លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធី ចិត្តស្អាត ខ្មែរស្អាត នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៤ នៅវត្តនិគ្រោធវ័ន (គល់ទទឹង)
(ភ្នំពេញ) ÷នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត អញ្ជើញជាអធិបតីក្នុងពិធី ចិត្តស្អាត ខ្មែរស្អាត នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤នៅវត្តនិគ្រោធវ័ន(គល់ទទឹង)។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ព្រះគ្រូវជិរប្បញ្ញោ គូ សុភាពនិងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការ ងារប្រតិបត្តិនៃគម្រោងស្អាត សិស្សានុសិស្ស បណ្តាសិល្បករ ក៏ដូចជា social influencer និងសាធារណជនជាច្រើននាក់ផងដែរ។ ជាកិច្ចចាប់ផ្ដើម លោកស្រី ហេង ធីតា…