ខេត្តសៀមរាប÷នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០ ២៤ មានប្រារព្ធពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី »រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយ អិមប៊ី ភីអិលស៊ី (CIMB) ព្រមទាំងពិធីដើម  ឈើ រួមគ្នាចំនួនប្រមាណ២,០០០ដើម ជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែ រក្សា អភិរក្សបរិស្ថាន នៅបរិវេណខាងកើតប្រាសាទ បន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព Ambassador Shaharuddin On ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរ និងបុគ្គលិកធនាគាស៊ីអាយអិមប៊ី ចំនួន៥០០នាក់។

បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមាន ប្រសាសន៍ ស្វាគមន៍ចំពោះវិស័យឯកជននានា ដែលមានបំណងចង់ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពដាំដើមឈើឡើងវិញ ដើម្បីបរិស្ថាន និងការពារប្រាសាទបុរាណ។ លោកអគ្គនាយក បានបញ្ជាក់អំពីសារៈសំខាន់មួយចំនួននៃដើមឈើចំពោះបរិស្ថាន សុខភាពមនុស្សនិងសត្វ ក្រៅពីនោះដើមឈើដែលមានវត្តមាននៅរមណីយដ្ឋានអង្គរ ក៏បានដើរតួនាទីសំខាន់ក្នុងការការពារទៅដល់ប្រាសាទបុរាណ ឱ្យចៀសផុតពីហានិភ័យនានា។ ហេតុដូច្នេះ ចាប់តាំងពី២០០៤ មក អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ និងរៀបចំ ផែនការដាំដុះដើមឈើវិញជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី បានលើកឡើងថា ធនាគាស៊ីអាយអិមប៊ី ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ជាអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាព ការពារ អភិរក្ស និងថែរក្សាបរិស្ថាន។ លោកថា គិតចាប់ពីឆ្នាំ២០២០មក នេះជាលើកទី៣ហើយ ដែលធនាគាស៊ីអាយអិមប៊ី បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើឡើងវិញក្នុងរមណីយអង្គរ ព្រមទំាងបង្កើតឱ្យមានគម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង លើការដាំ និងថែរក្សាដើមឈើ រយៈពេលយូរអង្វែង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed