Author: n6lyt

កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក 

នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នៅខេត្តសៀមរាប។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា​ ឥណ្ឌូណេស៊ី…

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

ព្យុះទី២៤ឈ្មោះមែនយី(Man-yi)ដែលស្ថិតនៅសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤៖

រដ្ឋសភាបោះឆ្នោតអនុម័តជូនលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាថ្មី ដោយសម្លេង ១១២

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គពិនិត្យសំណើបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសជាថ្មី និងលោក សុខ ចិន្ថាសោភា ជាឧបនាយករដ្ឋមន្ត្រី និងរបៀបវារៈមួយចំនួនទៀត។ សម័យប្រជុំពេញអង្គនាព្រឹកនេះក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១១២រូប។ របៀបវារៈក្នុងសម័យប្រជុំមាន៖ ១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប៖ លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។ លោក សុខ ចិន្តាសោភា…

មន្ទីរសុខាភិបាលខេត្តតាកែវ សេចក្តីបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ

(តាកែវ)៖ ក្រោយបានទទួលព័ត៌មាននៃការស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាកែវ បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖ ១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សកម្មភាពជាដាច់ខាត សុងហាក់ ម៉ារីណា ដោយមិនឱ្យមាន ២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត។…

អំពើសាហាវព្រៃផ្សៃរបស់ម្ចាស់គ្លីនិកនៅស្រុកបាទីយកសពនិងក្មេងអាយុ៣ឆ្នាំទៅចោលនៅគុម្ពសង្កែគួរលើក លែងទោសឬទេ

ប្រភពក្រៅផ្លូវការបានឲ្យដឹងថា ករណីប្ដីប្រពន្ធពីរនាក់ជាម្ចាស់គ្លីនិកមួយកន្លែងនៅស្រុកបាទីខេត្តតាកែវព្យាបាលអ្នកជំងឺបណ្ដាលឲ្យស្លាប់ហើយយកសពទៅចោល ក្បែរគុម្ពសង្កែជាមួយនឹងក្មេងស្រីអាយុ 3 ឆ្នាំនោះជាអំពើខ្លោចផ្សាដែលមិនគួរអត់ឱនឲ្យទាល់តែសោះ។ ព្រៃផ្សៃបំផុតគឺយកសពទៅចោលនៅក្បែរគុម្ពសង្កែ ជាមួយក្មេងតូចអាយុ៣ឆ្នាំ ដែលប្រជាពលរដ្ឋប្រទះឃើញសពនៅវេលាម៉ោងជិត៦ព្រឹកទៅហើយ។ មានន័យថា គ្រួសារពេទ្យខាងលើនេះយកសពទៅបោះចោល តាំងពីវេលារំលងអធ្រាតម៉្លេះមើលទៅ។ ប្រភពឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៦ និង ៣០ នាទី អធិការដ្ឋាននគរបាលស្រុកបាទី បានទទួលសេចក្តីរាយការណ៍ពីប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ ថាមានប្រជាពលរដ្ឋបានប្រទះឃើញមនុស្សស្រីម្នាក់មិនស្គាល់អត្តសញ្ញាណដេកស្លាប់នៅក្នុងគុម្ភព្រៃសង្កែក្បែរចុងផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ថែមទាំងមានក្មេងស្រីម្នាក់នៅជាមួយសាកសពផងដែរ។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី…

នាយប៉ុស្តិ៍រដ្ឋបាលឬស្សីកែវត្រូវដាក់វិន័យនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះក្រោយការផ្ទុះអាវុធ២គ្រាប់ក្នុងជម្លោះពាក្យសម្តីរឿងចែកលុយជាមួយគណៈកម្មការទូក

ខេត្តក្រចេះ÷ អធិការនគរបាលស្រុកព្រែកប្រសព្វបានបញ្ជូនខ្លួនលោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឬស្សីកែវទៅដាក់វិន័យនៅស្នងការនគរបាលខេត្តក្រចេះ ពាក់ព័ន្ធនឹងកាបាញ់បោះសេរី ក្នុងជម្លោះរឿងចែកលុយជាមួយនឹងគណៈកម្មការទូក និងជាសមាជិកក្រុមប្រឹក្សាឃុំឬស្សីកែវ ។ លោកវរៈសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វបានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកានេះថា លោកនាយប៉ុស្តិ៍រដ្ឋបាលខាងលើត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះកាលពីថ្ងៃទី១៨ខែវិច្ឆិកា ក្រោយពីបញ្ចប់ការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបន្ទាប់ការបាញ់បោះកើត ឡើងតាំងពីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ។ បើតាមប្រភពពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃុំឬស្សីកែវ បានឲ្យដឹងថា ករណីដែលនាយប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ…

អភិបាលស្រុកកោះធំ,មេឃុំកំពង់កុងនិងម្ចាស់កសិដ្ឋានទទួលស្គាល់ថា កសិដ្ឋានចិញ្ចឹមគោ១កន្លែងនៅភូមិក្បាលដំរីលើអត់មានច្បាប់ទេ

ម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែង លោកស វិសាលឆ្លើយតបជាមួយអ្នកសារព័ត៌មានរបៀបមិនដឹងរឿងដោយរង់ចាំសួរប្រពន្ធអំពីថា តើកសិដ្ឋានរបស់ខ្លួនមានច្បាប់ឬអត់? បុរសជាម្ចាស់កសិដ្ឋានឆ្លើយប្រាប់អ្នកកាសែតថា ចាំសួរប្រពន្ធខ្ញុំសិនតើមានច្បាប់ឬអត់? ចម្លើយបែបនេះគឺបានបញ្ជាក់ច្បាស់ថា កសិដ្ឋានចិញ្ចឹមគោនៅក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាលមួយកន្លែងនេះគ្មានច្បាប់ទេ។ លោកហ៊ុំ ស ជាឪពុកបុរសម្ចាស់កសិដ្ឋានចិញ្ចឹមគោខាង លើប្រាប់ថា គាត់មិនពោតជាបានសុំច្បាប់ពីខាងអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក និងស្ថាប័នជំនាញនោះទេក៏ព្រោះតែយល់ថា គាត់គ្រាន់តែដើរទិញមេគោយកមកចិញ្ចឹមដើម្បីយកកូនតែប៉ុណ្ណោះ។ គាត់ចិញ្ចឹមមេគោប្រហែលជាង៥០ក្បាល នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះដោយបានទិញកូនគោ ពីប្រជាពលរដ្ឋយកមកបំប៉នឲ្យវាកើតកូនហើយលក់បន្ត។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានគេរាយការណ៍ប្រាប់ថា សង្ស័យពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។ លោក ឆែ វណ្ណឌី…

ឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណានៅស្រុកបាទីខេត្តតាកែវករណីមនុស្សឃាតដោយអចេតនា

ខេត្តតាកែវ÷ម្ចាស់មន្ទីរសម្រាប់ព្យាបាលនិងសម្ភព សុងហាក់មារីណាដែលមានទីតាំង នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវត្រូវកម្លាំងមានសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកបាទីឃាត់ ខ្លួនពីបទមនុស្សឃាតដោយអចេតនា នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៦និង៤៥នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤មានករណីមនុស្សឃាតដោយអចេតនា (ចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្លាប់)នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ។ ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរង គ្រោះឈ្មោះ ណាំ…

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានដឹកនាំរៀបចំផ្សព្វផ្សាយ ធ្វើយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅសាលាបឋមសិក្សា ហ៊ុនសែន ឈើកាច់

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានដឹកនាំរៀបចំផ្សព្វផ្សាយ ធ្វើយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅសាលាបឋមសិក្សា ហ៊ុនសែន ឈើកាច់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ជោតនា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួម ពី អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៥៥០នាក់។ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

នៅថ្ងៃទី២០ខែវិច្ឆិកា រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប និងរបៀបវារៈចំនួន ៣ផ្សេងទៀត