(ភ្នំពេញ) ÷ក្នុងនាមជាប្រធានអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានគូស បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រា ប់ទទួលយកប្រជាពលរដ្ឋខ្មែរដែលភាគីអាម៉េរិកក្រោមការដឹកនាំរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ មានគម្រោងបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់មកប្រទេសកំណើតវិញ ។

លោក ប៉ែន បូណាប្រធានអង្គ ភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ ដឹកនាំកម្ពុជាអត់ដែលបោះបង់ ចោលប្រជាពលរដ្ឋខ្លួនណាម្នាក់នោះទេ គឺតែងតែយកចិត្តទុកដាក់ ជាក់ស្តែងគឺបានត្រៀមស្វាគមន៍ពួកគេជានិច្ច ប្រសិនបើអាម៉េរិកគ្រោងបញ្ជូនពួកគេមកវិញនាពេលខាងមុខនេះ ។

លោក ប៉ែន បូណា ក៏បានគូសរំលេចផងដែរថា ដូចករណីនាពេលកន្លងមក រាល់ពេលភាគីអាម៉េរិកចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មក វិញ គឺភាគីខ្មែរតែងតែសហការជាមួយអាម៉េរិកក្នុងការបំពេញបែប បទនានាដើម្បីទទួលពួកគេមកប្រទេសកំណើតវិញ ដោយមិន ដែលបដិសេធចោលម្តងណាឡើយ។ សូមបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អាម៉េរិកជាលើកទី២ កាលពីពេលថ្មីនេះ បានប្រកាសពីការបញ្ជូនជនអន្តោ ប្រវេសន៍ខុសច្បាប់ដែលរស់នៅអាម៉េរិកឱ្យមកប្រទេសកំណើតវិញ ។

បើតាមក្រសួងអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាម៉េរិកបង្ហាញ ថា ប្រទេសជាសមាជិកអាស៊ានទាំង១០មានជាង២ម៉ឺននាក់នឹងបញ្ជូនចេញមកវិញដែលកម្ពុជា មានជិត២០០០នាក់ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *