀសវាងបាត់សមាជិកដោយប្រការណាមួយ។ ទន្ទឹមនេះភ្ញៀវទេសចរក៏តម្រូវឱ្យប្រជាសហគមន៍ទៅជាមួយផងដែរ ដើម្បីមើលការខុសត្រូវ…

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871

ភ្នំពេញ÷ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរព ជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ទៅ លើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ដូចខាងក្រោម៖ ១- តាមសេចក្តីរាយការណ៍របស់លោក ឧត្តមសេនីយ៍ ឯក រ័ត្ន ស្រឹង…

ក្រសួងព័ត៌មាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន

(ភ្នំពេញ ) ៖“ក្រសួងព័ត៌មាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធ ភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ”។ នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មាន នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ អ្នកនាំពាក្យ បានបន្ថែមថា៖ “គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤ បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៣ ៦៥១ករណី ដែលចំនួននេះបានកើនឡើងប្រមាណជិត១៤ភាគរយ បើប្រៀបធៀបនឹងចំនួនព័ត៌មានក្លែងក្លាយកត់ត្រាទុកក្នុងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន ៣…

លោក គីម រិទ្ធី អំពាវនាវឳ្យពលរដ្ឋប្រុងប្រយ័ត្នពីសុខភាព ខណ:អាកាសធាតុចុះត្រជាក់ខ្លាំងនៅខេត្តព្រះវិហារ

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឳ្យដឹងថា នៅក្នុងសប្តាហ៍នេះ ខេត្តព្រះវិហារជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សា។ ដូច្នេះហើយ លោកអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ។ ការប្រុងប្រយ័ត្ន គឺពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេស នៅពេលព្រឹកព្រលឹម និងយប់ ហើយផឹកទឹកក្តៅឱ្យបានច្រើន ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការឆេះ។ បើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ លោកក៏អំពាវនាវឳ្យជួយគ្នាមើលថែសុខភាព និងមនុស្សជាទីស្រឡាញ់ ដើម្បីឆ្លងកាត់រដូវត្រជាក់នេះទៅបានដោយសុវត្ថិភាព។ សូមជម្រាបថា…

តំណាងរាស្ត្រខៀវ កាញ្ញារីទ្ធ និងលោកស្រី អញ្ជើញជួបសំណេះសំណាលនិងនាំយកសំភារៈសិក្សាជូនសិស្សចំនួន១៣០នាក់ នៅសាលាបឋមសិក្សាប៉ាក់ណាម ស្រុកកោះសូទិន

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ សិស្សានុសិស្ស១៣០នាក់ ដែលកំពុងសិក្សារៀន សូត្រ នៅសាលាបឋមសិក្សាប៉ាក់ណាម ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលអំណោយជាសំភារៈសិក្សា និងថវិកាមួយចំនួន ផ្តល់ជូនដោយ លោកខៀវ កាញ្ញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ។ ក្នុងឱកាសនោះ លោកបានថ្លែងថា ការនាំយកសៀវភៅមកតម្កល់ទុកនៅសាលាបឋមសិក្សាប៉ាក់ណាម គឺចង់កែប្រែបណ្ណាល័យប៉ាក់ណាម ទៅជាបណ្ណាល័យសហគមន៍…

នគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅក្រុងព្រះសីហនុ, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្ត សៀមរាប

(ខេត្តសៀមរាប) ៖កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រមានករណីមនុស្សស្លាប់ នៅចំណុចផ្ទះសំណាក់ សុវណ្ណារីសត ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្ក ឡើងដោយជនសង្ស័យឈ្មោះ ពន្លឺ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ ជាកម្មករផ្ទះសំណាក់ខាងលើ។ ជនរង គ្រោះមានឈ្មោះ ថ្លាង ម៉េងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេការនៅផ្ទះសំណាក់ខាងលើ។ ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ…

ក្រុមអតីតឧកញ៉ា លោកផ្កាយ២ ភឺន ផល្លា បានប្ដឹងមនុស្សមួយក្រុមទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឲ្យចាប់និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល រហូតឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល

(កណ្តាល ) ៖ ក្រុមអតីតឧកញ៉ា លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរងកងពលតូចង៧០បានប្ដឹងមនុស្សមួយក្រុមទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឲ្យចាប់និងបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងខេត្តកណ្តាល និងត្រូវបានចៅក្រមស៊ើបសួរចេញដីកាសម្រេចឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ពាក់ព័ន្ធករណីហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ។ បើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបំភ្លឺ ក្រោយមានលេចលឺព័ត៌មានថា៖ «បាត់ខ្លួនចេញពីផ្ទះ៣ថ្ងៃស្រាប់តែខលមកប្រាប់ប្រពន្ធកូនថា សូមកូនយកបាយឱ្យឪពុកហូប និងទិញថ្នាំឱ្យឪពុកលេបផងព្រោះថា ពេលនេះឪពុកកំពុងតែដេកឈឺ នៅក្នុងគុកប្រពន្ធកូនឮហើយស្ទើរតែគាំងបេះដូង»។ ក្រោយពីទទួលបានព័ត៌មាននិងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលលោកវរសេនិយ៍ឯក សុីម…

បញ្ជូនជនដៃដល់ជនជាតិថៃដែលបាញ់សម្លាប់លោកលិម គីមយ៉ាទៅឲ្យអាជ្ញាធរថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ជនដៃដល់ ជនជាតិថៃ ឈ្មោះ Ekkalak pheanoi ដែលបាញ់សម្លាប់ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចកម្ពុជា បញ្ជូនចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាវេលាថ្ងៃត្រង់ ទី១១ ខែមករានេះ ដើម្បីឱ្យនគរបាលភូមិន្ទ ថៃ បន្តនីតិវិធី។ ការបញ្ជូនជនដៃដល់ ជនជាតិថៃរូបនេះ ធ្វើឡើង ក្រោមការអង្កេតដោយផ្ទាល់ពីសំណាក់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខកម្ពុជា។

អធិការក្រុងបាត់ដំបងបិទភ្នែកឲ្យវង់អាប៉ោងលោកតាត្នោតជ្រុំដំណើរការប្រឆាំងនឹងគោលការណ៍ច្បាប់?

ទីតាំងវង់ល្បែងអាប៉ោងនិងល្បែងស៊ីសងច្រើនប្រភេទទៀតស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កៀងគរក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់-ក្រុង យ៉ាងចាស់ដៃ។ សេចក្តីរាយ ការណ៍ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះតាត្នោតជ្រុំ ដែលបានបើកដំណើរការល្បែងច្រើនប្រភេទនាកន្លងមក ប៉ុន្តែសព្វថ្ងៃនៅមានវង់អាប៉ោង ដែលចាក់ភ្នាល់លុយច្រើនៗរាប់ពាន់ដុល្លារ។ រីឯអធិការនគរបាលក្រុងបាត់ដំបងលោកពេជ្រសារ៉ែន ធ្វើមិនដឹង មិនឮ ដែលប្រជាពលរដ្ឋសង្ស័យថាមានផលប្រយោជន៍ពីតាត្នោតជ្រុំ។ រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចំការសំរោង ១-ក្រុងបាត់ដំបងនៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប បើទោះបីជាមានការរិះគន់ជាច្រើនយ៉ាងណាក៏ដោយ។ ភាពស្ងៀមស្ងាត់អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនងត្រូវបានលាបសក្ការៈពីតាត្នោតជ្រុំ។ មិនតែប៉ុណ្ណោះវង់អាប៉ោង តាត្នោតជ្រុំនេះ កំពុងតែផ្គើននឹងបទបញ្ជាដ៍ម៉ឹងម៉ាត់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។…

ទីតាំងជល់មាន់អនឡាញ១កន្លែងនៅភូមិក្តុលផ្សារឃុំទន្លូង កំពុងដំណើរការ ឯលោកអធិការនគរបាលស្រុកមេមត់ធ្វើមិនដឹង

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋជាស្ត្រីមេផ្ទះ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះអាជ្ញាធរស្រុកមេមត់ជាពិសេសកម្លាំងនគរបាល ដែលបិទភ្នែកឲ្យមានទីតាំងល្បែងជល់មាន់អនឡាញកំពុងដំណើរការយ៉ាងសកម្ម នៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ដែល បុរសជាមេគ្រួសារមួយចំនួនកំពុងវក់នឹងល្បែងជល់មាន់តាមអនឡាញនេះដោយបានបំផ្លាញ ពេលវេលានិងទ្រព្យសម្បត្តិអស់ជាច្រើន។ រីឯលោកប៉ោង ស៊ីណាត អធិការនគរបាលស្រុកមេមត់ធ្វើមិនដឹងមិនឮ ទំនងជាពាក់ព័ន្ធនឹងបញ្ហាអ្វីមួយ។ គូបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋរាយការណ៍ជូនក្រុម ការងារព័ត៌មាន ហើយក្រុមការងារក៏បានចុះដល់ទីតាំងខាងលើពិតជាឃើញមានlaptop កុំព្យូទ័រអនឡាញលេងល្បែងស៊ីសងមាន់ជល់ពិតប្រាកដ ហើយក្រុមអ្នក កាសែតក៏ថតរូបភាពនៅថ្ងៃទី០៤ ខែ មករាឆ្នាំ២០២៥ វេលាម៉ោង២និង៥១នាទី ក៏បានរាយការណ៍ជូនលោកមេប៉ុស្តិ៍ទន្លូង ហើយលោកក៏បានបញ្ជាឲ្យកម្លាំងចុះមក ដល់ទីតាំងផ្ទាល់តែម្ដង ប៉ុន្តែមុនពេលដែលកម្លាំងចុះមុខដល់ទីតាំងក្រុមអ្នកបើកមាន់អនឡាញ ហាក់បីដូចជាបានដឹងខ្លួនមុន…

You missed