ភ្នំពេញ ៖រដ្ឋបាលរាជធានីភ្នំពេញជីក កប់ សាងសង់បង្គន់អនាម័យ និងដាក់ពង្រាយ បង្គន់អនាម័យចល័ត,តុបតែងលម្អនានានឹងរួចរាល់ទាំងស្រុងនៅថ្ងៃ១២ខែវិច្ឆិកនេះ ដើម្បីទទួលស្វាគមន៍ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ នង អន្តរជាតិ ដែលមកចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

មន្ត្រីជំនាញ ថា៖រយៈពេល កន្លង មក នេះ រដ្ឋ បាល រាជធានីភ្នំពេញ បាន មមាញឹក ក្នុងសកម្មភាព ជួសជុល ហេដ្ឋារចនាសម្ព័ន្ធ តុបតែង កែលម្អ ដើម្បី លើកកម្ពស់ សោភណ្ឌ័ភាព រាជធានីភ្នំពេញ ឱ្យ កាន់ តែ មាន ភាព ស្រស់ ស្អាតហើយនឹងរួចរាល់ទាំងស្រុងនាថ្ងៃទី១២វិច្ឆិកាស្អែកនេះដើម្បីទាក់ទាញ ភ្ញៀវ ទេសចរណ៍ ជាតិនិងអន្តរជាតិមកទស្សនាជាពិសេស ក្នុងបំណងលើក កម្ពស់មុខមាត់របស់ ប្រទេសជាតិតែម្តង។

ជាក់ស្ដែងសម្រាប់មួយផ្នែកនៃអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានសម្រុកជីកកប់សាងសង់បង្គន់អនាម័យ និង បន្ទប់ទឹក និងពង្រាយបង្គន់អនាម័យ ចល័ត ព្រមទាំងជួសជុល តុបតែង កែលម្អ នៅតំបន់ប្រារព្ធព្រះរាជពិធីបុណ្យ អុំទូក ដើម្បីត្រៀម ទទួលកីឡាករ អុំទូក និង បងប្អូនប្រជាពលរដ្ឋ ដែល មកលេង កម្សាន្ត នៃ ព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ។

លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១វិច្ឆិកា២០២៤នេះថា ដោយ មាន ការគិតគូរយ៉ាងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ ២០២៤នេះ ដោយអនុវត្តអនុសាសន៌នេះអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន សម្រុកជីកកប់សាងសង់ បង្គន់អនាម័យ និង បន្ទប់ ទឹក ព្រមទាំង ពង្រាយ បង្គន់អនាម័យ និង បន្ទប់ទឹកចល័តសរុបជាង៦០០បន្ទប់ ដើម្បី បម្រើសេវា ជូនបងប្អូន ប្រជាពលរដ្ឋ ។ លោកបានបន្តថា ការងាររៀបចំបង្គន់និងបន្ទប់ទឹកមាន បង្គន់ថ្ម១២ទីតាំងស្មើនឹង១៤៦បន្ទប់ (មានស្រប់តាមសួន)  បង្គន់ចល័ត១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ   បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)។

លោកប្រធានបានឱ្យដឹងទៀតថា ក្រុម ការងារ បានលាបច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយដែក៧០បង់លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និង ហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ) ដាក់ ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ១២០ស្លាក ត្រៀម កម្លាំង សម្រាប់ បោសសំអាតសួនច្បាររយ:ពេល៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤មានចំនួន ៣០០នាក់។   លោក ដដែលបានបន្តថា ចំពោះ ការងារជួសជុលក្រានីតនិងការ៉ូឡា ក្រុម ការងារ បានជួសក្រានីតសួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ)   សួនច្បារថ្មើរជើងជួសការ៉ូឡាសួនឧទ្យានកាណាឌីយ៉ា និងជួសជុលការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី។

លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ បានបន្លែមថា មកដល់ពេលនេះ ការងាររៀបចំបង្គន់ចំនួន ៣០០ បង្គន់ និងបន្ទប់ងូតទឹកចំនួន ២០០ បន្ទប់ទឹក នៅតំបន់ A និងB នៅលើដីOCIC តំបន់ C នៅលើដីក្រុមហ៊ុនព្រីនស៍ និងតំបន់ D នៅលើដីលោកអ្នកឧកញ៉ា សុខ គង់ សំរាប់កីឡាករអុំទូកស្នាក់នៅជិតរួចរាល់ហើយ ចំណែកការងារឈួសពង្រាបដី រៀបចំកន្លែងស្នាក់នៅរបស់កីឡាករ សម្រេច១០០% លាបច្រាំងទន្លេមុខពន្លាជ័យសម្រេចបាន ១០០% ការងារ កាប់ និងដាំជួសដើមឈើងាប់នៅលើសួនឆ្នេរទន្លេ និងសួនវិមានឯករាជ្យសម្រេចបាន ១០០% កាត់ស្មៅ និងផ្កា នៅតាមសួនសំខាន់ៗ ការងារ ហ៊ុខ្សែការពារសួនច្បារ សម្រេចបាន ១០០% លាបថ្នាំ បង្គោលភ្លើងថ្ម និងបង់អង្គុយ សម្រេចបាន ១០០% កាត់តៃមែកឈើនៅតាមផ្លូវសំខាន់ៗ សម្រេចបាន ១០០% ជួសជុលថ្មក្រានីតនៅសួនឆ្នេរទន្លេ និងការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី និងសួនកាណាឌីយ៉ា សម្រេចបាន ១០០% ព្រមទាំង ដាំជួសផ្កានៅសួនក្រមង៉ុយ សម្រេចរួចរាល់ផងដែរ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed