Author: n6lyt

ពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងពិធីដាំកូនឈើរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB)

ខេត្តសៀមរាប÷នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០ ២៤ មានប្រារព្ធពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី »រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយ អិមប៊ី ភីអិលស៊ី (CIMB) ព្រមទាំងពិធីដើម ឈើ រួមគ្នាចំនួនប្រមាណ២,០០០ដើម ជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែ រក្សា អភិរក្សបរិស្ថាន នៅបរិវេណខាងកើតប្រាសាទ បន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព Ambassador Shaharuddin On ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បណ្ឌិត…

សម្ដេចធិបតីសូមជម្រាបជូនដំណឹងដល់ ឪពុកម្ដាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតឱ្យបានជ្រាប

ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និង ក្មួយៗ សិស្ស-និស្សិត។ ជាក់ស្តែង ក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំបានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន ០៣ ចំណុច ក្នុងនោះក៏បានបន្តអនុគ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់…

ពន្ធនាគារខេត្តព្រះវិហារ ចេញលិខិតបំភ្លឺព័ត៌មាន ចំពោះការផ្សាយតាមរយៈ Facebook ឈ្មោះ LAS Sotheara ព្រែកកាំពីក្រចេះ និងការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ក្រោមចំណងជើងថា “អ្នកជាប់ឃុំនៅមន្ទីរឃុំឃាំងខេត្តព្រះវិហារ ស្លាប់ជាង ១០នាក់ ស្លាប់ជាបន្តបន្ទាប់ មួយថ្ងៃ ៣ ទៅ ៤នាក់”…

រដ្ឋមន្ត្រីក្រសួងសុខាភិបាល«ចុះត្រួតពិនិត្យផ្នែក ICU ពេលយប់» 

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យការងារនៅផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ ដើម្បីត្រួតពិនិត្យជាក់ស្តែងលើការអនុវត្ត និងភាពខ្ជាប់ខ្ជួនក្នុងការបំពេញការងារ។ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនាវេលាយប់ថ្ងៃសៅរ៍ ២កេីត ខែកក្តិក ឆ្នាំរោង ឆសក័ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ លោករដ្ឋមន្ត្រីបានអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ និងគាំទ្រចំពោះកិច្ចសហការគ្នាក្នុងដំណើរការព្យាបាល ព្រមទាំងឆ្លុះបញ្ចាំងជាមួយការសួរបញ្ជាក់ពត៌មានត្រឡប់ពីគ្រួសារអ្នកជំងឺអំពីគុណភាពសេវា ការចុះត្រួតពិនិត្យនេះក៏ផ្តោតទៅលើការស្វែងរកនិងកែលម្អបន្ថែមនូវបញ្ហាផ្សេងៗ សំដៅលើកកំពស់សេវាអោយបានប្រសើរឡើងថែមទៀត ៕

រដ្ឋបាលស្រុកកោះញែក រៀបចំ«ការប្រណាំងទូក ង» ខ្នាតតូច លក្ខណៈប្រពៃណី នៅទំនប់អូរប្រង់ ស្ថិតនៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ ដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងគោលបំណង ថែរក្សាប្រពៃណី វប្បធម៌ជាតិនិងបង្កភាពសប្បាយរីករាយជូនដល់ប្រជាប្រពលរដ្ឋផង នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះញែក បានរៀបចំពិធីបិទ«ការប្រណាំង ទូក ង» ខ្នាតតូច លក្ខណៈប្រពៃណី ក្រោមវត្តមានលោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សី ទូច អភិបាលស្រុកកោះញែក រួមទាំងលោក លោកស្រី អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ…

លោកអភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់ចំណុះទូកឱ្យគោរពវិន័យ ក្នុងពេលប្រកួត និងចេះយោគយល់អធ្យាស្រ័យឱ្យគ្នា

ខេត្តកំពង់ស្ពឺ៖លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ជ័យជំនះគឺជារឿងសំខាន់សម្រាប់ទូកនីមួយៗនិងកីឡាករចំណុះ ប៉ុន្តែអ្វីដែលសំខាន់ជាងជ័យជំនះ នោះគឺសេចក្តីថ្លៃថ្នូរ និងការគោរពវិន័យនៅពេលប្រកួត។ មានប្រសាសន៍បែបនេះ គ្រាដែលលោកអភិបាលខេត្តជួបសំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូក និងក្រុងពាលីសុំសេចក្តីសុខ ក្នុងពិធីប្រកួត កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនសម្តេចសង្ឃរាជ ជួន ណាត ប្របមាត់ស្ទឹងព្រែកត្នោត។ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ពិធីប្រកួតបានចូលមកដល់នៅរសៀលនេះហើយ ដូច្នេះកីឡាករចំណុះទូកសុទ្ធតែបានប្តេជ្ញានិងហ្វឹកហាត់រួចហើយ ដើម្បីដណ្តើមយកជ័យជំនះជូនទូកនិងអង្គភាពរៀងៗខ្លួន។ តែទន្ទឹមនិងការប្តេជ្ញានេះ កីឡាករទាំងអស់ក៏ត្រូវតែគោរពវិន័យ…

រដ្ឋមន្រ្តីក្រសួថសុខាភិបាល បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ «សូមបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍អំពីការបង្ការ និងប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែម»

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ «សូមបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍អំពីការបង្ការ និងប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែម»។ ការថ្លែងលើកឡើងបឺបនេះរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងក្នុងអញ្ជើញជាអធិបតីភាព បើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត»។នៅសណ្ឋាគារមួយកន្លែងក្មុងរាជធានីភ្នំពេញ ។ លោកសាស្រ្តាចារ្យ ឈាង រ៉ាបង្ហាញនូវជំនឿជឿជាក់ថា សន្និសីទនេះ បគឺបានបង្កើតជាវេទិកាដ៏មានសារៈសំខាន់មួយ ដែលមានការចូលរួមពិគ្រោះ ពិភាក្សា…

ត្រួសៗពីគម្រោងស្ពានលេខ២៨ (ស្ពានខ្ពស់ជាងគេនៅកម្ពុជា)

ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នស្ពានខ្ពស់ជាងគេនេះ សម្រេចការសាងសង់បាន ៧៩%ហើយ ដែលមានន័យថាស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង…

អ.វ.ត.ក. រៀបចំកិច្ចពិភាក្សាអំពីតួនាទីរបស់កេរដំណែលសោតទស្សន៍ក្នុងការរក្សាសន្តិភាព និងការផ្សះផ្សា

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំកិច្ចពិភាក្សាអំពីតួនាទីរបស់កេរដំណែលសោតទស្សន៍ក្នុងការរក្សាសន្តិភាព និងការផ្សះផ្សា ដើម្បីចូលរួមប្រារព្ធទិវាពិភពលោកសម្រាប់កេរដំណែលសោតទស្សន៍ ដោយមានសាធារណជនចំនួន ៣៧រូប បានចូលរួមក្នុងកម្មវិធីនេះ ដើម្បីស្តាប់ការពន្យល់បកស្រាយពីក្រុមអ្នកជំនាញ រួមមានលោក ជា សុភាព នាយកមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា លោក Nicolaus Mesterharm ផលិតករភាពយន្ត និងជានាយកអង្គការ Meta House និងបណ្ឌិត Tilman Baumgärtel សាស្ត្រាចារ្យផ្នែកសិក្សាប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Mainz កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៣០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២ ខែវិច្ឆិកា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី២០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២១ឈ្មោះកង្រី នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២ វិច្ឆិកា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប…

You missed